ហេតុអ្វីលោកអ្នកគួរជ្រើសរើសស្រាបៀរ ABC Reserve សម្រាប់ទទួលភ្ញៀវ ក្នុងពិធីជួបជុំដ៏ល្អឯកផ្សេងៗរបស់លោកអ្នក?
ថ្មីៗនេះស្រាបៀរ ABC Reserve បានក្តោបភាពល្បីល្បាញជាខ្លាំងនៅលើទីផ្សារ ថាជាបៀរលាយវីស្គីរសជាតិស្រទន់ដ៏ប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា មានពណ៌មាសដ៏ប្រណីត អមដោយក្លិនក្រអូបឈ្ងុយឈ្ងប់ ព្រមទាំងរសជាតិប្រហើរពេញដប ដែលមានការរចនាថ្មីឡូយ រំលេចនូវពណ៌ទង់ដែង ជាពណ៌ប្រចាំផលិតផលនេះ។
ភាពល្បីល្បាញរបស់ស្រាបៀរ ABC Reserve ដែលជាផលិតផលកែច្នៃថ្មីរបស់ម៉ាកយីហោដ៏ល្បីល្បាញ គឺក្រុមហ៊ុនស្រាបៀរ ABC។ ទោះត្រឹមតែបង្ហាញខ្លួនក្នុងរយៈពេលខ្លីក៏ដោយ ដោយសារតែមានចំណុចពិសេសទាក់ទាញមួយចំនួន ដែលអ្នកគួរតែដឹង និងត្រូវតែជ្រើសរើសសម្រាប់រាល់គ្រប់កម្មវិធីជួបជុំដ៏អស្ចារ្យរបស់លោកអ្នកដូចជា ៖
១. ABC Reserve ជាស្រាបៀរដែលលាយវីស្គីរសជាតិស្រទន់ដ៏ប្រណីតដំបូងគេក្នុងប្រទេសកម្ពុជា ផលិតឡើងដោយគ្រឿងផ្សំ ដែលមានគុណភាពខ្ពស់បំផុត រួមទាំងស្រូវសាលីបែបលំដាប់ខ្ពស់ ដែលផលិតទៅតាមស្តង់ដារគុណភាពអន្តរជាតិ។
២. ស្រាបៀរមានពណ៌មាសដ៏ប្រណីត មានរសជាតិស្រាលស្រទន់ក្លិនប្រហើរបែបវីស្គីប្រណីតដ៏ល្អឯក តែបានផ្តល់នូវបទពិសោធរសជាតិពិសេសថ្មី ធ្វើឱ្យអារម្មណ៍រីករាយស្រស់ថ្លា និង ប្រែក្លាយរាត្រីធម្មតាៗទៅជារាត្រីដ៏អស្ចារ្យ ពិសេសបានផលិតកែច្នៃឡើងសម្រាប់អ្នកដែលស្វែងរកអ្វីៗបន្ថែមដល់ជីវិត និង ចង់ស្វែងរកបទពិសោធរសជាតិថ្មីៗទៀតផង។
៣. ជាស្រាបៀរលក់ផ្ដាច់មុខតែនៅភោជនីយដ្ឋាន បារ និង ក្លឹបលំដាប់ខ្ពស់នានា នៅក្នុងទីក្រុងសំខាន់ៗ ជុំវិញប្រទេសកម្ពុជា រួមមានរាជធានីភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ ក្រុងកំពង់ចាម និងក្រុងបាត់ដំបងប៉ុណ្ណោះ។
អ្វីដែលកាន់តែពិសេសនោះ ដើម្បីឱ្យការជួបជុំរបស់អ្នកកាន់តែរីករាយ ជាមួយគុណភាពល្អឯករបស់ ស្រាបៀរ ABC Reserve លោកអ្នកគួរតែសាកល្បងមុខម្ហូបទាំង ៥ មុខ ដើម្បីឱ្យស័ក្ដិសមក្នុងការក្រេបនូវរសជាតិដ៏ប្រណីតនេះ ដូចជា ៖ អយស្ទ័រ, Steak, ឆ្អឹងជំនីរអាំង (barbecue ribs), សាច់ត្រីសាម៉ុង និងអាហារសមុទ្រក្រឡុក (Seafood Boil ) រួចក្រេបសាបៀរ ABC Reserve តាមក្រោយ។
ម្យ៉ាងវិញទៀតម្ហូបអាហារពិសេសទាំងនេះ រួមជាមួយនឹងការក្រេប ABC Reserve ដែលជាស្រាបៀរល្អឯកប្រណីតបំផុតមួយដែលទើបតែចេញថ្មី នឹងធ្វើឱ្យការទទួលទានអាហាររបស់អ្នក កាន់តែមានរសជាតិឆ្ងាញ់ទ្វេ ផ្តល់នូវបទពិសោធរសជាតិពិសេសថ្មី ធ្វើឱ្យអារម្មណ៍រីករាយស្រស់ថ្លា និង ប្រែក្លាយរាត្រីធម្មតាៗទៅជារាត្រីដ៏អស្ចារ្យជាក់ជាមិនខាន។
ដូច្នេះ កុំភ្លេចមកទទួលបាននូវរបទពិសោធរសជាតិថ្មីប្រណីត ល្អខុសប្លែកពីផលិតផលដទៃ ជាមួយនឹងស្រាបៀរ ABC Reserve ទាំងអស់គ្នា៕