វ៉ាវ !! អនាគតកីឡាករបាល់ទាត់វ័យក្មេងកម្ពុជា បានបញ្ចប់ការហ្វឹកហាត់ដោយជោគជ័យពីកម្មវិធីបោះជំរំ MILO Camp (វីដេអូ)
រាជធានីភ្នំពេញ៖ កីឡាករបាល់ទាត់វ័យក្មេងពីររូបដែលពោរពេញដោយក្តីសប្បាយរីករាយបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយនៅសប្តាហ៍នេះបន្ទាប់ពីបានបញ្ចប់ការហ្វឹកហាត់ទាត់បាល់ដោយជោគជ័យរយៈពេល ៤ថ្ងៃ ក្នុងកម្មវិធីបោះជំរំ MILO Camp នៅក្នុងប្រទេសថៃ ទីដែលពួកគេបានដកស្រង់ និង សំលៀងជំនាញរបស់ពួកគេនៅលើទីលាន ក្រោមការដឹកនាំ និង បង្ហាត់បង្ហាញដោយផ្ទាល់ពីសំណាក់គ្រូបង្វឹកជាច្រើនរូបមកពីក្លឹបបាល់ទាត់ FC Barcelona ដែលជាក្លឹបដ៏ល្បីល្បាញមួយនៅក្នុងពិភពលោក ។
MILO Camp ជាកម្មវិធីបោះជំរំមួយដែលត្រូវបានបង្កើតឡើងដោយមានកិច្ចសហការគ្នារវាង ម៉ៃឡូ នៃក្រុមហ៊ុន Nestlé និង FC Barcelona ដែលបានចាប់ផ្តើមកាលពីឆ្នាំ ២០១៧ ដើម្បីផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់យុវជនមកពីបណ្តាប្រទេសនានាទូទាំងពិភពលោក ។ ភាពជាដៃគូនេះ មានគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជននៅក្នុងវិស័យកីឡាតាមរយៈការបណ្តុះបណ្តា លដោយមានការជំរុញ និង បំផុសគំនិត ហើយគោលដៅដ៏សំខាន់មួយរបស់ភាពជាដៃគូនេះ គឺដើម្បីជួយកុមារចូលរួមក្នុងការអភិវឌ្ឍជំនា ញ និង ទំនុកចិត្តដែលនឹងធ្វើឲ្យពួកគេទទួលបានភាពជោគជ័យទាំងនៅក្នុង និង នៅក្រៅទីលានប្រកួត ។
កុមារា វ៉ាស៊ុណាន់ កៈសិដេជ និង កុមារា ថា នីភិរិទ្ធ បានចូលរួមវគ្គហ្វឹកហ្វឺនយ៉ាងហ្មត់ចត់អស់រយៈពេលបួនថ្ងៃនៅឯក្លឹប PTT Bluewave Chonburi Futsal Club ហើយនឹងត្រូវយកជំនាញ បទពិសោធន៍ និង បច្ចេកទេសដែលពួកគេខិតខំប្រឹងប្រែងហ្វឹកហាត់ និង ទទួលបាននោះ មកចែករំលែកដល់មិត្តភក្តិ និង មិត្តរួមក្រុមរបស់ពួកគេនៅកម្ពុជា ។
ម៉ៃឡូ តែងតែបានជួយគាំទ្រពួកគេគ្រប់ជំហាន គ្រប់កាលៈទេសៈទាំងអស់ តាមរយៈបទពិសោធរបស់ពួកគេដោយនាំយកអត្តពលិកវ័យក្មេងមកកាន់ប្រទេសថៃដើម្បីចូលរួមក្នុងកម្មវិធីបោះជំរំ MILO Camp ដោយមានតំណាងចូលរួមមកពីក្រសួងអប់រំ យុវជន និង កីឡា និង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។
លោក ម៉ាង គុណណូ អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្មប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Nestlé បានមាន ប្រសាសន៍ថា «ការលើកទឹកចិត្តកុមារដើម្បីឲ្យមានការអភិវឌ្ឍតាមរយៈកីឡា គឺជាគោលដៅដ៏សំខាន់បំផុតមួយរបស់ក្រុមហ៊ុន Nestlé និង ឆ្លុះបញ្ចាំងពីជំនឿរបស់យើងថា កីឡាគឺជាគ្រូដ៏អស្ចារ្យមួយ ។
