Connect with us

អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Volkswagen សម្ពោធអគារតាំងបង្ហាញរថយន្ត សហការជាមួយក្រុមហ៊ុន HGB Group Co. Ltd.

on

Advertisement

រាជធានី​ភ្នំពេញ​, ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Volkswagen បាន​ប្រារព្ធ​ពិធី​បើកសម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណីត និង ទំនើប​កម្រិត​ខ្ពស់​របស់ខ្លួន​ហើយ​កាលពី​ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ​។ ក្រុមហ៊ុន HGB Group Co, Ltd., ជា​ក្រុមហ៊ុន​វិនិយោគឯកជន​ក្នុងស្រុក​មួយ​របស់​កម្ពុ​ជា មាន​ឯកទេស​លើ​វិស័យ​យានយន្ត​គ្រប់​ធុន F&B ការលក់​រាយ និង លក់ទំនិញ​ប្រណីត បាន​ក្លាយជា​អ្នកតំណាង​ចែកចាយ​ស្របច្បាប់​របស់ Volkswagen ក្រោយ​មានការ​កិច្ចព្រមព្រៀង​គ្នា​កាលពី​ចុងឆ្នាំ ២០១៦ ហើយ​ចាប់តាំងពី​ពេល​នោះមក​ក្រុមហ៊ុន​ទាំង ២ ក៏​ចាប់ផ្ដើម​បណ្ដាក់ទុន​សាងសង់​អគារ​តាំង​លក់​ដ៏​ប្រណីត​នេះ​ឡើង ដើម្បី​តំណាង​ម៉ាក​ផលិតផល​សម្រាប់​ទីផ្សារ​កម្ពុជា ។


ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន HGB Group Co. Ltd. នឹង​ក្លាយជា​អ្នកតំណាង​ចែកចាយ​តែមួយគត់​ដែលមាន​លក់​រថយន្ត​តូចៗ​សម្រាប់​គ្រួសារ និង ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ​សម្រាប់​អាជីវកម្ម ។ អគារ​តាំង​លក់​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការលក់​រថយន្ត ការផ្ដល់​សេវាកម្ម​រហ័ស​ទាន់​ចិត្ត និង មាន​គ្រឿងបន្លាស់​ស​ប្បូរ​បែប ។ នៅទីនេះ​ក៏​ជា​កន្លែង​តែមួយគត់​ក្នុង​ទ្វីបអាស៊ី​ដែលមាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​បំផុត និង ជា​កន្លែង​ផ្ដល់​ប្រឹក្សា​យោបល់​ក្រោយ​ការលក់​ដ៏​ល្អ​បំផុត ដែលមាន​បុគ្គលិក​ដែល​ទទួល​ការបណ្ដុះបណ្ដាល​នូវ​ចំណេះ​ជំនាញ​ច្បាស់លាស់ ។ នេះ​ជាការ​វិនិយោគ​ដ៏​សំខាន់​សំ​ផុត​មួយ​សម្រាប់​ក្រុមហ៊ុន HGB Group ដើម្បី​បង្កើត​កន្លែង​ថែរក្សា​សេវា​អតិថិជន​ដែលមាន​មាត្រដ្ឋាន​កម្រិតស្ដង់ដារ​អន្ដរជាតិ និង ផ្ដល់​បទពិសោធន៍​ពិត​ពី​ក្រុមហ៊ុន Volkswagen ដែល​អ្នក​អាច​ជឿទុកចិត្ត ។​

​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ប្រទេស​កម្ពុជា បាន​បន្តដំណើរ​ឆ្ពោះ​ទៅជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​សហគមន៍​អាស៊ាន ដោយមាន​កំណើនសេដ្ឋកិច្ច​ថេរ មាន​ស្ថេរភាព​នយោបាយ​ល្អ និង ផ្ដោត​សំខាន់​លើ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ។ ទាំងនេះ​បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​ពី​លំហូរ​ចូល​នៃ​វិនិយោគទុន​បរទេស​ដែល​មិនចេះ​រីងស្ងួត​ចូលក្នុង​ប្រទេស និង ការកើនឡើង​នូវ​ចំនួន​ម៉ាក​ផលិតផល​អន្តរជាតិ​ដែល​ត្រូវបាន​នាំចូល​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក ហើយ​វា​ជា​មោទនភាព​មួយ​របស់​ក្រុមហ៊ុន HGB Group Co. Ltd ដែល​បាន​ក្លាយខ្លួន​ផ្នែក​មួយ​នៃ​ការអភិវឌ្ឍន៍​នេះ ។

