ម៉ៃឡូ តែងតែបន្តគាំទ្រ និង លើកស្ទួយសកម្មភាពកីឡាឱ្យកាន់តែមានការរីកចម្រើន
រាជធានីភ្នំពេញ៖ កីឡាបានដើរតួនាទីយ៉ាងសំខាន់ណាស់ក្នុងការគាំទ្រការអភិវឌ្ឍរបស់កុមារ និង ជួយពួកគេឱ្យរីកចម្រើនក្នុងគ្រប់ទិដ្ឋភាពទាំងអស់ ។ ដើម្បីបន្តរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ព្រមទាំងចូលរួមលើកកម្ពស់សកម្មភាពកីឡាឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត រហូតមកដល់ពេលនេះ ម៉ៃឡូ ដែលជាស្លាកសញ្ញាភេសជ្ជៈដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុន Nestlé បានឧបត្ថម្ភគាំទ្រសកម្មភាពកីឡាជាច្រើន ។ ថ្មីៗនេះ ម៉ៃឡូ បានចាប់ផ្តើមបង្កើតកម្មវិធីអភិវឌ្ឍន៍វិស័យកីឡានៅតាមសាលារៀន ដែលជាកម្មវិធីត្រូវបានធ្វើឡើងតាំងពីថ្ងៃទី ១៨ ខែមីនា រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៨ មកម្ល៉េះ ។
គម្រោងនេះ បានឆ្លុះបញ្ចាំងយ៉ាងជាក់ច្បាស់ពីជំនឿដែលបានចែករំលែកដោយភេសជ្ជៈ ម៉ៃឡូ ក្នុងគោលបំណងដើម្បីបង្ហាត់បង្ហាញពីបំនិនជីវិត និង គុណតម្លៃនៃជីវិតរបស់កុមារដែលអាចជួយពួកគេឱ្យទទួលនូវជោគជ័យក្នុងជីវិត និង អាជីពរបស់ពួកគេនាពេលអនាគត ។ គម្រោងនេះក៏ឆ្លុះបញ្ចាំងពីគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការបង្កើនគុណភាពនៃជីវិត ក៏ដូចជាការរួមចំណែកដល់អនាគតមួយប្រកបដោយសុខភាពដ៏ល្អប្រសើរផងដែរ ។ ម៉ៃឡូ ជាស្ថាប័នដ៏អស្ចារ្យតែមួយគត់ ដែលតែងតែជំរុញលើកទឹកចិត្ត និង ផ្តល់ការគាំទ្រជានិច្ច ដល់សកម្មភាពកីឡានៅក្នុងប្រទេសកម្ពុជា និង ជុំវិញពិភពលោក ។
ក្នុងនាមជាភេសជ្ជៈដែលមានរសជាតិសូកូឡា និង ជាភេសជ្ជៈឈានមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅក៏បាន ម៉ៃឡូ តែងតែគាំទ្រ លើកស្ទួយ បំផុស និង រួមចំណែកយ៉ាងសំខាន់ ព្រមទាំងមានគោលជំហរយ៉ាងច្បាស់លាស់សម្រាប់ការជំរុញឲ្យមានការរីកចម្រើនជាវិជ្ជមានក្នុងវិស័យកីឡានៅក្នុងប្រទេសកម្ពុជា និង ជុំវិញពិភពលោក ។
តាមន័យវិទ្យាសាស្ត្រ កីឡា បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កុមារ រួមទាំងការអភិវឌ្ឍផ្នែករាងកាយប្រាជ្ញាស្មារតី និង ការអភិវឌ្ឍផ្នែកសង្គម ។ កីឡាធ្វើឲ្យកុមារកាន់តែមានភាពមាំមួន និង ជួយដល់ការរីកលូតលាស់ និងការអភិវឌ្ឍរបស់កុមារ ។ កីឡា ជួយឱ្យកុមារមានឆ្អឹង សាច់ដុំរឹងមាំ កម្លាំងខ្លាំងក្លា ប្រាជ្ញវាងវៃ ជួយរក្សាទម្ងន់របស់ពួកគេ និង កាត់បន្ថយហានិភ័យនៃបញ្ហាទាក់ទងនឹងសុខភាពដែលអាចត្រូវបានវិវឌ្ឍន៍នៅពេលក្រោយក្នុងជីវិតរបស់ពួកគេ ។ រាល់ពេលមានសកម្មភាពផ្នែករាងកាយ នោះវានឹងធ្វើឱ្យកុមារទទួលបានការគេងល្អគ្រប់គ្រាន់ និងមានទស្សនវិស័យប្រសើរសម្រាប់ជីវិត ។ ក្មេងដែលមានសុខភាពល្អ និង រហ័សរហួន ជាក្មេងដែលមានការលើកទឹកចិត្តមានភាពវាងវៃ និង ទទួលបានជោគជ័យផងដែរ ។
