ឡូយមែនទែន! ចែករង្វាន់បាច់ផ្កាធំៗ សម្រាប់អបអរទិវាអ្នកម្តាយពី…
នាថ្ងៃទី ០៨ ខែឧសភាកន្លងទៅនេះ ដែលត្រូវជាថ្ងៃទិវាអ្នកម្ដាយ ឡារ៉ូសស្ករប៊ីន ដែលជាវីតាមីនសេឈានមុខគេនៅប្រទេសកម្ពុជា បានសហការជាមួយ DJ Nana បង្កើតយុទ្ធនាការចែករំលែកក្ដីស្រឡាញ់ទៅកាន់អ្នកម្ដាយនៅលើបណ្ដាញសង្គម ដែលមានរយៈពេលពេញ ១ ខែឧសភា តែម្តង។
ឡារ៉ូសស្ករប៊ីន ក្នុងនាមជាផលិតផលវីតាមីនសេឈានមុខគេ មានគោលបំណងយ៉ាងមុតមាំនៃយុទ្ធនាការនេះ គឺដើម្បីលើកទឹកចិត្តដល់អ្នកម្ដាយនៅប្រទេសកម្ពុជាឲ្យចាប់ផ្ដើមថែរក្សាសុខភាព ការពង្រឹង និង ថែរក្សាប្រព័ន្ធភាពស៊ាំរបស់ពួកគាត់ឲ្យកាន់តែរឹងមាំ។ ម្យ៉ាងវិញទៀត គឺដើម្បីអបអរទិវាអ្នកម្ដាយ ក៏ដូចជាផ្ដល់ឱកាសទៅដល់អ្នកចូលរួមបានបង្ហាញពីក្ដីស្រឡាញ់ដែលមិនអាចកាត់ថ្លែបាន ក៏ដូចជាអារម្មណ៍ដែលអ្នកមិនដែលបង្ហាញពីមុនមក និង សារដ៏កក់ក្ដៅទៅកាន់អ្នកម្ដាយគ្រប់ៗរូប ដើម្បីទទួលបានរង្វាន់ផ្កាមួយបាច់ដ៏ស្រស់ស្អាតពី ឡារ៉ូសស្ករប៊ីន សម្រាប់គាត់ផងដែរ។
ឡារ៉ូសស្ករប៊ីន សង្ឃឹមថា យុទ្ធនាការនេះអាចជាការរំឭកដល់អ្នកចូលរួមទាំងអស់កុំខ្មាសអៀននឹងបង្ហាញក្តីស្រឡាញ់ទៅកាន់អ្នកម្ដាយ ហើយអ្នកគួរធ្វើវាជារៀងរាល់ថ្ងៃ។ ជាងនេះទៅទៀត សុខភាពពិតជាសំខាន់ណាស់ ហើយប្រព័ន្ធរាងកាយល្អ ក៏សំខាន់ដែរ។ ដូច្នេះហើយ កុំភ្លេចថែសុខភាពមនុស្សជាទីស្រឡាញ់ជាមួយ ឡារ៉ូស្ករប៊ីន៕