JaiKonTV បណ្ដុំគំនូរជីវចលសម្រាប់កុមារ និង មនុស្សធំ
រឿងគំនូរជីវចល ឬ anime ទាំង 10 នេះ កំពុងមានវត្តមាននៅលើកម្មវិធី JaikonTV ដែលប្រិយមិត្តអាចនឹងមិនទាន់បានដឹង អេដមីនបានទស្សនារឿងទាំង 10 នេះហើយ ចង់ប្រាប់ប្រិយមិត្តថាគឺ Best best ល្អមើលតែម្តង សុទ្ធតែជា anime មានទាំងសម្រាប់មនុស្សធំ និង កូនក្មេង ដែលបានបកប្រែភាសាខ្មែរជាស្រេច កាន់តែងាយស្រួលក្នុងការទស្សនាថែមទៀត។ ប្រិយមិត្តអាចទស្សនាតុក្កតា ឬ គំនូរជីវចលដែលលោកអ្នកពេញចិត្តខាងក្រោមនេះ ៖
រឿង៖ ដំណើរជីវិតកុមារីធានធាន វគ្គ ១ & ២
ធានធាន ជាកុមារីមានអាយុប្រាំមួយឆ្នាំ ស្រស់ស្អាត ពោពេញដោយក្ដីស្រឡាញ់ តែដោយសារ ធានធាន ខ្លាចសាលាទើបត្រូវបានផ្លាស់ប្ដូរពីការរស់នៅក្នុងទីក្រុងធំ ទៅរស់នៅឯជនបទវិញ ហើយធ្វើការសិក្សារៀនសូត្រនៅផ្ទះដោយប៉ា និង ម៉ាក់ជាអ្នកបង្រៀន នៅពេលទំនេរ ធានធាន ចូលចិត្តអានសៀវភៅ និង ដើរលេង ប៉ុន្តែការងារផ្ទះក៏ចេះធ្វើដែរ ដូចជា បោសផ្ទះ ដាំបាយ លាងចាន ធ្វើម្ហូប។ កុមារី ធានធាន នឹងត្រូវទទួលយកបទពិសោធជីវិតថ្មីនៅតាមបែបជនបទ និង ត្រូវសម្របខ្លួនជាមួយជីវភាពថ្មី និងមិត្តភក្ដិថ្មី។
ដំណើរជីវិតកុមារី ធានធាន វគ្គ ១ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3356
ដំណើរជីវិតកុមារី ធានធាន វគ្គ ២ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3360
រឿង៖ ដប់មុឺនសំណើច វគ្គ I, II & III
រឿង ដប់ម៉ឺនសំណើច មាន ៣ វគ្គ ជាប្រភេទតុក្កតា និង កំប្លែង ដែលរួមបញ្ជូលគ្នានូវរឿងសំណើចជាច្រើនដែលមាននៅក្នុង Comic របស់រឿង ណាចា, Calabash Brother, Detective Conan, Ultra Man, Pinocchio, and Snow White។
ដប់ម៉ឺនសំណើច វគ្គ ១ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3338
ដប់ម៉ឺនសំណើច វគ្គ ២ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3341
ដប់ម៉ឺនសំណើច វគ្គ ៣ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3344
រឿង៖ Dragon Force: អំណាចនៃនាគរាជ I&II
រឿង អំណាចនៃនាគរាជ ជារឿងបែបតុក្កតា ប្រយុទ្ធ វាយប្រហារ ដោយមានអ្នកប្រយុទ្ធជាមនុស្សដែលរឹងមាំ ពូកែ ក្លាហាន ហើយបានដាក់ពួកគេជាក្រុមមួយ ដោយបានវឹកហាត់យ៉ាងយកចិត្តទុកដាក់ និង ដាក់ឈ្មោះថាក្រុម «កងការពារនាគរាជ» សេនានាគមានសមាជិក ៥ នាក់ ពេលប្រយុទ្ធគេពាក់មួក និង អាវក្រោះ ដែលម្នាក់ៗមានថាមពលពិសេសរៀងៗខ្លួនខុសៗគ្នា តួនាទីចម្បងគឺការពារភពផែនដីពីការឈ្លានពានពីមនុស្សក្រៅភព។
អំណាចនៃនាគរាជ វគ្គ ១ ចុចដើម្បីទស្សនា ២ ភាគដំបូង : https://jaikon.tv/webpreview/?share=3352
អំណាចនៃនាគរាជ វគ្គ ២ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3358
រឿង៖ វីរបុរសកងទ័ពឈានមុខ