តាមរយៈកិច្ចសហការទាំងឡាយ តួយ៉ាងដូចជាជាមួយក្លឹបបាល់ទាត់ដ៏ធំបំផុតមួយក្នុងពិភពលោកដែលមានស្មារតី និង គុណតម្លៃរួមគ្នានេះ យើងសង្ឃឹមថា យុវជននៅទូទាំងពិភពលោកនឹងត្រូវបានលើកទឹកចិត្តបន្ថែមទៀត ដើម្បីអភិវឌ្ឍជំនាញដែលនឹងជួយពួកគេឱ្យមានសុខភាពល្អ មានភាពសប្បាយរីករាយក្នុងជីវិត និង បំពេញបាននូវតម្រូវការជីវិតផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសហគមន៍របស់ពួកគេ ។ វាពិតជាសំខាន់ខ្លាំងណាស់ដែលបានឃើញពីទេពកោសល្យពិតប្រាកដមួយត្រូវបានទទួលការគាំទ្រ និង ការបណ្តុះបណ្តាលដែលពួកគេសមនឹងទទួលបានជាទីបំផុត»។
កុមារា វ៉ាស៊ុណាន់ កៈសិដេជ អាយុ ១០ ឆ្នាំ នៅតែមានអារម្មណ៍រំភើបខ្លាំងចំពោះបទពិសោធន៍ដែលរូបគេទទួលបាន ដោយគេបាននិយា យថា គេនឹងធ្វើរឿងនេះឲ្យបាន ១០០ ដងទៀតប្រសិនបើអាច ។ កុមារារូបនេះបន្តទៀតថា «ពួកយើងបានរៀនសូត្រច្រើនណាស់ទោះបីរយៈពេលខ្លីត្រឹមតែបួនថ្ងៃក៏ដោយ ពីព្រោះគ្រូបង្វឹកម្នាក់ៗបានយកចិត្តទុកដាក់បង្ហាត់បង្រៀនដល់ពួកយើងយ៉ាងខ្លាំងមែនទែន គ្រប់បច្ចេក ទេសគ្រប់របៀបនៃការលេង ពួកយើងបានរៀនសូត្រ និង ទទួលបានគ្រប់យ៉ាងទាំងអស់» ។
កុមារា វ៉ាស៊ុណាន់ កៈសិដេជ និង កុមារា ថា នីភិរិទ្ធ នឹងវិលត្រឡប់ទៅហ្វឹកហាត់នៅក្លឹបជាមួយក្រុមក្នុងប្រទេសកម្ពុជាវិញ ប៉ុន្តែការវិវឌ្ឍដ៏ឆាប់រហ័សរបស់ពួកគេនឹងមិនអាចគេចផុតបានពីក្រសែភ្នែក ការយកចិត្តទុកដាក់ជំរុញ និង ការ ផ្តល់ឱកាសបន្ថែមទៀតពីក្រសួង ស្ថាប័នពាក់ព័ន្ធ ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឡើយ ។
«វាពិតជាមានកិត្តិយសណាស់ ហើយក៏ជាក្តីសប្បាយរីករាយយ៉ាងខ្លាំងផងដែរ ដែលបានឃើញកុមារជាច្រើននាក់ទទួលបានភាពសប្បា យរីករាយ ការរៀនសូត្រ ការលេងកីឡា និង ការខិតខំប្រឹងប្រែងដើម្បីរីកចម្រើនជាមួយគ្នា ។ យើងបានមើលឃើញផ្ទាល់ភ្នែកពីការខិតខំប្រឹងប្រែងអស់ពីចិត្តរបស់កុមារទាំងពីរនាក់នេះផងដែរ ហើយពួកគេបានធ្វើឲ្យកម្ពុជាមានមោទនភាពចំពោះពួកគេនៅពេលពួកគេនៅទីនោះ ។ យើងនឹងតាមដានមើលពួកគេយ៉ាងយកចិត្តទុកដាក់បន្ថែមទៀតនាពេលអនាគត ហើយសង្ឃឹមថា នៅថ្ងៃណាមួយពួកគេនឹងមានតួនាទីលេងដើម្បីបង្កើតក្រុមកីឡាបាល់ទាត់កម្ពុជាដ៏ខ្លាំងពូកែអស្ចារ្យមួយ» ។ នេះជាការអះអាងរបស់ឯកឧត្តម អ៊ុក សិទ្ធីជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ៕
អំពីក្រុមហ៊ុន
ម៉ៃឡូ- ម៉ៃឡូ ជាភេសជ្ជៈដែលមានរសជាតិសូកូឡានាំមុខគេនៅលើពិភពលោក ដែលអាចឆុងពិសាបានជាមួយទឹកដោះគោត្រជាក់ ឬក្តៅ ឬទឹកត្រជាក់ ឬទឹកក្តៅ ។ ត្រូវបានបង្កើតឡើងនៅប្រទេសអូស្ត្រាលីក្នុងដើមទសវត្សរ៍ឆ្នាំ១៩៣០ ម៉ៃឡូ ផ្តល់នូវវីតាមីន និង សារធាតុរ៉ែសំ ខាន់ៗជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភ និងថាមពលដល់រាងកាយ និង ប្រាជ្ញាស្មារតីរបស់កុមារ ។ ម៉ៃឡូ តែងតែយកចិត្តទុកដាក់បំផុតចំពោះការអភិវឌ្ឍរបស់កុមារ ហើយត្រូវបានស្គាល់ជាយូរណាស់មកហើយថា ជាភេសជ្ជៈផ្តល់ថាមពលដែលមានទំនាក់ទំនងជាមួយនឹង វិស័យកីឡា និង សុខភាពល្អ ។
