
អតិថិជនគោជល់ ត្រៀមទទួលបានសំណាងទ្វេដង ឈ្នះ 100$ បាន 200$ ឈ្នះ 500$ បាន 1000$
មិនមែនជាពាក្យចចាមអារ៉ាមឡើយ ការផ្តល់ជូននូវប្រូម៉ូសិនពិសេសចុងឆ្នាំដែលពុំធ្លាប់មាន នៅពេលនេះក្រុមហ៊ុន គោជល់ បានដាក់ចេញនិងផ្សព្វផ្សាយនូវប្រូម៉ូសិនថ្មី ដ៏ពិសេសគឺ ផ្តល់រង្វាន់គុណនឹង 2 ដោយ ឈ្នះ 100$ បាន 200$ ឈ្នះ 500$ បាន 1000$ ដែលក្រុមហ៊ុន គោជល់ រៀបចំឡើងជាពិសេសសម្រាប់លើកទឹកចិត្តដល់អតិថិជន ដែលតែងតែគាំទ្រភេសជ្ជៈប៉ូវកម្លាំងគោជល់ឲ្យឈ្នះរង្វាន់កាន់តែច្រើននៅទូទាំងប្រទេស នាឱកាសចុងឆ្នាំ 2022 នេះ។
ពិតជាគួរឲ្យរំភើបរីករាយ ជាមួយនឹងការដាក់េចញនូវប្រូម៉ូសិនពិសេសនេះ ដែលធ្វើឲ្យអតិថិជនគោជល់ទូទាំងប្រទេស ទទួលបានសំណាងទ្វេដង ជាមួយនឹងទឹកប្រាក់រង្វាន់គុណនឹង 2 រាល់ពេលដែលអតិថិជនគាស់បានក្រវិលកំប៉ុងគោជល់ ឈ្នះលុយ 100$ នឹងទទួលបានលុយរង្វាន់ដល់ទៅ 200$ និងបើគាស់បានក្រវិលកំប៉ុង 500$ នឹងទទួលបានទឹកប្រាក់ដល់ទៅ 1000$ ភ្លាមៗ។
នេះជាឱកាសដ៏ពិសេស ក្រុមហ៊ុនគោជល់ ផ្តល់ទឹកប្រាក់រង្វាន់គុណនឹង 2 ជាច្រើនសន្ធឹកសន្ធាប់ ចាំអីទៀត ស្វែងរកក្រវិលកំប៉ុងគោ ជល់ 100$ និង 500$ ទទួលបានរង្វាន់ទ្វេដង សូមរួសរាន់ទិញភេសជ្ជៈប៉ូវកម្លាំង គោជល់ ពិសា ទទួលបានទាំងរសជាតិឈ្ងុយឆ្ងាញ់ ទទួលបានទាំងថាមពលធ្វើការស្វាហាប់ពេញមួយថ្ងៃ ជាមួយនឹងការជំរុញឆន្ទៈមោះមុត ដើម្បីសម្រេចក្តីសុបិនដ៏ធំរបស់អ្នក គោជល់នៅជាមួយអ្នក ដើម្បីអ្នក។
បញ្ជាក់៖ ការផ្តល់ជូននេះសម្រាប់តែរង្វាន់ក្រវិលកំប៉ុង 100$ និង 500$ ប៉ុណ្ណោះ និងរយៈពេលផ្តល់ជូនចាប់ពីថ្ងៃទី 01 ខែ តុលា ដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2022 ជាមួយនឹងលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