តាមរយៈទស្សនទាននេះ ម៉ៃឡូ នឹងបន្តពង្រឹងពង្រីកឆន្ទៈ និង ការប្តេជ្ញាចិត្តរបស់ខ្លួនបន្ថែមទៀតក្នុងការជួយកុមារឲ្យមានការអភិវឌ្ឍ និង រីកលូតលាស់ជាមួយនឹងកីឡា ដោយបន្តជំរុញស្មារតី និង លើកទឹកចិត្តកុមារចូលរួមលេងកីឡាឱ្យបានញឹកញាប់ ហើយផ្តល់ឱ្យពួកគេនូវម៉ៃឡូ ដែលជាភេសជ្ជៈផ្តល់នូវប្រភពថាមពល និង ជាអាហារូបត្ថម្ភដ៏មានជីវជាតិ និង មានរសជាតិឆ្ងាញ់ ព្រមទាំងល្អបំផុតសម្រាប់សុខភាព ។
ម៉ៃឡូ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអតិថិជនទាំងអស់ ជាពិសេសអ្នកម្តាយដែលតែងតែជ្រើសរើស និងគាំទ្រម៉ៃឡូ ។ នេះគឺជាប្រភព និង ជាកាតាលីករមួយដ៏អស្ចារ្យដែលមិនអាចខ្វះបានដើម្បីជំរុញ លើកទឹកចិត្ត និង រុញច្រានក្រុមការងារ ម៉ៃឡូ ទាំងអស់ឲ្យបន្តខិតខំប្រឹងប្រែងធ្វើកិច្ចការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀតសម្រាប់មនុស្សគ្រប់គ្នា ។
អំពីក្រុមហ៊ុន
ម៉ៃឡូ- ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅ ។ ត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៣០ ម៉ៃឡូ ផ្តល់នូវវីតាមីន និង សារធាតុរ៉ែសំខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និង ថាមពលដល់រាងកាយ និង ប្រាជ្ញាស្មារតីរបស់កុមារ ។ ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈផ្តល់ថាមពលដែលមានទំនាក់ទំនងជាមួយនឹង វិស័យកីឡា និង សុខភាពល្អ ។
ជារៀងរាល់ឆ្នាំ មានកុមារជាង ២២ លាននាក់ បានចូលរួមក្នុងកម្មវិធី ម៉ៃឡូ ដើម្បីលើកកម្ពស់វិស័យកីឡានៅតាមថ្នាក់មូលដ្ឋាន រួមទាំងកិច្ចសហការជាមួយក្លឹប FC Barcelona ដែលបានផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់កុមាររាប់ពាន់នាក់នៅក្នុងប្រទេសនាៗទូទាំងពិភពលោក និង កម្មវិធី MILO in2CRICKET ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ហើយត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីអភិវឌ្ឍន៍កីឡាគ្រីឃីតដំបូងគេរបស់អូស្ត្រាលី ដោយផ្តល់ជូនកុមារអាយុពី ៦ ឆ្នាំ ទៅ ១០ ឆ្នាំ នូវឱកាសដើម្បីរៀនជំនាញកីឡា cricket បង្កើតមិត្តភក្តិថ្មីៗ អភិវឌ្ឍជំនាញធ្វើការងារជាក្រុម និង មានភាពសប្បាយរីករាយជាមួយគ្នា ។
NESTLÉ -Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈធំបំផុតក្នុងពិភពលោក ។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩១ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣២៨,០០០ នាក់ បានប្តេជ្ញាចិត្តចំពោះគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិត និង ចូលរួមចំណែកដល់អនាគតដែលពោរពេញទៅដោយសុខភាពល្អប្រសើរ ។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និង សត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត ។
ស្លាកយីហោជាង ២,០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីហោសកលដូចជា NESCAFÉ ឬ NESPRESSO ក៏ដូចជា ទឹកដោះ គោឆៅណេសត្លេសពញាខ្លាឃុំ្ម BEAR BRAND ឬ MINERÉ ជាដើម ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រសម្រាប់អាហាររូបត្ថម្ភ សុខភាព និង សេចក្តីសុខសាន្ត ។ ក្រុមហ៊ុន Nestlé មានមូលដ្ឋាននៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ ៕