បន្ទាប់ពី Top of The Lady ហើយ តើ ទេព បូព្រឹក្សនឹងត្រៀមអ្វីថ្មីទៀត?
កាលពីខែ វិច្ឆិកា ឆ្នាំ ២០២១ ទេព បូព្រឹក្ស បានចេញវីដេអូចម្រៀងមួយគឺ Top of the lady ដែលទទួលបានការកោតសរសើរជាច្រើនទូទាំងប្រទេសកម្ពុជា និង បណ្តាប្រទេសជិតខាងផងដែរ។ មានអ្នកគាំទ្រជាច្រើនរបស់បូព្រឹក្សនៅលើបណ្តាញសង្គម Facebook នៅតែទន្ទឹងរង់ចាំស្នាដៃបន្ទាប់របស់នាងផងដែរ ដោយការចូលទៅ Comment សួរផ្ទាល់នៅលើ Facebook របស់បូព្រឹក្ស។ ថ្មីៗនេះ បូព្រឹក្សបានប្រកាសនៅក្នុងបណ្តាញសង្គម Facebook របស់នាងផ្ទាល់ថា នាងនឹងធ្វើការចេញបទចម្រៀងថ្មីមួយទៀត មុននឹងការចេញ Album លើកទី ១ របស់នាងក្នុងពេលឆាប់ៗនេះ។
តាមការសាកសួរទៅ បូព្រឹក្សផ្ទាល់ បទចម្រៀង និង វីដេអូចម្រៀងថ្មីមួយដែលនាងនឹងចេញក្នុងពេលឆាប់ៗនេះ គឺរស់ជាតិ និង អារម្មណ៍ប្លែកខុសគ្នាឆ្ងាយពី Top of the lady បែប 360 ដឺក្រេតែម្តង បូករួមទាំងបច្ចេកទេសនៃការថត និង ការតុបតែង set ដើម្បីថត MV នេះគឺមានបែបថ្មី និង មិនដែលមានពីមុនមកនៅប្រទេសកម្ពុជា។
ហើយមុននឹងការចេញ Album ថ្មីនេះបូព្រឹក្សបានអញ្ចើញអ្នកគាំទ្ររបស់នាងអោយចូលរួមក្នុងកម្មវិធី TBP Fan Party និង ការប្រគំតន្រ្តីលើកទី ១ របស់នាងផងដែរ៕