រកឯណាបាន !! តន្ត្រី Live ផ្ទាល់ 3 ម៉ោង មានគ្រប់រសជាតិ idol ត្រូវចិត្តយុវវវ័យ ផ្ទុះកក្រើកពេញហ្វេសប៊ុក (វីដេអូ)
កាលពីយប់ថ្ងៃសៅរ៍ ទី ១៥ ខែកញ្ញា នៅស្ទូឌីយោហង្សមាស ផ្សារទំនើបអ៊ីអនសែនសុខស៊ីធី ហ៊ួរវ័យ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដោយទទួលបានចំណាត់ថ្នាក់លេខ ២ ទាំងបរិមាណលក់ និង ចំណែកទីផ្សារ លើពិភពលោក និង នៅកម្ពុជា វ៉ាដាច់ Apple ជាពិសេសសម្រេចបាននូវតួលេខលក់ ១០០ លានគ្រឿង ក្នុងឆមាសទី ១ ឆ្នាំ ២០១៨ នេះសហការណ៍ជាមួយស្ថានីយទូរទស្សន៍ហង្សមាស បានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concert ដែលចូលរួមសុទ្ធសឹងកំពូលតារាជួរមុខរបស់កម្ពុជា ជាពិសេសទាំងតារាកិត្តិយស និង អ្នកគាំទ្រអតិថិជនដែលប្រើ ម្ចាស់ហាងលក់ទូរសព្ទ័មួយចំនួនធំ ជើងខ្លាំងខាងហេ្គម សេ្តចហ្គេមដែលល្បី អ្នកសារព័ត៌មាន តារាសម្តែង តារាបង្ហាញម៉ូដ គណគ្រប់គ្រងខាងហង្សមាស និង អ៊ីអន ២ យ៉ាងណែនក្កន់ពេញហៀរស្ទូឌីយោរហូតដល់បន្ថែមកៅអីប្រមាណជាង ៣០០០ នាក់ ។
ដោយក្ដីរំភើបកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានលើកឡើងថា «អរគុណដល់ Huawei សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង ដែលធ្វើឲ្យលោក និង អ្នកគាំទ្របានសប្បាយរីករាយជាពិសេសដោយបានសសើរថា ជាជម្រើសឆើតឆាយ ឡូយម្ម៉ង ដឹងតែឡូយម្ម៉ងជាមួយ Huawei Nova3/Nova3i» ។
ចំណែកលោក នីកូ បានលើកឡើងថា «លោកមានក្ដីរំភើបជាខ្លាំងសម្រាប់កម្មវិធីប្រគំតន្ត្រីនេះ ហើយអ្វីដែលសំខាន់គឺលោកចាប់អារម្មណ៍ជាមួយ Nova3i ពណ៌ខៀវបែកស្វាយជាខ្លាំង ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ រួមទាំងថត 3D Qmoji ឆ្លើយឆ្លងភ្លាមៗ ធ្វើឱ្យអ្នកចូលរួមភ្ញាក់ផ្អើលនឹកស្មានមិនដល់ លេងហ្គេមម៉ាអេម អេក្រង់ធំកប់គែម ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់! ចង់ស្ទាវ ស្ទាវបាន ចង់ឡូយ ឡូយបានចង់ទាន់សម័យ ចង់សីវិល័យទាល់តែសាកជាមួយ Huawei Nova 3 និង Nova 3i» ។
លោ ឆន សុវណ្ណរាជ «បង្ហើបអារម្មណ៍លើឆាកយ៉ាងសប្បាយៗ បពោ្ចញស្ទីលឆើតឆាយ ជាមួយរូបថតស្វីតៗជាមួយ វី ឌីណែត មើលទៅឡួយកប់ជាមួយស្ទីលថ្មីៗ និង ថតជាមួយបច្ចេកវិទ្យាថ្មី 3D Qmoji ឆ្លើយឆ្លងជាមួយអ្នកចូលរួមផ្ទាល់យ៉ាងរំភើបប្លែកៗ ។ រីករាយ ខប់ៗ និង កម្សាន្តគ្មានដែនកំណត់កប់ហួសនិស្ស័យ លឿនហួសស្មាន!! ស្ទាវខប់ៗ ឡូយម្ម៉ង» ។