សង្គ្រាមប្រវត្តិសាស្ត្ររវាងជនជាតិចិន និង ជប៉ុន ការប្រយុទ្ធតស៊ូអស់រយៈពេលមួយឆ្នាំ។ ជារឿងបែបតុក្កតាតែនិយាយអំពីប្រវត្តិសាស្ត្រនៅក្នុងអំឡុងពេលមួយដែលប្រទេសចិនធ្លាក់ចូលទៅក្នុងសង្គ្រាមដោយសារការឈ្លានពានពីកងទ័ពជប៉ុនដែលចូលមកដណ្ដើមដែនដីភាគខាងជើង របស់ប្រទេសចិន ក្នុងគ្រានោះក៏មានការព្យាយាមតស៊ូរើបំរះពីកងទ័ពក្រហមនៅក្នុងប្រទេសចិន ហើយសង្គ្រាម និង បញ្ហាផ្ទៃក្នុងបានអូសបន្លាយតមករហូត ចង់ដឹងទៅមុខទៀតបែបណាអាចទស្សនារឿងពេញលើ JaiKon TV APP បាន។
វីរបុរសកងទព័ឈានមុខ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3361
រឿង៖ លោកតាថង់វេទម្ត
តាមទំនៀមទម្លាប់ប្រពៃណីជនជាតិចិនគេនិយមចង់ថង់នៅលើដើមឈើនិងបួងសួងដើម្បីអោយក្ដីប្រាថ្នាបានសម្រេច។ នៅថ្ងៃចូលឆ្នាំប្រពៃណីជនជាតិចិន មេត្រី បានចងថង់បំណងប្រាថ្នារបស់គេនៅលើដើមឈើ និង បួងសួងឱ្យខ្លួនគេក្លាយជា លោកតាថង់វេទមន្ត ភ្លាមនោះបំណងប្រាថ្នាក៏បានសម្រេច និង ចាប់ផ្ដើមចូលទៅក្នុងពិភពវេទមន្តមួយជាមួយមិត្តភ័ក្ដិរបស់គេ ដើម្បីទៅបំពេញក្ដីប្រាថ្នាដែលគេប៉ង និង ចងថង់វេទមន្តនៅលើដើមឈើនេះ។
លោកតាថង់វេទមន្ត ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3345
រឿង៖ កុងហ្វូឈីកខិន
នៅក្នុងទីក្រុងមួយដ៏ស្រស់ស្អាត មាន់ឆាក់ បានបង្កើតក្រុមហ៊ុនមួយការងារសន្តិសុខ។ នៅថ្ងៃមួយលោកតាដែលការពារស៊ុតវេទមន្តត្រូវដល់ពេលដែលគាត់ចាស់ និង អស់កាតព្វកិច្ចរបស់គាត់ គាត់ក៏បានប្រគល់ស៊ុតវេទមន្តនេះឱ្យទៅ មាន់ឆាក់ ជាអ្នកការពារ និង ថែរក្សាមិនឱ្យមនុស្សអាក្រក់យកវាទៅប្រើ ឬ បំផ្លាញសង្គម។ ក្រោយពីទទួលបានស៊ុតវេទមន្តមក មាន់ឆាក់ បានប្រែក្លាយពីមាន់ធម្មតាទៅជាវីរបុរសរបស់មាន់គ្រប់គ្នា ដោយគេបានជួយការពារពីការធ្វើបាបមនុស្សលោភលន់អំណាច និង ទ្រព្យសម្បត្តិពីមាន់កំហូចដុកទ័ម៉េងហ្គូ ជាបន្តបន្ទាប់។
កុងហ្វូឈីកខិន ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3336
រឿង៖ អង្គរក្សនារីឃ្មុំ
នារីឃ្មុំ ជាមនុស្សស្រីម្នាក់ដែលរងនូវការពិសោធរបស់ក្រុមអ្នកវិទ្យាសាស្ត្រទុកជាមនុស្សសម្រាប់វាយគ្នា ដែលមិនមានអារម្មណ៍អ្វីទាំងអស់ក្រៅពីការប្រយុទ្ធតាមបញ្ជារបស់គេ។ ថ្ងៃមួយ ស៊ុន ហាវសៀន ដើរលេងក្នុងផ្សារទំនើប ក៏មានភារវករចូលមក ហើយបានចាប់គេធ្វើជាចំណាប់ខ្មាំង ពេលនោះ នារីឃ្មុំ ក៏បានមកដល់ និង ជួយរំដោះមនុស្សដែលនៅក្នុងផ្សារបានទាន់ពេល។ ក្រោយពីនេះនាងក៏បានចូលរៀននៅសាលាមួយជាមួយ ហាវសៀន ហើយមានតែ ហាវសៀន ម្នាក់គត់ដែលដឹងពីអត្តសញ្ញាណពិតរបស់នាង និង មិនហ៊ានស្រលាញ់នាងទេ ព្រោះខ្លាចនាងសម្លាប់ ផ្ទុយពីមនុស្សប្រុសជាច្រើននៅក្នុងសាលាគេបានព្យាយាមតាមសារភាពស្នេហ៍ទៅកាន់នាង ប៉ុន្តែនាងជាមនុស្សដែលមិនមានអារម្មណ៍អ្វីទាំងអស់ជាមនុស្សបេះដូងថ្ម។ តើចុងក្រោយគ្រប់គ្នានឹងដឹងការពិតថានាងជាអ្នកណាដែរឬទេ?
