អស្ចារ្យ! ក្រុមហ៊ុន Budweiser ក្លាយជាដៃគូសហការផ្លូវការក្នុងព្រឹត្តិការណ៍ FIFA World Cup លើកទី ២២ ជាមួយបទពិសោធមិនធ្លាប់មានសម្រាប់អ្នកគាំទ្រទូទាំងពិភពលោក
ក្រោយរំលងអស់រយៈពេល ៤ ឆ្នាំ ព្រមទាំងជួបប្រទះជំងឺរាតត្បាតជាសាកល កូវីដ-១៩ នោះ ពេលនេះ ភាពសប្បាយរីករាយ និង អារម្មណ៍រំភើប នឹងកើតមានឡើងជាថ្មីម្តងទៀត ជាមួយនឹងការទស្សនាព្រឹត្តិការណ៍ប្រកួតបាត់ទាត់ FIFA World Cup 2022 ដ៏កក្រើកអស្ចារ្យ និង ធំបំផុតរបស់ពិភពលោក។
ជាមួយនឹងព្រឹត្តិការណ៍ប្រកួតបាត់ទាត់ដ៏ធំ និង កក្រើកអស្ចារ្យនេះ ក្រុមហ៊ុនស្រាបៀ Budweiser ដែលជាម៉ាកស្រាបៀដ៏ល្បីល្បាញបំផុតនៅលើពិភពលោក ក្រោមក្រុមហ៊ុនធំ ABInbev Company ក៏បានប្រកាសជាដៃគូស្រាបៀរផ្លូវការ ជាមួយព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 លើកទី 22 នេះ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅប្រទេសកាតា ចាប់ពីថ្ងៃទី ២០ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២ ខាងមុខ។
ក្រុមហ៊ុនស្រាបៀ Budweiser ត្រូវបានគេស្គាល់ថា ជាម៉ាកស្រាបៀរ World Cup ផ្តាច់មុខតាំងពីឆ្នាំ ១៩៨៦ មកម្ល៉េះ ហើយត្រូវបានក្រុមហ៊ុនមេ ABInbev បានបន្តកិច្ចព្រមព្រៀងរបស់ខ្លួន រហូតដល់ឆ្នាំ ២០២២ ជាមួយ FIFA ក្នុងការចុះហត្ថលេខាកាលពីឆ្នាំ ២០១១ បន្ទាប់ពីប្រទេសកាតា ត្រូវបានបញ្ជាក់ថាជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតនេះ។
អ្វីដែលកាន់តែពិសេស និង គួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្នុងនាមជាដៃគូស្រាបៀរផ្លូវការ នៃព្រឹត្តិការណ៍បាល់ទាត់ FIFA World Cup 2022 នៅប្រទេសកាតា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ ក្រុមហ៊ុនស្រាបៀ Budweiser បាននាំត្រឡប់មកវិញ ជាមួយកីឡាករបាល់ទាត់ដ៏អស្ចារ្យដែលជាទូតសុច្ឆន្ទៈលំដាប់ពិភពលោករបស់ Budweiser, King Of Beers ដូចជា Lionel Messi, Neymar Jr, និង Sterling Raheem និង សកម្មភាពដ៏អស្ចារ្យជាច្រើនទៀតសម្រាប់អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ព្រមទាំងការរង់ចាំការប្រកួតដ៏ធំអស្ចារ្យមួយនេះ។
គួរឱ្យដឹងដែរថា ក្រោយបង្កើតឡើងតាំងពីឆ្នាំ ១៩៣០ រហូតមកទល់នឹងឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup បានឈានដល់ការប្រកួតលើកទី ២២ ហើយ ដែលព្រឹត្តិការណ៍បាល់ទាត់ដ៏អស្ចារ្យនេះ តែងប្រារព្ធឡើងរៀងរាល់ ៤ ឆ្នាំម្ដង ដោយមានក្រុមជម្រើសជាតិកំពូលទាំង ៣២ ក្រុម មកពីគ្រប់តំបន់ទូទាំងពិភពលោក ធ្វើការប្រកួតប្រជែង ដណ្ដើមយកពានរង្វាន់បាល់ទាត់ លំដាប់ពិភពលោក។
សូមបញ្ជាក់ថា ជំនួបប្រកួតដំបូងនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup លើកទី ២២ ក្នុងឆ្នាំ ២០២២ នេះ គឺប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២២ ខាងមុខ ដែលមានក្រុមម្ចាស់ផ្ទះ កាតា នឹងត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អេក្វាឌ័រ៕