ម៉ូឌែល Royal Enfield Himalayan 2022 ជម្រើសដ៏សមស្របបំផុតក្នុងរដូវភ្លៀង
Royal Enfield Himalayan គឺជាជម្រើសជាទីពេញចិត្តសម្រាប់អ្នកជិះម៉ូតូ ដែលចង់បានអ្វីដែលល្អបំផុតទាំងនៅលើផ្លូវ off-road និង ផ្លូវធម្មតា។ ដូច្នេះហើយទើបម៉ូឌែលនេះត្រូវបានគេស្គាល់ថាជាប្រភេទ «Built for All Road, Built for No Road»។ ម៉ូតូនេះមិនត្រឹមតែជា mile-muncher ដ៏អស្ចារ្យនោះទេ ប៉ុន្តែវាមានសមត្ថភាពល្អស្មើគ្នាក្នុងស្ថានភាពរដូវភ្លៀងដែលនឹងកៀកចូលមកដល់។ រដូវភ្លៀងធ្លាក់នៅក្នុងប្រទេសកម្ពុជាជាធម្មតាចាប់ផ្តើមពីខែឧសភាដល់ពាក់កណ្តាលខែតុលាដែលជាហេតុមួយធ្វើអោយប្រជាជនខ្មែរមានការត្រៀមបម្រុងខ្លះៗសម្រាប់របៀបរបបនៃការធ្វើដំនើររបស់ពួកគាត់។ ក្រៅពីកត្តាភ្លៀង បញ្ហាស្ទះចរាចរណ៍ក៏បានជាកត្តាមួយដែលធ្វើឱ្យប្រជាជនមួយចំនួនងាកមកស្វែងរកមធ្យោបាយធ្វើដំនើរដែលងាយស្រួល និង រហ័សទាន់ពេលផងដែរដូចជាម៉ូតូជាដើម។ Royal Enfield Himalayan គឺល្អឥតខ្ចោះសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ និង ត្រូវបានបំពាក់គ្រឿងបរិក្ខារសម្រាប់ជិះក្នុងស្ថានភាពពិបាកបំផុតនៅលើដងផ្លូវ។
ជាក់ស្ដែង ម៉ាស៊ីនដ៏មានថាមពលរបស់ម៉ូតូនេះ នឹងមិនជាប់គាំងក្នុងទឹកហើយទីតាំងបំពង់ស៊ីម៉ាំងវិញ គឺខ្ពស់ពីទឹក ដែលនឹងមិនបង្កគ្រោះថ្នាក់ដល់អ្នកឡើយ។ អ្វីដែលធ្វើឱ្យអ្នកកាន់តែធូរទ្រូងជាងនេះទៀតនោះ គឺការបើកបរដែលកាន់តែល្អប្រសើរ ងាយស្រួលបត់បែន ដោយសារកម្ពស់កែបម៉ូតូគិតពីក្រោមមក (seat height) មានកម្ពស់ 800mm ដែលបង្កើតទីតាំងឈ្នាន់ដាក់ជើងដ៏ល្អបំផុត ហើយគម្លាតពីផ្ទៃដី (Ground Clearance) មកកន្លែងដាក់ជើងកម្ពស់ដល់ទៅ 220m មិនអាចធ្វើឱ្យទឹកសាចត្រូវជើងរបស់អ្នកបានងាយៗនោះទេ។
ជារួមមកវិញ ស្តែងចេញពីការហ្មត់ចត់ និង គិតឱ្យល្អិតល្អន់អំពីតម្លៃម៉ូតូដែលមានតម្លៃក្នុងរង្វង់ប្រហែល 5000 ដុល្លារ បានធ្វើឱ្យ Royal Enfield Himalayan 411cc នៅតែជាម៉ូតូក្នុងក្តីស្រមៃរបស់បងៗក្រុមអ្នកស្រឡាញ់ការកម្សាន្តបែប adventure ព្រោះវាជាម៉ូដែលមួយដែលមានដើមកំណើតពីចក្រភពអង់គ្លេស។ ភាពហ្មត់ចត់ សន្សំសំចៃពេលវេលា និង ភាពធន់សម្រាប់គ្រប់ស្ថានភាពផ្លូវត្រូវបានបង្កើតឡើងដោយផ្ទាល់ទៅក្នុង Royal Enfield Himalayan ដែលអាចផ្ទុកប្រេងបាន ១៥ លីត្រ ផ្តល់នូវចម្ងាយប្រហែល ៤៥០ គីឡូម៉ែត្រ ដែលជាការចំណេញពេលវេលាក្នុងការដើរព្រៃដោយមិនចាំបាច់ខ្វល់ខ្វាយច្រើនពីការចាក់សាំងច្រើនដង។ លើសពីនេះ ប្រសិនបើអ្នកចង់ភៀសខ្លួនចេញពីទីក្រុង ដើម្បីស្វែងរករមណីយដ្ឋានធម្មជាតិក្នុងការសម្រាកលម្ហែ និង បោះតង់នោះ Royal Enfield Himalayan 411cc នៅតែជាជម្រើសរបស់អ្នកក្នុងការប្រឡូក និង ជិះលើផ្លូវភក់ ដែលនេះគឺជាកត្តាចាំបាច់មួយសម្រាប់អ្នកផ្សងព្រេង។
តើអ្នកធ្លាប់ស្រមៃដែរឬទេថា នៅពេល Royal Enfield Himalayan 411cc ឆ្លងកាត់ឧបសគ្គ ឬ ជិះចូលទៅក្នុងជង្ហុកដ៏ធំ ដែលមិននឹកស្មានដល់ វានឹងមិនប៉ះពាល់ដល់លំនឹង និង ជំហររបស់អ្នកទេ ដោយសារតែការឌីហ្សាញបូមខាងមុខ 41mm របស់ Himalayan គឺល្អបំផុតក្នុងការបើកបរ ហើយរក្សានូវភាពចុះសម្រុងរបស់អ្នកជាមួយ ស្ថានភាពផ្លូវ ,ថ្ម និង អ្វីជាច្រើននៅចន្លោះនោះ។ ជាមួយនឹងការរៀបចំដំណើរផ្សងព្រេងដែលត្រៀមរួចជាស្រេច channel ABS ភ្លោះ ជាស្តង់ដារជាមួយនឹងជម្រើសនៃការប្តូរវានៅកង់ខាងក្រោយ សម្រាប់ការបើកបរដែលមានអ្នកជិះជាមួយ និង សម្រាប់ការត្រួតពិនិត្យបន្ថែមទៀតនៅពេលកំពុងជិះលើផ្លូវប្រភេទ off-road ។ ក្នុងពេលឆាប់ៗនេះម៉ូឌែល Royal Enfield Himalayan មួយនេះផងដែរ និង ស្វាគមន៍នូវម៉ូឌែលបងប្អូនរបស់វានោះគឺ Scram 411cc ដែលនឹងមានវត្តមានឆាប់ៗក្នុងប្រទេសកម្ពុជា៕