លោក ហេនរី សាវ (Henry Xiao) អគ្គនាយកគ្រប់គ្រងថ្មីនៃសាជីវកម្មផ្នែកទូរសព្ទ័ នៅកម្ពុជាបានថ្លែងថា «ខ្ញុំមានមោទភាពខ្លាំងណាស់ ក្នុងការចែករំលែកនូវផលិតផលដ៏មហស្ចារ្យថ្មីពីរស៊េរី និង សមិទ្ធិផលសំខាន់ៗនៅលើពិភពលោក និង នៅកម្ពុជាផ្ទាល់ជាមួយនឹងកំពូលព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏កក្រើកគឺ Huawei Nova3i Star Concert ដែលជាការបំពេញនូវតម្រូវការ និង ការពេញចិត្តរបស់យុវវ័យនិង មនុស្សឆើតឆាយទាន់សម័យរីករាយនឹងលក្ខណៈពិសេសអត្ថប្រយោជន៍សំខាន់ៗថ្មីៗផលិតផលដ៏មហស្ចារ្យថ្មីពីរស៊េរី Huawei NOVA 3 / NOVA 3i ជាពិសេស AI ស្មាតកាមេរ៉ា ៤ គ្រាប់ដំបូងបំផុតភ្លោះមុខ ភ្លោះក្រោយ ដែលថតបាន ២៤ មេហ្កាភិចស៊ែល តួរកពា្ចក់រចនាល្អឥតខ្ចោះ រលើបរលោងចែងចាំងដូចគ្រាប់ពេជ្រ ជាមួយនឹង ROM ទំហំ 128G ។
លោករំពឹងថានឹងនាំមកនូវអ្វីដែលថ្មីៗ លើសពីភាពច្នៃប្រឌិត លើសពីភាពធម្មតា លើសពីរចនាបទដដែលៗ លើសពីភាពវៃឆ្លាត ជាមួយបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ និង ស្មាតហ្វូនដែលច្នៃប្រឌិតឈានមុខ ក៏ដូចជាការកម្សាន្ត ការប្រគំតន្ត្រីជាខ្នាតជាតិ អន្តរជាតិ រឺនាំតារាល្បីៗពីប្រទេសជិតខាងមកសម្តែងរឺកម្មវិធីសម្ពោធស៊េរីថ្មីៗដូចជា CPU Kirin 980, Huawei Mate 20 Series រឺការអបអរពិធីបុណ្យអុំទូក រឺគ្រីស្តមាសបន្ថែមទៀត» ។
កាដូដ៏រំភើបដែល Huawei បានផ្ដល់ជូនដល់តារាកិត្តិយស និង អ្នកគាំទ្រមានដូចជា ៖ សម្រាប់កំពូលតារាចម្រៀងទាំង ៥ រូបមានដូចជា លោក ខេមរៈ សិរីមន្ត កញ្ញា ទេព បូព្រឹក្ស លោក ឆន សុវណ្ណរាជ លោក នីកូ និង កញ្ញា វី ឌីណែត ទទួលបានកំពូលស្មាតហ្វូន Huawei Nova3i ចំនួនម្នាក់ ១ គ្រឿង ។ Nova3 Bluetooth Speaker ចំនូន ១០ ត្រូវបានចែកជូនដល់យុវវ័យចូលចិត្តតន្ត្រីបន្ទាប់ពីការឈ្នះក្នុងការលេងហ្គេម ព្រមទាំងអាវយឺតយ៉ាងស្រស់ស្អាតចំនួន ៥០ អាវ ដែលមានហត្ថលេខាផ្ទាល់ពី idol ផ្ទាល់ក៏ត្រូវបានផ្ដល់ជូនអ្នកគាំទ្រដែរ ។
សំឡេងហូរកញ្ជៀវយ៉ាងរំភើប រីករាយ រីកថ្លើម អង្គុយមិនហ្នឹង តាមរយៈការសម្តែង និង ច្រៀងផ្សាយផ្ទាល់រយៈពេល ៣ ម៉ោងជាមួយអ្នកគាំទ្រណែនណាន់តាន់តាប់ ពេញឈូរឆរចុះឡើងពេញអ៊ីអន ២ ជាមួយនឹងតន្ត្រីគ្រប់រសជាតិ គ្រប់ចង្វាក់នៅ Huawei Nova3i Star Concert ។ Huawei Nova3i Star Concert នាំមកជូនលោកអ្នកដោយកំពូលស្មាតហ្វូន #Huawei Nova3i #HuaweiNOva3 ។
បើខកខានមិនបានទស្សនាផ្ទាល់តាមទូរទស្សន៍រស្មីហង្សមាស អាចទស្សនាតាម Facebook Live នៃហេ្វសប៊ុកធំៗដូចជា Hang Meas HD TV Live, Khmerload, Khmernote, Popular Magazine នោះនឹងដឹងថាសប្បាយយ៉ាងណា តាម Link ខាងក្រោមនេះ!! ៕
https://www.facebook.com/huaweimobilekh/videos/513668532430582/