Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស ចូលរួមការងារមនុស្សធម៌ជាមួយអង្គការផ្កាយសមុទ្រក្នុងឱកាសទិវាកុមារអន្តរជាតិ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស ចូលរួមការងារមនុស្សធម៌ជាមួយអង្គការផ្កាយសមុទ្រក្នុងឱកាសទិវាកុមារអន្តរជាតិ

អត្ថបទដោយ​៖ ក្រុមហ៊ុន មិថុនា ២, ២០២២

ភ្នំពេញ៖ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស បានចូលរួមការងារមនុស្សធម៌ជាមួយអង្គការផ្កាយសមុទ្រ។ អង្គការផ្កាយសមុទ្រ គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និង មានបទពិសោធ ជាង ១៥ ឆ្នាំ ក្នុងការប្រើប្រាស់ការអប់រំ កីឡា និង គម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និង ក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ។ សព្វថ្ងៃនេះ អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់ តាមរយៈកម្មវិធីអប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និង រហូតដល់ពួកគេមានការងារធ្វើ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូលរៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរ ថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន ។

សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារសិក្សា និង កញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និង ការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ ។

លោក សាង វាសនា តំណាងក្រុមហ៊ុនហុងឡេងហួរ អុិចប្រេសបានឲ្យដឹងថា «ក្រុមហ៊ុន ហុងឡេងហួរ អុិចប្រេស តែងតែប្តេជ្ញាចិត្តក្នុងការផ្តល់ត្រលប់ជូនដល់សហគមន៍របស់យើងវិញ។ យើងពិតជាមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងដែលបានចូលរួមចំណែកក្នុងការរៀបចំ និង ឧបត្ថម្តដល់កម្មវិធីទិវាសិទ្ធកុមារអន្តរជាតិរបស់អង្គការ ISF! យើងមិនត្រឹមតែដឹកជញ្ជូនកញ្ចប់ទំនិញនោះទេ ក៏រួមមានការដឹកជញ្ជូនក្តីស្រឡាញ់ និង ក្តីសង្ឃឹមទៅកាន់អ្នកជុំវិញខ្លួនរបស់យើងផងដែរ។ អរគុណសំរាប់កម្មវិធី ដ៏ពោរពេញដោយក្តីស្រឡាញ់មួយនេះ!

លោកស្រី គង់ សីហា ប្រធានផ្នែកប្រតិបត្តិនៃអង្គការផ្កាយសមុទ្របានមានប្រសាសន៍ថ្លែង អំណរគុណទៅកាន់ក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស «តំណាងឲ្យក្រុមការងារ និង សិស្សានុសិស្សនៅអង្គការផ្កាយសមុទ្រទាំងអស់ នាងខ្ញុំពិតជាមានសេចក្តីសោមនស្ស រីករាយ ដែលក្រុមហ៊ុនហុងឡេងហួរ អុិចប្រេស បានមកដល់អង្គការផ្ទាល់ដើម្បីចូលរួមអបអរទិវាកុមារអន្តរជាតិ និង បាននាំយកថវិកាជូនដល់យើងខ្ញុំសម្រាប់ទិញសម្ភារសិក្សាដល់កុមារក្រីក្រនៅអង្គការផ្កាយសមុទ្រ។ សព្វថ្ងៃនេះអង្គការផ្កាយសមុទ្រមានតម្រូវការជាច្រើនដូចជាសម្ភារសិក្សា ឯកសណ្ឋានសិស្ស កង់ ស្បៀងអាហារ និង ថវិកា»។

លោកអ្នកអាចធ្វើការគាំទ្រការងាររបស់អង្គការផ្កាយសមុទ្រតាមរយៈការបរិច្ចាកថវិកាទៅកាន់គណនីណាមួយខាងក្រោមរបស់អង្គការផ្កាយសមុទ្រ៖
ABA: 002345589 Indochina Starfish Foundation
Pi Pay: 098977981 ISF Cambodia
ACLEDA: 38640426469999 Indochina Starfish Foundation (ISF)
SBI Ly Hour Bank: 000117832 Indochina Starfish Foundation

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់