Starbucks ចាប់ដៃគូជាមួយវីងម៉ល
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៩ ខែសីហា អតិថិជន Starbucks អាចរីករាយទទួលទានភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ជាមួយការបញ្ចុះតម្លៃពិសេសរាល់ការកុម៉្មង់ពីវីងម៉ល
Starbucks ដែលជាក្រុមហ៊ុនកាហ្វេយក្សពីអាមេរិក ឥឡូវនេះបានមានវត្តមាននៅលើវីងម៉លហើយ ខណៈពេលដែលស្លាកយីហោដ៏ល្បីល្បាញមួយនេះកំពុងពង្រីកការលក់តាមឌីជីថលនៅប្រទេសកម្ពុជា។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចធ្វើការកុម៉្មង់កាហ្វេ Starbucks ពីហាងនៅរាជធានីភ្នំពេញ បាត់ដំបង សៀមរាប និង ព្រះសីហនុ តាមវីងម៉ល។
នៅក្នុងការចាប់ដៃគូដ៏ល្អឥតខ្ចោះ ទាំង Starbucks ទាំង វីងម៉ល សុទ្ធតែមានទស្សនៈវិស័យដូចគ្នាក្នុងការធ្វើឲ្យជីវភាពប្រចាំថ្ងៃរបស់អតិថិជនកាន់តែប្រសើរឡើងតាមរយៈការផ្ដល់ភាពងាយស្រួលក្នុងការទទួលបានផលិតផល និង សេវាកម្មនានា។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃ Wing Commerce បានមានប្រសាសន៍ថា ៖ «Starbucks គឺមិនដូចក្រុមហ៊ុនដទៃទៀតនេះទេ។ Starbucks មិនត្រឹមតែជឿជាក់លើការរីករាយជាមួយកាហ្វេនោះទេ ប៉ុន្តែក៏ជឿជាក់ទៅលើការផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និង មនុស្សផងដែរ។ Starbucks ជឿជាក់ក្នុងការធ្វើឲ្យប្រាកដថាអ្វីគ្រប់យ៉ាងដែលខ្លួនធ្វើគឺទាក់ទងជាមួយមនុស្សជាតិ។ នេះជាគុណតម្លៃដែលយើងជឿជាក់ដូចគ្នានៅ វីង។ ចក្ខុវិស័យរបស់យើង គឺផ្តល់ឲ្យប្រជាជនកម្ពុជាគ្រប់រូបនូវលទ្ធភាពទទួលបានដំណោះស្រាយឌីជីថលដែលចាំចាច់ប្រកបភាពងាយស្រួលដើម្បីធ្វើឲ្យជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ វីងម៉លដែលជាផ្នែកនៃ Wing Commerce ជឿជាក់លើការចែករំលែកភាពសប្បាយរីករាយក្នុងដល់អ្នកប្រើប្រាស់របស់ខ្លួន តាមរយៈភាពងាយស្រួលក្នុងការប្រើប្រាស់ ការផ្ដល់ជូនផលិតផលដែលចំាចាច់ និង ប្រម៉ូសិនដ៏ដូចជាការផ្ដល់ជូនពិសេសៗជាច្រើន»។
ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៩ ខែសីហា អតិថិជនអាចរីករាយជាមួយនឹងការផ្តល់ជូនពិសេស «កុម៉្មង់១ ថែម១» លើភេសជ្ជៈកែវធំមួយចំនួនរាល់ការកុម៉្មង់ពីវីងម៉ល។ ការផ្តល់ជូនពិសេសនេះសម្រាប់តែ ភេសជ្ជៈល្បីៗប្រចាំកាហ្វេ Starbucks ប្រភេទ Espresso និង Frappuccino®️ ដែលបានកំណត់។
លោក ប៉ោ លីម នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Starbucks ប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា ៖ «Starbucks មានគោលបំណងផ្តល់នូវសុវត្ថិភាព និង ភាពងាយស្រួលដល់អតិថិជនប្រចាំរបស់យើង មិនថាក្នុងអំឡុងពេលម៉ោងធ្វើការដ៏មមាញឹក ឬ ក្នុងពេលមានជំងឺរាតត្បាតនោះទេ។ ដោយគិតពីវិសាលភាព និង ប្រជាប្រិយភាពរបស់ វីងម៉ល យើងជឿជាក់ថាភាពជាដៃគូនេះនឹងបំពេញតាមការរំពឹងទុករបស់អតិថិជន»។
ចាប់តាំងពីឆ្នាំ ១៩៧១ មក ក្រុមហ៊ុនកាហ្វេ Starbucks បានប្តេជ្ញាចិត្តក្នុងការទិញ និង រំលីងគ្រាប់កាហ្វេអារ៉ាប៊ីកាដែលមានគុណភាពខ្ពស់ និងប្រកបដោយក្រមសីលធម៌។ សព្វថ្ងៃនេះ ដោយមានហាងកាហ្វេ ជាង ៣៤០០០ កន្លែងនៅក្នុងប្រទេសជាង ៨០ នៅទូទាំងពិភពលោក ក្រុមហ៊ុនកាហ្វេ Starbucks គឺជាអ្នកលីងគ្រាប់កាហ្វេ និង ជាអ្នកលក់កាហ្វេលំដាប់កំពូល។ ក្រុមហ៊ុនកាហ្វេ Starbucks បើកហាងដំបូងរបស់ខ្លួននៅប្រទេសកម្ពុជាក្នុងឆ្នាំ ២០១៥ ហើយចាប់តាំងពីពេលនោះមក បានពង្រីកទីតាំងរបស់ខ្លួនជាបន្ដបន្ទាប់ និង ផ្តល់ជូននូវ Starbucks Experience តែមួយគត់ដល់អតិថិជនគ្រប់រូបតាមរយៈកាហ្វេគ្រប់ពែង។
ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងខែតុលា ឆ្នាំ ២០២០ វីងម៉ល បានចាប់ដៃគូជាមួយម្ចាស់អាជីវកម្មដែលល្បីៗជាច្រើននៅលើទីផ្សារនិម្មិតរបស់ខ្លួន និងលក់មុខទំនិញជាង ២៥០ ០០០ ឯកតាដែលរួមមាន ៖ អាហារ ភេសជ្ជៈ គ្រឿងទេស គ្រឿងអេឡិចត្រូនិច ប្រដាប់ប្រដាក្មេងលេង ផលិតផលថែរក្សាសម្រស់ និង របស់របរជាច្រើនមុខទៀត។
អតិថិជនដែលចង់ធ្វើការកុម៉្មង់គឺគ្រាន់តែបើក Wing Bank App ហើយចុចលើបដា «Wingmall»។ សម្រាប់អ្នកដែលមិនទាន់មាន Wing Bank App ឬ គណនីវីង នៅឡើយ ពួកគេអាចទាញយកកម្មវិធីនេះ និង ចុះឈ្មោះបើកគណនីដោយប្រើលេខទូរស័ព្ទ និង អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនដែលនៅមានសុពលភាពតែប៉ុណ្ណោះ។
ដើម្បីទទួលបានព័ត៌មានថ្មីៗពីការផ្តល់ជូនប្រចាំថ្ងៃពិសេសៗ អតិថិជនអាចចុះឈ្មោះចូលបណ្តាញ Telegram របស់វីងម៉លតាមរយៈ៖ https://bit.ly/3GdHHkP
សម្រាប់ម្ចាស់អាជីវកម្មដែលកំពុងស្វែងរកបណ្តាញលក់ផលិតផល អាចទាក់ទងវីងម៉លតាមរយៈលេខទូរស័ព្ទ ៖ +(855) – 078 311 311៕