«រឹងមាំជាភាពស្រស់ស្អាត» ស្ត្រីខ្មែរឆ្នើមទាំងបី មកចែករំលែកបទពិសោធជីវិតរបស់ពួកគេ ដើម្បីជំរុញទឹកចិត្តអ្នកគ្រប់គ្នា!
ខណៈពេលដែលភាពស្រស់ស្អាតរបស់មនុស្សម្នាក់ៗដើរតួយ៉ាងសំខាន់ក្នុងជីវិត ព្រមទាំងទំនុកចិត្ត ហើយវាមិនត្រឹមតែជារូបរាងខាងក្រៅតែប៉ុណ្ណោះទេ ភាពស្រស់ស្អាតពីខាងក្នុងគឺមានសារសំខាន់ដូចគ្នា ទៅនឹងកម្លាំងចិត្តពីខាងក្នុងរបស់មនុស្សម្នាក់ក៏ជានិមិត្តសញ្ញានៃភាពស្រស់ស្អាតផងដែរ។
នៅក្នុងវីដេអូនេះ ស្ត្រីខ្មែរឆ្នើមទាំងបីរូប និង ធ្វើការចែករំលែកនូវរឿងរ៉ាវរបស់ពួកគេ ដើម្បីលើកទឹកចិត្តដល់ស្ត្រីខ្មែរឱ្យបន្តក្តីសុបិនរបស់ពួកគេដោយមិនមានការភ័យខ្លាច។ ដើម្បីស្វែងរកកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេ ជម្នះគ្រប់ឧបសគ្គ និង ឧបសគ្គនានាដែលពួកគេអាចនឹងប្រឈមមុខ។
សម្រាប់ស្ត្រីឆ្នើមទាំងបី ខណៈពេលដែលពួកគេប្រឈមមុខនឹងការលំបាក បញ្ហាប្រឈមផ្សេងៗក្នុងជីវិត រាប់ចាប់ពីការអប់រំ រហូតដល់ការមិនពេញចិត្តពីគ្រួសារចំពោះក្តីសុបិនរបស់ពួកគេ ពួកគេក៏មិនបោះបង់ ហើយបន្តសម្រេចនូវក្តីសុបិនរបស់ខ្លួនបានដោយជោគជ័យ គឺការក្លាយជា Miss Pantene Cambodia គ្រូបង្វឹកបាល់ទាត់នារី និង វិស្វករស្ត្រី។ ដោយសារតែពួកគេប្រើកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេដើម្បីបន្តដំណើរទៅមុខ ព្រោះរឹងមាំជាភាពស្រស់ស្អាត។
១. កញ្ញា គឹមវូ ចន្ធូ ហៅ លីហ្សា Miss Pantene Cambodia ៖ ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ នាងត្រូវផ្អាកការសិក្សានៅវិទ្យាល័យ មកលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុគ្រួសារ។ ថ្វីដ្បិតតែមានគុណវិបត្តិក្នុងវិស័យអប់រំក៏ដោយ ក៏នាងនៅតែមិនបោះបង់ចោលឡើយ ដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់នាងមកពង្រឹងជំនាញ ជាមួយនឹងក្តីសង្ឃឹមក្នុងការក្លាយជាតារាសម្តែងនៅថ្ងៃណាមួយ។ ការឈ្នះការប្រកួត Miss Pantene Cambodia គឺជាជំហានមួយឆ្ពោះទៅរកការសម្រេចក្តីសុបិនរបស់នាង។ លីហ្សា បានចែករំលែកនូវសារលើកទឹកចិត្តទៅកាន់ស្ត្រីខ្មែរទាំងអស់ថា «រឹងមាំជាភាពស្រស់ស្អាត – កុំខ្លាចក្នុងការសម្រេចក្តីសុបិន ហើយត្រូវមានទំនុកចិត្តក្នុងការបង្ហាញពិភពលោកថាអ្នកជានរណា»។
២. អ្នកស្រី ឈឺន នីផា មន្រ្តី បច្ចេកទេស អភិវឌ្ឍន៍យុវជន និង បាល់ទាត់ថ្នាល ៖ មុនពេលចាប់ផ្តើមដំណើរការងារជាគ្រូបង្វឹក នីផា បានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងជីវិត។ នាងចាប់ផ្តើមធ្វើចំណាកស្រុកទាំងវ័យក្មេងអាយុ ១២ ឆ្នាំ ហើយនាងបានជួបប្រទះនឹងអំពើហិង្សានៅកន្លែងធ្វើការ ដែលធ្វើឱ្យមានការភ័យខ្លាចដល់ជីវិតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃមួយនាងបានចាប់បាល់ ហើយវាផ្លាស់ប្តូរជីវិតរបស់នាង និង ផ្តល់ក្តីសង្ឃឹមថ្មីដល់នាងផងដែរ។ ជាមួយនឹងកម្លាំងដែលខ្លួនមាន នីផា បានលើកទឹកចិត្តស្ត្រីខ្មែរឱ្យស្វែងរកកម្លាំងចិត្តពីខាងក្នុង និង ជម្នះឧបសគ្គក្នុងជីវិត។
៣. ស្ត្រីដែលកាន់មុខតំណែងជាវិស្វករ ៖ សព្វថ្ងៃអ្នកស្រី ជាវិស្វករជោគជ័យដែលមានមុខតំណែងខ្ពស់ក្នុងអាជីព។ ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យមិនមែនជាការងាយស្រួលនោះទេ នាងបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងត្រូវបានឪពុកម្តាយបដិសេធចំពោះក្តីសុបិនក្នុងការក្លាយជាវិស្វករមួយរូប ប៉ុន្តែនាងមិនបោះបង់នោះទេ ហើយតាំងចិត្តបន្តរហូតទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស។
ពេលបញ្ចប់ការសិក្សា នាងក៏ចាប់យកឱកាសទាំងអស់ដែលនាងទទួលបាន ហើយខិតខំធ្វើឱ្យវាបានល្អ។ កុំភ័យខ្លាចក្នុងការសម្រេចចិត្ត និងបន្តក្តីសុបិនរបស់អ្នក ទោះជាលំបាកយ៉ាងណាក៏ដោយ។ ហើយនេះគឺជាសារលើកទឹកចិត្តដល់ស្ត្រីខ្មែរដែលគាត់បានចែករំលែក «ទោះជាផ្លូវទៅកាន់ក្តីសុបិនរបស់អ្នកលំបាកយ៉ាងណាក៏ដោយ អ្នកត្រូវតែក្រោកឈរឡើង រួចបន្តដំណើរទៅមុខ នោះជីវិតនឹងកាន់តែប្រសើរឡើង»។
រឹងមាំជាភាពស្រស់ស្អាត ៖ សាប៊ូកក់សក់ Pantene ជាមួយនឹងបច្ចេកវិទ្យា Pro-Vitamin B5 និង សារធាតុចម្រាញ់ចេញពីប្រេងអង្ករជប៉ុន ជួយធ្វើឱ្យសក់រឹងមាំពីខាងក្នុង រក្សាភាពរឹងមាំ និង មានសុខភាពល្អ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេក ៖ Pantene Cambodia https://www.facebook.com/PanteneCambodiaPage ៕