​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន HGB Group ហើយក៏​ជា​អ្វី​ក្រុមហ៊ុន​កំពុង​ទន្ទឹងរង់ចាំ​ផងដែរ នូវ​ការចាប់ផ្ដើម​អាជីវកម្ម​របស់​ក្រុមហ៊ុន Volkswagen Group ដោយមាន HGB ជា​អ្នកតំណាង​ជាមួយនឹង​ការផ្ដល់​នូវ​ផ្នែក​ផ្ដល់​សេវាកម្ម​ក្រោយពេល​លក់​ដ៏​ខ្លាំង និង មាន​កន្លែង​ផ្ដល់​សេវាកម្ម​ដ៏​ល្អឥតខ្ចោះ រួម​នឹងមាន​បុគ្គលិក​ដែល​ទទួល​ការបណ្ដុះបណ្ដាល​នូវ​ចំណេះ​ជំនាញ​ច្បាស់លាស់ ដែល​ទាំងនេះ​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Volkswagen សម្រាប់​ទីផ្សារ​កម្ពុជា ។​

​កម្មវិធី​សម្ពោធ​អគារ​តាំង​លក់​រថយន្ត​ប្រណីត Volkswagen មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ចំនួន ២៥០ នាក់ និង អ្នកតំណាង​ក្រុមហ៊ុន HGB Group Co. Ltd លោក Graeme Newport អគ្គនាយករង​នៃ​ក្រុមហ៊ុន HGB Group Auto លោក Jan Redecke អ្នកគ្រប់គ្រង​ទូទៅ​នៃ​ប្រតិបត្តិការ​បន្ទាប់ពី​ការលក់​ចេញ​របស់ Volkswagen លោក Stefan Behrens អ្នកគ្រប់គ្រង​ការលក់​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​តំណាង​ឲ្យ​ក្រុមហ៊ុន Volkswagen និង គណៈ​ធ​បិ​តី​កិត្តិយស​ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម ។ ព្រឹត្តិការណ៍​នេះ​ត្រូវបាន​ចូលរួម​ដោយ​សមាជិក​អ្នកសារព័ត៌មាន និង បុគ្គល​ល្បីល្បាញ​ជាច្រើន​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម ៕


អត្ថបទដោយ​៖ Yanouk

អត្ថបទពេញនិយម

ធ្លាប់ល្បីជាង ១០ មុន ឥលូវបាត់មុខ ម៉េង ប៊ុនឡូ ប្រើជីវិតយ៉ាងសាមញ្ញ
ភ្លេចគាត់ឬនៅ? រំឭកពីអតីតតារាសម្តែងទសវត្សរ៍ ៨០-៩០ ហុក លក្ខិណា បន្តិច ពេលនេះដល់ណាណីហើយ!
មានស្វាមីជាសេដ្ឋីវាល់លាន តែភរិយាឧកញ៉ា ម៉ុង ឫទ្ធី មិនដែលទំនេរដៃ ការងារផ្ទះធ្វើម្ហូបពូកែលេខ ១
ចេះប៉ុន្មានក្បាច់នេះ ចង់ធ្វើ «សាច់ក្រកជ្រូក» ឆ្ងាញ់មិនពិបាកទៀតទេ

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន17 hours ago

រឿងព្រេង​និទាន​បុរាណ​ខ្មែរ «អា​សុខ​ស្លូត អា​សុខ​កាច​» ប្រជុំសុទ្ធតែតារាល្បីៗចូលរួមសម្ដែង (វីដេអូ)