អង្គរក្សនារីឃ្មុំ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3334
រឿង៖ ហ្គេមពិឃាដ
រឿងហ្គេមពិឃាជ ជារឿងប្រភេទបែបរន្ធត់ អាថ៌កំបាំង វិទ្យាសាស្ត្រ។ អ្នកនិយមមើលរឿង ឬ Anime ប្រាកដជាធ្លាប់មើលរឿងដែលចូលទៅលេងហ្គេមក្នុងពិភពមួយដ៌អាថ៌កំបាំង និង មិនអាចយកផ្លូវចេញឃើញទេមានន័យថាមិនអាចបោះបង់ចោលពាក់កណ្ដាលទី លុះត្រាណាគេលេងចាញ់គឺស្លាប់ និង ត្រូវលេងឱ្យឈ្នះដើម្បីតទៅវគ្គបន្តបន្ទាប់ រហូតចុងក្រោយទើបចេញមកវិញបាន និង ទទួលបានប្រាក់ក្នុងចំនួនដ៏ច្រើន តែចំពោះអ្នកចាញ់គឺស្លាប់តែប៉ុណ្ណោះ។
ហ្គេមពិឃាជ ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3329
រឿង៖ ផ្លូវបង្ក្រាបព្រលឹង
ផ្លូវឡឆា ជាផ្លូវមួយដែលមានព្រលឹងឆ្លងកាត់ និង ផ្សារភា្ជប់ទំនាក់ទំនងរវាងមនុស្ស និង ព្រលឹង ហើយក៏ជាកន្លែងដែលសម្បូរទៅដោយព្រលឹងបិសាចផងដែរ។ មេទ័ពការពារព្រលឹងនៅផ្លូវឡឆា មានវិញ្ញាណដែលនៅចាំការពារខ្លួន និង អាចហៅវិញ្ញាណបាន ហើយពួកគេមានតួនាទីចាំបង្ក្រាបព្រលឹងអាក្រក់ទាំងអស់លើផ្លូវនោះ។
ផ្លូវបង្ក្រាបព្រលឹង ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3328
រឿង៖ កំពូលភ្នាក់ងារសង្គ្រោះបរិស្ថាន
ធម្មជាតិបង្កើតមនុស្សតែមនុស្សបំផ្លាញធម្មជាតិ ចុងបញ្ចប់ធម្មជាតិ និង នាំគ្រោះមហន្តរាយដល់យើងវិញ ដូច្នេះពួកគេក៏បានបង្កើតក្រុមមួយនៅចាំជួយថែរក្សា និង ការពារបរិស្ថានមិនឱ្យរងនូវគ្រោះមហន្តរាយទាំងនោះ។
កំពូលភ្នាក់ងារសង្គ្រោះបរិស្ថាន ចុចដើម្បីទស្សនា ២ ភាគដំបូង: https://jaikon.tv/webpreview/?share=3327
ចាំកាលទៀត ទាញយក JaiKonTV app ឥឡូវនេះដើម្បីទស្សនា។ លីងសម្រាប់ទាញយកកម្មវិធី JaikonTV: http://onelink.to/7p46g2