ម៉ាស៊ីនបោកសាមសុងទ្វាចំហៀង ( Samsung Drum ) មកព្រមជាមួយបច្ចេកវិទ្យាកាន់តែអស្ចារ្យ និង កាន់តែទំនើបខ្លាំង !
ពេលចង់ទិញម៉ាស៊ីនបោកសម្លៀកបំពាក់ម្តងៗ ពិបាកក្នុងការសម្រេចចិត្តណាស់មែនទេ ? មិនដឹងថាគួរជ្រើសរើសម៉ាកអ្វី ដែលល្អ ប្រើធុន មានបច្ចេកវិទ្យាទំនើប ប្រកបដោយថាមពល ជាមួយនឹងមុខងារវៃឆ្លាតដែលធ្វើឱ្យការបោកគក់បានស្អាត កាន់តែងាយស្រួល ហើយអ្វីដែលសំខាន់នោះ គឺការសន្សំសំចៃលើអគ្គិសនីហ្នឹងហ្មង ។ អ៊ីចឹងសូមណែនាំលោកអ្នកឲ្យមកស្គាល់ពីម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង ទ្វាចំហៀង (Samsung Drum) ថាតើមានតួនាទី និង បច្ចេកវិទ្យាទំនើប អស្ចារ្យកម្រិតណា ? តោះមកអានទាំងអស់គ្នា!
1. Steam Cycle New Function
គឺជាបច្ចេកវិទ្យាថ្មីមួយ ដែលបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung Drum ហើយមាន ២ មុខងារ គឺ Bedding និង Baby Care ។ Steam Cycle គឺជាការបោកគក់ដោយប្រើចំហាយទឹកក្តៅ ហើយមានប្រសិទ្ធិភាពខ្ពស់ក្នុងការសម្លាប់មេរោគដូចជា បាក់តេរី មេរោគផ្សិត និងអាឡែកហ្ស៊ីផ្សេងៗ បានរហូតដល់ 99.9% ។ មុខងារមួយនេះ គឺល្អខ្លាំងសម្រាប់អ្នកម្តាយដែលមានបុត្រធីតាតូចៗ ព្រោះក្មេងតូចមានស្បែកខ្ចី ដែលជាហេតុធ្វើឲ្យគាត់ងាយនឹងអាឡែកហ្ស៊ី នៅពេលដែលគាត់ស្លៀកសម្លៀកបំពាក់ដែលបោកមិនស្អាត ។
2. ទ្វារបន្ថែម AddWash
ក៏ជាបច្ចេកវិទ្យាមួយដែលបានបំពាក់លើម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash ដែលមានលើម៉ូដែលចំនួន ២ គឺ ម៉ូដែល WW80K54E0UW/ST និង ម៉ូដែល WW90K54E0UW/ST ។ វាគឺជាទ្វារតូចមួយដែលបានបំពាក់បន្ថែម ហើយវាមានតួនាទីក្នុងការជួយសម្រួលក្នុងការបន្ថែមខោអាវដែលភ្លេច ឬលោកអ្នកគ្រាន់តែចង់ថែមខោអាវនៅចន្លោះប្រតិបត្តិការណាមួយ ពេលម៉ាស៊ីនកំពុងដំណើរការ ។
3. បច្ចេកវិទ្យា Eco bubble
ជាបច្ចេកវិទ្យាមួយដែលបំលែងសាប៊ូ និង ទឹកឲ្យទៅជាពពុះសាប៊ូ ឬហ្វូមមុននឹងធ្វើការបោកគក់ ។ ពពុះសាប៊ូ ឬហ្វូមដែលបានបង្កើតឡើងដោយបច្ចេកវិទ្យា Eco bubble ដោយរួមបញ្ចូលគ្នានៃកម្លាំងខ្យល់ ទឹក និង ពពុះសាប៊ូដែលអាចជ្រាបចូលទៅក្នុងសាច់ក្រណាត់បានយ៉ាងលឿនជាងទឹកសាប៊ូធម្មតាដល់ទៅ ៤០ ដង បើទោះបីជាបោកជាមួយទឹកត្រជាក់ក៏ដោយ ។ ដូច្នេះហើយបានធ្វើឲ្យសម្លៀកបំពាក់បោកបានស្អាត និង មិនមានកំណកសាប៊ូជាប់លើសម្លៀកបំពាក់ឡើយ ។ ម្យ៉ាងវិញទៀត បច្ចេកវិទ្យានេះ ក៏ជួយការពារសម្លៀកបំពាក់មិនឲ្យស្លកពណ៌ ជាហេតុធ្វើឲ្យសម្លៀកបំពាក់នៅថ្មីបានយូរ ។
4. Digital Inverter អ្នកជំនាញខាងសន្សំភ្លើង
អ្នកមិនបាច់បារម្ភឡើយចំពោះការចំណាយលើការប្រើប្រាស់ភ្លើង ពីព្រោះ Digital Inverter ជួយសន្សំសំចៃជូនលោកអ្នកបានខ្ពស់បំផុត ។ បច្ចេកវិទ្យាដ៏ទំនើបនេះ ក៏ធ្វើឲ្យម៉ាស៊ីនស្ងាត់ និង ធានាការប្រើប្រាស់យូរអង្វែងផងដែរ ។ ដូច្នេះក្រុមហ៊ុន សាមសុង ហ៊ានធានាលើ Digital Inverter Motor រហូតដល់ទៅរយៈពេល ១១ ឆ្នាំ ។
ដើម្បីជ្រាបឲ្យកាន់តែច្បាស់ពីព័ត៌មានរបស់ម៉ាស៊ីនបោក សាមសុង ទ្វារចំហៀង (Samsung Drum) សូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និង ដេប៉ូចែកចាយ របស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕
សូមអញ្ជើញមកថ្ងៃនេះ ដើម្បីការបោកគក់កាន់តែទំនើប និង ងាយស្រួល !