កប់ណាស់! ទើបអាយុ ១៤ ឆ្នាំសោះ មានរូបសម្រស់ស្អាត ហើយច្រៀងពីរោះខ្លាំងទៀត (វីដេអូ)
បេក្ខជនដែលជាប្អូនកុមារតូចៗអាយុក្រោម ១៤ ឆ្នាំ ជាច្រើនបានមកបញ្ចេញសមត្ថភាពជាហូរហែរដើម្បីទាក់គ្រូបង្វឹកឲ្យជ្រើសយកខ្លួន ដើម្បីបានទៅវគ្គបន្ត ដែលអ្នកខ្លះក៏បានសមបំណង ឯអ្នកខ្លះក៏ត្រូវត្រលប់ទៅវិញទាំងទឹកភ្នែក ។
នៅក្នុងសប្តាហ៍ទី ៥ នេះបេក្ខជនដ៏លេចធ្លោមួយរូបដែលមិនត្រឹមតែច្រៀងបានយ៉ាងរណ្តំចិត្តនោះទេ ថែមទាំងមានរូបសម្រស់យ៉ាងស្រស់ស្អាតថែមទៀតផង ។ ប្អូនស្រី អ៊ុំឆេង យុត្តិការ មានអាយុ ១៤ ឆ្នាំ មកពីខេត្តរតនៈគីរី បានបកស្រាយបទចម្រៀងបែបយុវវ័យមួយបទគឺ «មាននឹកអូនទេ» ដែលតាមរយៈសំឡេងដ៏រងំរបស់ប្អូនស្រីបានឆក់យកអារម្មណ៍គ្រូបង្វឹកទាំងបីឲ្យបែរមករកប្អូនដើម្បីដណ្តើមចូលក្រុមរបស់ខ្លួន ។
ទីបំផុតប្អូនស្រីបានជ្រើសយកគ្រូបង្វឹក សួស វីហ្សា ធ្វើជាគ្រូបង្វឹករបស់ខ្លួន ។ កម្មវិធី The Voice Kids Cambodia បានមកដល់សប្តាហ៍ចុងក្រោយនៃវគ្គ Blind Audition នារាត្រីនេះហើយ ។ រង់ចាំមើលទាំងអស់គ្នាថាតើយប់នេះប្អូនៗណាខ្លះនឹងអាចឆ្លងទៅវគ្គបន្តទៀតបាន ? កុំភ្លេច ម៉ោង ៨ យប់នេះ ! ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