«អា​សុខ​ស្លូត អា​សុខ​កាច​» ជា​រឿងព្រេង​និទាន​បុរាណ​ខ្មែរ​មួយ ដែល​ទស្សនិកជន​មួយចំនួន ធ្លាប់បាន​ស្គាល់ បាន​អាន ឬក៏​អាច​ធ្លាប់បាន​ស្តាប់​ពី​លោក យាយ ឬ​អ្នក​ម្តាយ​ជាទី​ស្រលាញ់ និទាន​ឱ្យស្តាប់​មុន​ចូល​គេង​កាលពី​កុមារភាព​ក៏​ថា​បាន​។ ​ដើម្បី​ជាការ​រំលឹក​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ និង​ជាការ​លើកស្ទួយ​នូវ​វប្បធម៌​ខ្មែរ នៅពេលនេះ រឿងព្រេង​និទាន​បុរាណ​ខ្មែរ​ដ៏​មាន​រស​និយម​មួយ​នេះ នឹង​ត្រលប់​មកវិញហើយ ក្នុង​យុគសម័យ​ឌីជីថល ជាមួយនឹង​ការផលិត​ជា​ខ្សែភាពយន្ត​ភាគ​។ ដំណើរការ​នៃ​ការផលិត​ខ្សែភាពយន្ត​ភាគ​មួយ​នេះ គឺ​កំពុងតែ​ធ្វើឡើង​យ៉ាង​សស្រាក់សស្រាំ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ពី​ផលិតករ...

អត្ថបទក្រុមហ៊ុន1 day ago

ក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតអន្ដរជាតិ foodpanda ពង្រីកពាណិជ្ជកម្មដល់ខេត្តកំពង់ធំហើយ

ជាមួយនឹងការវិវត្តឥតឈប់ឈរ ក្រុមហ៊ុន foodpanda នៅថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2020 នេះ បានពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅខេត្តកំពង់ធំ ដើម្បីផ្ដល់ជូននូវបទពិសោធកុម្ម៉ង់ទិញអាហារយ៉ាងឆាប់រហ័ស និងទំនើប ។ ការបើកពង្រីកពាណិជ្ជកម្មនេះ មានការសហការពីបណ្ដាហាងអាហារ និងភេសជ្ជៈល្បីៗក្នុងខេត្តកំពង់ធំ ដូចជា Coffee Today កាហ្វេទសវត្សរ៍ទី...

អត្ថបទក្រុមហ៊ុន4 days ago

50 ចំណុចដែលបញ្ជាក់ថា Ford Ranger Wildtrak 2.0L Bi-Turbo ជំនាន់ថ្មី ជារថយន្តមានប្រព័ន្ធសុវត្ថិភាព និង បច្ចេកវិទ្យាអស្ចារ្យលើសគេ!

រថយន្តគឺជាមធ្យោបាយធ្វើដំណើរមួយយ៉ាងសំខាន់សម្រាប់ជូនលោកអ្នកទៅដល់គោលដៅ ។ រថយន្តខ្លះមិនត្រឹមតែអាចជួយលោកអ្នកអោយដល់គោលដៅតែមួយមុខប៉ុណ្ណោះទេ វាថែមទំាងអាចប្រើប្រាស់សម្រាប់ជូយដល់ការងារអាជីវកម្ម ដំណើរកំសាន្តទៅតាមទីជិតឆ្ងាយ និងអាចជួយសម្រួលដល់ការរស់នៅរបស់អ្នកប្រើប្រាស់បានមួយផ្នែកធំផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថារថយន្ត Pick Up បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រើប្រាស់ និងជួយដល់អតិថិជនបានច្រើនមែនទែន។ រថយន្ត Ford Ranger Wildtrak គឺជារថយន្ត Pick Up ដែលកំពុងពេញនិយម និងលក់ដាច់បំផុតនៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាអស់រយះពេលជាច្រើនឆ្នាំមកហើយ...

អត្ថបទក្រុមហ៊ុន4 days ago

អ្នកសំណាងទាំង ៩ នាក់ ដែលឈ្នះរង្វាន់ពីការឆ្លើយសំណួរស្ទង់មតិពាក់ព័ន្ធជំងឺកូវីដ ១៩ រកឃើញហើយ!

កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រុមហ៊ុន CMRD បានធ្វើការស្ទង់មតិមួយពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ជះឥទ្ធិពលប៉ះពាល់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដោយបានដាក់ជាសំណួរថា តើជំងឺកូវីដ ១៩ បានជះឥទ្ធិពលអ្វីខ្លះ ដល់ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឌីជីថល របស់លោកអ្នកដូចម្តេចខ្លះ? ដើម្បីឱ្យអ្នកចូលរួមស្ទង់មតិបានឆ្លើយឈ្នះរង្វាន់ផងដែរ ។ បន្ទាប់ពីការធ្វើស្ទង់មតិបានបញ្ចប់កាលពីថ្ងៃទី...

អត្ថបទក្រុមហ៊ុន5 days ago

តោះ​! មក​មើល​ឡេ​ប​ថប់​ដែល​បំពាក់ CPU ជំនា​ន់ទី​ ១១​ ចុងក្រោយបង្អស់ ដែល​ក្រុមហ៊ុន​ ASUS នាំចូល​ក្នុងប្រទេស​កម្ពុ​ជា​

​ឡេ​ប​ថប់​របស់ ASUS ថ្មីៗ​នេះ ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​ដំណើរការ Intel Core ជំនា​ន់ទី ១១ និង​ ក្រា​ហ្វិ​ច Intel®Iris® Xe ជំនាន់​ថ្មី សម្រាប់​ឡេ​ប​ថប់​ដែល​ស្តើង ស្រាល​ និង ​ផ្តល់​ឲ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធ​ចុងក្រោយ​នៃ​ការច្នៃប្រឌិត និង ​កំសាន្ត​ ។...

អត្ថបទក្រុមហ៊ុន5 days ago

កម្មវិធី​សម្ពោធ​ជា​ផ្លូវការ​នៃ Dumex® SuperGold Kid ជំនាន់​ថ្មី​ ​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ​

ភ្នំពេញ ថ្ងៃទី​១៩ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ – Dumex® (​ឌុយ​មិច​) សូម​ណែនាំ​ជូន​ម្សៅ​ទឹកដោះគោ Dumex® SuperGold Kid ជំនាន់​ថ្មី​ដែល​បាន​អភិវឌ្ឍ​ជាមួយ​រូបមន្ត Ezycare មាន Fibers 3 ប្រភេទ ដើម្បី​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​រំលាយ​អាហារ​សុខភាព​ល្អ ​។ ​គោលដៅ​ចម្បង​របស់​ម៉ាក​ផលិតផល​នេះ គឺ​ជួយ​គាំទ្រ​ដល់​ដំណើរ​ជីវិត​អ្នក​ម្តាយ​ក្នុងការ​ចិញ្ចឹម​បុត្រ​ធីតា​ឲ្យ​លូតលាស់​...

អត្ថបទក្រុមហ៊ុន6 days ago

ជួប​ជាមួយ រ៉ូ​ហ្សា និង ខៃ ម្តងទៀត​ក្នុង​ស្នាដៃ​ដ៏​ថ្មី​សន្លាង​មួយ មាន​ចំណងជើង​ថា «ស្នេហ៍​ឆ្លង​វេលា​» (វីដេអូ)

