សេចក្តីជូនដំណឹងពី ASUS ឱ្យប្រុងប្រយ័ត្នចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ ៖ ASUS ធ្វើសេចក្តីប្រកាសដ៏សំខាន់មួយ ដើម្បីដាស់តឿនដល់អតិថិជនទាំងអស់ឱ្យប្រុងប្រយ័ត្នចំពោះផលិតផល CTO ដែលមិនមានប្រភពច្បាស់លាស់ ដែលអាចបង្កហានិភ័យដល់អតិថិជនក្រោយពេលទិញប្រើប្រាស់។
ដោយសារតែមានការនាំចូលផលិតផល ASUS ជាច្រើនដែលគ្មានការអនុញ្ញាត និង មិនមានប្រភពត្រឹមត្រូវដែលអាចជាផលិតផលមួយតឹក ឬ កែច្នៃឡើងវិញ (refurbished) ដែលអាចបង្កហានិភ័យដល់អតិថិជន ក្រុមហ៊ុន ASUS ចង់ប្រកាសឱ្យអតិថិជនទាំងអស់ដឹងថា ផលិតផលដែលមានតម្លៃខុសពីក្រុមហ៊ុន មិនមែនជាផលិតផលដែលទទួលបានការអនុញ្ញាតត្រឺមត្រូវ និង ត្រួតពិនិត្យច្បាស់លាស់ពីក្រុមហ៊ុនឡើយ។
ដើម្បីធានាថាអតិថិជនទទួលបានផលិតផលពិតប្រាកដជាមួយនឹងគុណភាពត្រឹមត្រូវ ASUS លើកទឹកចិត្ត និង ជំរុញអតិថិជនគ្រប់រូបឱ្យទិញនូវផលិតផលដែលមានការអនុញ្ញាតែប៉ុណ្ណោះ។ អតិថិជនអាចកំណត់ផលិតផលដែលគ្មានការអនុញ្ញាតដោយជៀសវាងពាក្យ “CTO” និង ជៀសវាងផលិតផលដែលមានតម្លៃខុសពីក្រុមហ៊ុន។
ដើម្បីទទួលបានទំនុកចិត្តក្នុងការទិញ សូមអតិថិជនគ្រប់រូបធ្វើការទិញដោយឆ្លៀសវៃដោយជ្រើសរើសផលិតផលដែលមានការអនុញ្ញាត និង ទទូលស្គាល់ដោយក្រុមហ៊ុនពិតប្រាកដ។
Click link to see all ASUS’s official products, spec and price: https://docs.google.com/spreadsheets/d/19UVnE2D93jzK3PZgNmgqL2YQtWC2oQv1/edit?usp=sharing&ouid=105427776999187636376&rtpof=true&sd=true