សក់ខូចដោយសារលាបពណ៌ ឬ ធ្វើម៉ូដសក់ គួរព្យាបាលតាមវិធីណា?
នារីៗយើងទោះរវល់ប៉ុនណាក៏ឆ្លៀត skin care ដែរមែនអត់? ចុះ hair care វិញដល់ណាខ្លះហើយ? សម័យនេះ ចង់បានម៉ូដសក់អីក៏អាចធ្វើបានភ្លាម ព្រោះម៉ាស៊ីនធ្វើសក់មាននៅផ្ទះស្រាប់តែម្តង ប៉ុន្តែការធ្វើម៉ូដសក់ញឹកញាប់ក៏អាចប៉ះពាល់ដល់សុខភាពសរសៃសក់ដែរ ជាពិសេសនៅពេលដែលប្រើប្រាស់កម្តៅដូចជាការផ្លុំសក់ និង កៀបសក់។
ចង់ដឹងពីដំណោះស្រាយងាយៗនៃការថែរក្សារសក់ដែលមិនចំណាយថវិកាច្រើនអត់? ខាងក្រោមនេះជាវីធីសាស្រ្តងាយៗសម្រាប់ថែរក្សាសក់ ៖
1- ជ្រើសរើសរបបអាហារដែលមានជីរជាតិ។
2- ការហាត់ប្រាណជាប្រចាំ។
3- ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់។
4-ត្រូវតែជ្រើសផលិតផលដែលត្រូវជាមួយសរសៃសក់របស់អ្នក ដែលអាចការពារសក់អ្នកពីបញ្ហាសក់ខូច បែកចុង និង សក់សំពោង ជាដើម។
ដើម្បីផ្ដល់ភាពជឿជាក់ដល់នារីគ្រប់រូបនោះ សាប៊ូកក់សក់ និង ក្រែមបន្ទន់សក់ Dove បានប្រើប្រាស់បច្ចេកវិជ្ជា Smart Target Technology™ ក្នុងផលិតផល ដូហ្វ អ៊ីនថែនស៍ រីផែរ៍ (Dove Intense Repair) ដែលជាឈុតសាប៊ូកក់សក់សម្រាប់ជួសជុលសរសៃសក់ដែលខូចខាតពីការលាបពណ៌សក់ ឬ ការធ្វើម៉ូដសក់ញឹកញាប់។ ឈុតសាប៊ូកក់សក់ ដូហ្វ អ៊ីនថែនស៍ រីផែរ៍ ផ្តល់លទ្ធផលតាំងពីការប្រើប្រាស់លើកដំបូង ហើយកាន់តែធ្វើឲ្យសក់មានសុខភាពល្អជាមួយការប្រើប្រាស់ជាប្រចាំ។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែខ្ពស់ អ្នកគួរតែប្រើប្រាស់ផលិតផលនេះជាឈុតដែលមានជាសាប៊ូកក់សក់ និង ក្រែមបន្ទន់សក់៕