ធនាគារ វីង ធ្វើការកែលម្អ Wing Bank App ដើម្បីធ្វើឲ្យការប្រើប្រាស់កាន់តែងាយស្រួល
កំណែ Wing Bank App ថ្មីធ្វើឲ្យការប្រើប្រាស់កាន់តែមានភាពងាយស្រួល និង មានរូបរាងថ្មីសន្លាងដ៏ស្រស់ស្អាត។
ធនាគារ វីង (ខេមបូឌា) ម.ក បានដាក់ឲ្យដំណើរការ Wing Bank App ថ្មីដើម្បីផ្តល់ជូនអតិថិជននូវការប្រើប្រាស់កាន់តែរលូន និង មានមុខងារថ្មីៗជាច្រើនទៀត។ អតិថិជនអាចទាញយក Wing Bank App កំណែចុងក្រោយបំផុតពី App Store Google Play Store និង Huawei AppGallery បានយ៉ាងងាយស្រួល។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា ៖ «ការកែលម្អ Wing Bank App ចុងក្រោយនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់ធនាគារ វីង ដើម្បីផ្តល់ជូនអត្ថប្រយោជន៍ និងភាពងាយស្រួលល្អបំផុតកាន់តែច្រើនថែមទៀតទៅដល់អតិថិជន។ Wing Bank App ផ្ដល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាងពេលណាទំាងអស់ ព្រមទាំងភ្ជាប់មកជាមួយមុខងារជាច្រើនដើម្បីធ្វើឲ្យជីវិតរបស់អតិថិជនកាន់តែងាយស្រួល និង ប្រសើរឡើង។ អ្នកដែលមិនទាន់មាន Wing Bank App នឹងមិនទទួលបានអត្ថប្រយោជន៍ និង ភាពងាយស្រួលទាំងនេះនោះទេ។ យើងខ្ញុំបានធ្វើការផ្លាស់ប្ដូរជាច្រើនតាមរយៈការជួយឲ្យអតិថិជនមានកាន់តែភាពងាយស្រួលលើការទូទាត់ចំណាយ ការសន្សំ វិនិយោគ និង គ្រប់គ្រងហិរញ្ញវត្ថុដែលធ្វើឲ្យការប្រើប្រាស់កាន់តែរលូន»។
ធនាគារ វីង មានប្រព័ន្ធអេកូទូទាត់ឌីជីថលធំជាងគេ ហេតុនេះហើយ Wing Bank App របស់ធនាគារ វីង ផ្តល់ឲ្យអ្នកប្រើប្រាស់នូវជម្រើសដ៏សម្បូរបែប ភាពបត់បែនខ្ពស់ និង ភាពងាយស្រួលលើសគេ។
អតិថិជនដែលប្រើប្រាស់ Wing Bank App ចុងក្រោយបំផុត នឹងទទួលបានពិសោធការប្រើប្រាស់ដែលគ្មានការរំខាន។ អតិថិជន អាចគ្រប់គ្រងគណនីយ៉ាងងាយស្រួល អាចទាញយក និង ចែករំលែកបង្កាន់ដៃប្រតិបត្តិការ ថែមទាំងរបាយការណ៍គណនីជាទម្រង់ PDF ឬ Excel ទៅតាមពេលវេលាដែលអាចកំណត់បាន គ្រប់គ្រងការកំណត់លើកាត ធ្វើការទូទាត់តាម QR កូដ ជាប្រាក់ដុល្លារ និងប្រាក់រៀលកាន់តែរហ័ស ហើយកាន់តែពិសេសជាងនេះទៅទៀត អតិថិជនអាចប្រើប្រាស់មុខងារទាំងនេះបានដោយចុចតែពីរ ឬ បីដងលើស្មាតហ្វូនរបស់ពួកគេតែប៉ុណ្ណោះ។
Wing Bank App អនុញ្ញាតឲ្យអតិថិជនទូទាត់វិក្កយបត្រ ទិញគ្រឿងទេស សំបុត្រឡានក្រុង បង់ថ្លៃទឹកភ្លើង និង ធ្វើប្រតិបត្តិការផ្សេងៗទៀតជាច្រើនទៀតបានយ៉ាងងាយស្រួល។ អតិថិជនក៏អាចស្នើសុំកម្ចីរហ័ស បើកគណនីបញ្ញើកាលកំណត់ ផ្ទេរប្រាក់ក្នុងស្រុក និង ក្រៅស្រុក និង ធ្វើការទូទាត់ជូនម្ចាស់អាជីវកម្មណាមួយក៏បានតាមរយៈ «KHQR»។
កាន់តែពិសេស ចាប់ពីពេលនេះរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២២ អតិថិជនដែលបើកគណនីធនាគារ វីង ព្រមទាំងដាក់ប្រាក់ នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនពីកម្មវិធី «ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់តែធំ»។
កម្មវិធី «ដាក់ប្រាក់កាន់តែច្រើន ឈ្នះកាន់ធំតែ» មានការចាប់រង្វាន់សរុប ៦ ជុំ។ អតិថិជនអាចចូលរួមដោយគ្រាន់តែបើកគណនីធនាគារ វីង ហើយដាក់ប្រាក់សន្សំតែប៉ុណ្ណោះ។ ដោយដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារអាមេរិក ឬ ២ លានរៀលនោះ អតិថិជននឹងមានឱកាសឈ្នះម៉ូតូ Honda Dream ជារៀងរាល់ថ្ងៃ។
អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារអាមេរិក ឬ ២០ លានរៀល មានឱកាសឈ្នះរថយន្ត Ford Wildtrak pickup រៀងរាល់ខែ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០០ ដុល្លារអាមេរិក ឬ ២០០ លានរៀល នឹងមានឱកាសឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតនៅចុងឆ្នាំនេះ។ ការចាប់រង្វាន់លើកទី ២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហា៕