​តើ​ទស្សនិកជន​ទាំងអស់គ្នា​មិនទាន់​ភ្លេច​តារា​សម្តែង​វ័យក្មេង ២​រូប នោះ​គឺ​កញ្ញា រ៉ូ​ហ្សា និង​លោក ខៃ ដែលជា​តួអង្គ​ឯក​ក្នុង​រឿង​ភាគ​បុរាណ​ខ្មែរ “​ទេពធីតា​ព្កុល​មាស​” មែន ឬទេ​? ​ដោយសារតែ​ទេពកោសល្យ សមត្ថភាព​ក្នុងការ​សម្តែង និង​រូប​សម្រស់​ស្រស់​សោភា អ្នក​ទាំងពីរ​ពិតជា​បាន​ឆក់យក​នូវ​បេះដូង ការគាំទ្រ​ជាច្រើន​ពី​ទស្សនិកជន ថែមទាំង​ដល់​ថ្នាក់​មាន​អ្នកគាំទ្រ​បាន​សំណូមពរ​ចង់ឃើញ​អ្នក​ទាំងពីរ​ចាប់​ដៃគូ​ជាមួយគ្នា​ម្តងទៀត​ជាច្រើន​តាមរយៈ​បណ្តាញ​សង្គម​ថែម​ទៀតផង​។​ ​នៅពេលនេះ ពេលវេលា​បានមក​ដល់​ហើយ តួឯក​ប្រុស​ស្រី​នៃ​រឿង​ភាគ​បុរាណ​ខ្មែរ ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​នៅ​ឆ្នាំ​២០២០​នេះ...

អត្ថបទក្រុមហ៊ុន1 week ago

NEW HONDA MSX GROM ដែលយុវវ័យកំពុងទន្ទឹងរង់ចាំ ចេញលក់ជាផ្លូវការនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះតទៅ

ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា បានដាក់លក់ជាផ្លូវការម៉ូតូចង្កឹះលេខប្រើអំប្រាយ៉ា ស៊េរីថ្មីគឺ NEW HONDA MSX GROM រចនាថ្មីទាំងស្រុងក្រោមគំនិតបែប #PLAYGROM នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះតទៅ...

អត្ថបទក្រុមហ៊ុន1 week ago

អីយ៉ា​! តារា​ ៤ ​ក្រុម ​ត្រៀមខ្លួន​ធ្វើជា​ម្ចាស់​ពានរង្វាន់​កម្មវិធី ​«​សង្វៀន​ម្ហូប​»​ រដូវ​កាល​ទី ​១

ឆ្លងកាត់​ការប្រកួត​ចម្អិនម្ហូប​យ៉ាង​ស្វិតស្វាញ​ពី​សំណាក់​តារា​សម្តែង និង តារាចម្រៀង​អស់​ជាច្រើន​សប្តាហ៍ នៅពេលនេះ​កម្មវិធី​សង្វៀន​ម្ហូប​បាន​រកឃើញ​ក្រុម​ឆ្នើម​ចំនួន​៤​ក្រុម ត្រៀមខ្លួន​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ដណ្តើមយក​ទឹកប្រាក់​ ២០​ លាន​រៀល និង ពានរង្វាន់​សង្វៀន​ម្ហូប​រដូវ​កាល​ទី​ ១ ​។​ នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពោលគឺ​ថ្ងៃទី​ ១៩ ខែវិច្ឆិការ​ខាងមុខនេះ កម្មវិធី​ប្រកួតប្រជែង​ចម្អិនម្ហូប​ខ្មែរ​ដែលមាន​តែមួយគត់​នៅក្នុង​ប្រទេស​កម្ពុជា នោះ​គឺ​កម្មវិធី​«​សង្វៀន​ម្ហូប​» នឹង​ឈាន​ជើង​ចូលដល់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ក្នុងនោះ​វត្តមាន​តារាចម្រៀង...

អត្ថបទក្រុមហ៊ុន1 week ago

Shop and win របស់​គ្លូ​ប៊​ល ហៅ​ស៍ ត្រឡប់មក​លើក​នេះ យើង​នឹង​មិនឱ្យ​អតិថិជន​ខកបំណង​ជាមួយនឹង​រង្វាន់​ធំ

-​រថយន្ត Toyota -Hilux Revo 2020 ចំនួន​មួយ​រង្វាន់ -​ម៉ាស៊ីន​បោកគក់ 20 រង្វាន់​ -​ទូរ​ទឹកកក 30 រង្វាន់​ -​ហើយ​មាន​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត 241 រង្វាន់​ ​ដែល​សរុប​ជា​ទឹកប្រាក់​សរុប​ចំនួន 100,000 USD ។ ​ដោយ​គ្រាន់តែ​លោកអ្នក​ដែលជា​សមាជិក...