សាប៊ូកក់សក់ថ្មីពី Dove ទន់រលោងនិងផ្តល់ក្លិនក្រអូបលើសពី ៤៨ ម៉ោង
ពេលចេញដើរលេងម្តងៗ អ្នកណាមិនចង់ស្អាតនោះ? បើសក់ស្អាតហើយដឹងថាអារម្មណ៍ល្អពេញមួយថ្ងៃតែម្តង! ប៉ុន្តែគ្រាន់តែចេញក្រៅភ្លាម មេឃក៏ក្តៅ ផ្សែងឡានម៉ូតូក៏មាន ហើយដីក៏ច្រើនទៀត។ ទើបតែកក់សក់ហើយបានបន្តិចសោះ ក្លិនសាប៊ូកក់សក់បាត់អស់រលីង។ តើត្រូវធ្វើយ៉ាងណាទើបសក់ស្អាត និង ក្រអូបបានយូរ?
អាកាសធាតុកាន់តែក្តៅ នាំឲ្យមានការលំបាកយ៉ាងខ្លាំងក្នុងការថែទាំសម្រស់ និង សុខភាពសក់។ បរិយាកាសខាងក្រៅដែលមានផ្ទុកធូលីដី និង ផ្សែងយានយន្តផ្គួបផ្សំជាមួយការបែកញើសនៅស្បែកក្បាលអាចបង្កនូវជាតិកខ្វក់ ដែលជាប្រភពនៃក្លិនមិនល្អ និង បញ្ហាស្បែកក្បាលដូចជាអង្គែ ជាដើម។ សម្រាប់នារីៗដែលត្រូវធ្វើដំណើរញឹកញាប់ ការលាងសម្អាតស្បែកក្បាលជាប្រចាំគឺជាដំណោះស្រាយដ៏ល្អមួយសម្រាប់ទប់ស្កាត់បញ្ហានេះ។
ដោយយល់ឃើញពីបញ្ហានេះ Dove បានបញ្ចូលនូវសារធាតុសំខាន់ៗពីរមុខទៅក្នុងរូបមន្តផលិតផលថ្មីគឺសារធាតុមីសីលឡា (Micellar) និង អាក្វា ផេបថៃ (Aqua Peptide)។ សារធាតុមីសីលឡាមានប្រសិទ្ធភាពខ្ពស់ក្នុងការសម្អាតធូលីដី និង ជាតិប្រេងពីស្បែកក្បាលហើយការពារមិនឲ្យស្បែកក្បាលរមាស់ឬមានអង្គែ។ ចំណែកឯ អាក្វា ផេភថាយ វិញមានមុខងារផ្តល់សំណើមដល់សរសៃសក់ និង ការពារមិនឲ្យសរសៃសក់ខូចពីការកក់សក់ញឹកញាប់។ ឈុតសាប៊ូកក់សក់ Dove Micellar Fresh ជាជម្រើសល្អបំផុតសម្រាប់នារីៗ ដែលកំពុងស្វែងរកនូវផលិតផលដែលអាចកាត់បន្ថយអង្គែ ព្រមទាំងជួយបំប៉នសរសៃសក់ឲ្យមានភាពទន់រលោងជាមួយក្លិនក្រអូបប្រហើរ។ ចំណុចពិសេសមួយទៀតនោះគឺ បច្ចេកវិជ្ជា Fragrance Lock ដែលអាចរក្សាក្លិនក្រអូបនៅលើស្បែកក្បាល និង សរសៃសក់លើសពី ៤៨ ម៉ោង។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ អ្នកអាចប្រើប្រាស់ Dove Micellar Fresh ជាឈុតដែលមានជាសាប៊ូកក់សក់ និង ក្រែមបន្ទន់សក់៕