សម្រាប់អ្នកខ្ជិល តែចង់ស្អាត! ងាយៗ ៤ ចំណុច ទទួលបានស្បែកស្អាតភ្លឺរលោង
អ្នកណាដែលថាមិនចង់ស្អាត ប៉ុន្តែច្បាស់ក្នុងចិត្តឬអត់? រាល់ថ្ងៃនេះបានថែទាំ សុខភាពស្បែកខ្លះទេ? ចង់ស្អាតទាល់តែឧស្សាហ៍ ដូច្នេះប៉ុន្មានចំណុចខាងក្រោមនេះ អាចជួយឱ្យអ្នកទទួលបានស្បែកដែលមានសុខភាពល្អ និង ភ្លឺរលោងមួយកម្រិតទៀត ៖
១. ព្យាបាលដោយការបន្ថែមជាតិទឹកដល់ស្បែក
ស្បែកស្ងួត ចេញអុជខ្មៅ និង ស្រអាប់ គឺបណ្ដាលមកពីការកខ្វះជាតិទឹក ដូច្នេះដើម្បីឱ្យស្បែកមានសំណើមឡើងវិញ គួរតែញ៉ាំទឹកឱ្យបានច្រើន និង ប្រើប្រាស់ជាមួយនឹងផលិតផល ដែលផ្ដល់សំណើមដល់ស្បែក។
២. លាបប្រេងដូង
ប្រេងដូង មានគុណសម្បត្តិជួយព្យាបាលបញ្ហារលាកស្បែកដោយសារពន្លឺថ្ងៃបានយ៉ាងល្អ។ ដូច្នេះហើយ ស្បែកដែលត្រូវដុតកម្លោចដោយពន្លឺព្រះអាទិត្យរហូតខ្លោច គួរលាបប្រេងដូងស្តើងៗលើដៃ ជើង ឬក៏លើមុខមុនពេលចូលគេង។
– វិធីនេះ នឹងជួយចិញ្ចឹមកោសិកាស្បែក ឱ្យប្រសើរជាងមុន។
៣. ចៀសវាងត្រូវពន្លឺថ្ងៃ
ពន្លឺថ្ងៃ ងាយនឹងធ្វើឱ្យស្បែកមានស្នាមអុជខ្មៅ និងធ្វើឱ្យស្បែកមានសភាពខ្លោច។ ដូច្នេះហើយ អ្នកគួរតែកាត់បន្ថយ ការដើរត្រូវពន្លឺថ្ងៃ ពេលថ្ងៃក្ដៅខ្លាំង។ តួយ៉ាង គួរស្លៀកសំលៀកបំពាក់ឱ្យបានជិត និងពាក់មួក ដើម្បីការពារពីពន្លឺថ្ងៃ។
៤. លាបឡេ
ចំណុចនេះ គឺពិសេសណាស់សម្រាប់មនុស្សស្រី។ នៅពេលស្បែកបានរងកម្តៅខ្លាំងពីព្រះអាទិត្យហើយ អ្នកត្រូវប្រញាប់កែខៃឱ្យបានទាន់ពេលវេលា។ មែនទែនទៅ គួរតែលាបឡេដែលមានសារធាតុវីតាមីន E និង ត្រូវតែជាប្រភេទឡេជួយស្បែកឱ្យទន់។ សម្រាប់មិត្តនារីដែលកំពុងតែរកប្រភេទឡេសម្រាប់លាប អាចជ្រើសរើសប្រើប្រាស់ជាមួយសឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) ដែលមានប្រសិទ្ធភាពលើសវីតាមីន C ១០ ដងឯណោះ ដើម្បីផ្ដល់ឱ្យស្បែកទន់រលោងភ្លឺថ្លា និង មានសុខភាពល្អបាន។
សម្រាប់អ្នកដែលមានស្បែកស្រអាប់ មានអុជខ្មៅ ដោយសារកម្ដៅថ្ងៃ អាចសាកល្បងប្រើប្រាស់ជាមួយនឹងផលិតផលខាងលើនេះ។
ជាក់ស្ដែង វ៉ាសឺលីន គ្លុយតាហៃយ៉ា (Vaseline Gluta-Hya) គឺមាន ២ ប្រភេទ សម្រាប់តម្រូវតាមស្បែករបស់អ្នកប្រើប្រាស់៖
– ទី ១ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ជួយឱ្យស្បែកភ្លឺថ្លា គ្មានស្នាមអុជខ្មៅ និង ជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួន វ៉ាសឺលីន គ្លុយតាហៃយ៉ាផ្លលេសក្លូរ (Vaseline Gluta-Hya Flawless Glow) ផ្សំឡើងពីសារធាតុជាច្រើនដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង។ Hyaluron ដែលជួយឱ្យស្បែកមានសំណើម, UV Filters ដែលជួយការពារស្បែកពីកម្ដៅថ្ងៃដល់ទៅ 8 ដង ព្រមទាំង Pro-Retinol ឬ ហៅកាត់ថា Vitamin A ដែលជួយពន្លឿនការកកើតថ្មីនៃកោសិកាស្បែកជំរុញការបង្កើតខូឡាជែន។
– ទី ២ ឯ រ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ជួយឱ្យស្បែកទន់រលោង ភ្លឺថ្លា និង ជួយឱ្យស្បែកមានសុខភាពល្អ។ សឺរ៉ូមលាបខ្លួនវ៉ាសឺលីន គ្លុយតាហៃយ៉ាឌូវីរេដៀនស៍ (Vaseline Gluta-Hya Dewy Radiance) ផ្សំឡើងពីសារធាតុពិសេសជាច្រើន ដូចជា GlutaGlow ដែលមានប្រសិទ្ធភាពលើសវីតាមីន C 10 ដង, Hyaluron ដែលជួយឱ្យស្បែកមានសំណើម, និង Niacinamide ឬ ហៅកាត់ថា Vitamin B3 ដែលជួយឱ្យស្បែកមានភាពទន់រលោង និង ភ្លឺថ្លាពីខាងក្នុង។
សម្រាប់ការទិញ លោកអ្នកអាចរកមើលនៅតាមផ្សារទំនើប ហាងលក់គ្រឿងថែរក្សាស្បែក និង តាមទីផ្សារធម្មតា។ល។
ប្រភព៖ gangbeauty (https://www.gangbeauty.com/beauty/123424)