ជារៀងរាល់ឆ្នាំ មានកុមារជាង ២២ លាននាក់ បានចូលរួមក្នុងកម្មវិធី ម៉ៃឡូ ដើម្បីលើកកម្ពស់វិស័យកីឡានៅតាមថ្នាក់មូលដ្ឋាន រួមទាំងកិច្ចសហការជាមួយក្លឹប FC Barcelona ដែលបានផ្តល់ការហ្វឹកហាត់លំដាប់ពិភពលោកដល់កុមាររាប់ពាន់នាក់នៅក្នុងប្រទេសនាៗទូទាំងពិភពលោក និងកម្មវិធី MILO in2CRICKET ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ហើយត្រូវបានគេទទួលស្គាល់ថាជាកម្មវិធីអភិវ ឌ្ឍន៍កីឡាគ្រីឃីតដំបូងគេរបស់អូស្ត្រាលី ដោយផ្តល់ជូនកុមារអាយុពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ នូវឱកាសដើម្បីរៀនជំនាញកីឡា cricket បង្កើតមិត្តភក្តិថ្មីៗ អភិវឌ្ឍជំនាញធ្វើការងារជាក្រុម និង មានភាពសប្បាយរីករាយជាមួយគ្នា ។
NESTLÉ -Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈធំបំផុតក្នុងពិភពលោក ។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩១ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣២៨,០០០ នាក់ បានប្តេជ្ញាចិត្តចំពោះគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិត និង ចូលរួមចំណែកដល់អនាគតដែលពោរពេញទៅដោយសុខភាពល្អប្រសើរ។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និង សត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត ។ ស្លាកយីហោជាង ២,០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីហោសក លដូចជា NESCAFÉ ឬ NESPRESSO ក៏ដូចជា ទឹកដោះគោឆៅណេសត្លេសពញាខ្លាឃុំ្ម BEAR BRAND ឬ MINERÉ ជាដើម ។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រសម្រាប់អាហាររូបត្ថម្ភ សុខភាព និង សេចក្តីសុខសាន្ត ។ ក្រុមហ៊ុន Nestlé មានមូលដ្ឋាននៅទីក្រុង Vevey ប្រទេសស្វីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ ។
ក្លឹបបាល់ទាត់ BARCELONA – Futbol Club Barcelona ដែលត្រូវបានគេស្គាល់ផងដែរថា ក្លឹប Barcelon និង Barca គឺជាក្លឹបបាល់ទាត់អាជីពមួយដែលមានមូលដ្ឋាននៅ Barcelona Catalonia ប្រទេសអេស្ប៉ាញ ។ ក្លឹបនេះ ជាក្លឹបមួយដែលទទួលបានជោគជ័យ មានប្រជាប្រិយភាពខ្លាំងបំផុត និង មានទ្រព្យសម្បត្តិច្រើនជាងគេក្នុងពិភពលោក និង បច្ចុប្បន្នជាម្ចាស់ជើងឯកលីគ Spanish La Liga league champion និង ឈរនៅលំដាប់ទី ៤ នៅក្នុងក្របខ័ណ្ឌ UEFA Champions League ៕