កុំខ្លាចភាពចាស់ បង្ហាញពីអាថ៌កំបាំងនៃស្បែកស្អាត និង ក្មេងជាងវ័យ
តើយើងចាប់ផ្ដើមខ្លាច ឬ បារម្ភពីអាយុរបស់យើងតាំងពីពេលណា?
ភាពស្រស់ស្អាតជួយនាំមកនូវទំនុកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងចាប់ផ្តើមឈានដល់អាយុជាក់លាក់មួយ គំនិតនៃភាពស្រស់ស្អាតរបស់យើងអាចនឹងផ្លាស់ប្តូរ។ សម្រាប់ស្ត្រី នៅពេលដែលយើងឈានចូលដល់អាយុ 30+ ស្បែករបស់យើងអាចនឹងចាប់ផ្តើមផ្លាស់ប្តូរ ជាមួយនឹងសញ្ញាដំបូងនៃស្នាមជ្រួញ ការបាត់បង់ជាតិសំណើម និង ស្នាមអុចខ្មៅចាប់ផ្តើមលេចឡើង ដែលអាចប៉ះពាល់ដល់ទំនុកចិត្តរបស់យើង។
ថែមពីនេះ នៅក្នុងអាយុ 30 ឆ្នាំ គឺជាពេលដែលយើងចាប់ផ្តើមខ្វល់ខ្វាយអំពីអនាគត និង អាជីពរបស់យើង ការព្រួយបារម្ភអំពីការចាប់ផ្តើមថ្មីនៅវេននៃជីវិតរបស់យើង។ យើងប្រហែលជាប្រាថ្នាចង់បានអាជីពមួយដែលនឹងនរ ដើម្បីធានាអនាគតកាន់តែប្រសើរ។ ប្រហែលជាអ្នកខ្លះអាចមានសម្ពាធក្នុងការរៀបការ និង មានកូននៅអាយុនេះ។
យ៉ាងណាមិញ ផលិតផលថែរក្សាស្បែកឈានមុខគេគឺ Olay ចង់លើកទឹកចិត្តស្ត្រីខ្មែរកុំឲ្យព្រួយបារម្ភអំពីការកើនឡើងនៃអាយុទៀត។ អ្នកប្រហែលជាមានអាយុខ្ទង់ 30 ឆ្នាំហើយ ប៉ុន្តែអ្នកនៅតែអាចជឿជាក់ក្នុងការបង្ហាញខ្លួនឯងទៅកាន់ពិភពលោក ហើយព្យាយាមសាកល្បងលើបញ្ហាប្រឈមថ្មីៗក្នុងជីវិត ដើម្បីសម្រេចក្តីសុបិនរបស់អ្នក ដូចដែលអ្នកមិនភ័យខ្លាចវ័យរបស់អ្នកអ៊ីចឹង។
Olay Total Effects ជាមួយនឹងអត្ថប្រយោជន៍ 7 យ៉ាងក្នុងដបតែមួយ ជួយប្រឆាំងនឹងភាពចាស់នៃស្បែក ផ្តល់ភាពក្មេងជាងវ័យ និង ស្បែកឲ្យកាន់តែភ្លឺថ្លា។ ដូច្នេះអ្នកអាចមានភាពជឿជាក់បានគ្រប់វ័យ។ វាមានជា Day Cream និង Night Cream ដែលមានអត្ថប្រយោជន៍ប្រឆាំងភាពចាស់ 7 យ៉ាងក្នុងដបតែមួយ ៖
– ស្បែកម៉ត់រលោង
– ធ្វើឱ្យស្បែកភ្លឺថ្លា
– ពណ៌ស្បែកស្មើម៉ត់ ល្អ
– រន្ធញើសរួមតូច
– បំបាត់ស្នាមជ្រីញជ្រួញ
– ស្បែករឹងមាំ
– ផ្ដល់សំណើម
ជូនដល់នារីខ្មែរទាំងអស់ដែលបានអានសារនេះ ចូរចាំថាអាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ហើយកុំព្រួយបារម្ភវ័យរបស់យើង។ មានមោទកភាពចំពោះខ្លួនឯង មានទំនុកចិត្តលើខ្លួនឯង ហើយកុំឈប់ដើរតាមក្ដីសុបិន។ Olay Total Effects ជួយផ្តល់ឱ្យអ្នកនូវស្បែកក្មេងជាងវ័យ និង ភ្លឺចែងចាំង ដូច្នេះភាពជ្រីវជ្រួញ ឬ ភាពស្ងួតមិនអាចរារាំងអ្នកពីភាពលេចធ្លោបានទេ!
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook Page Olay Cambodia (www.facebook.com/OlayCambodiaPage/)