ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា
ជាមួយនឹងការត្រឡប់មកវិញនៃកម្មវិធី Phnom Penh Designers Week 2022 (PPDW) បន្ទាប់ពីការផ្អាករយៈពេល ២ ឆ្នាំកន្លងទៅនេះ កម្មវិធីហ្វេសិនដ៏ធំលំដាប់ទី ១ ប្រចាំប្រទេសកម្ពុជា បាននាំយកសម្លៀកបំពាក់ដ៏សម្បូរបែប និង ទាក់ទាញមកបង្ហាញកាលពីថ្ងៃទី ៦ និង ទី ៧ ខែឧសភា កន្លងទៅនេះ នៅឯសណ្ឋាគារ៉ូសវូដភ្នំពេញ (Rosewood Phnom Penh)។
យើងក៏បានឃើញថាមានតារាល្បីៗក្នុងប្រទេសកម្ពុជា ភ្ញៀវកិត្តិយសជាតិ និង អន្ដរជាតិ និង អ្នកឆ្នៃម៉ូដសម្លៀកបំពាក់ដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជាជាច្រើនចូលរួមក្នុងកម្មវិធីដ៍អស្ចារ្យផងដែរ ហើយក្នុងនោះក៏មានតារាដែលកំពុងតែមានភាពល្បីល្បាញ ទាំងក្នុង និង ក្រៅបណ្ដាញសង្គមហ្វេសប៊ុក គឺកញ្ញា សំណាង អេលីណា ដែលជាអតីតបរវរកញ្ញាចក្រវាលតំណាងឲ្យប្រទេសកម្ពុជាឆ្នាំ ២០១៩ (Miss Universe 2019) និង កញ្ញា ប៉ូគឹមថេង សូតធីតា ដែលជាបរវរកញ្ញាឯកតំណាងឱ្យប្រទេសកម្ពុជា ឆ្នាំ ២០២១ (Miss Grand Cambodia 2021) ចូលរួមជាមួយនឹងសម្លៀកបំពាក់ពណ៌ស្វាយ និង ពណ៌ផ្កាឈូក ដ៏មានក្លិនក្រអូបជាងទឹកអប់ និង សាច់ក្រណាត់ទន់ល្មឿយ ដោយសារតែការប្រើប្រាស់ទឹកក្រអូប ខមហ្វត ទឹកអប់ថ្មី។
ទឹកក្រអូប ខមហ្វតមានកិត្តិយស និង រីករាយក្នុងការគាំទ្រកម្មវិធីហ្វេសិនដ៏ធំប្រចាំឆ្នាំក្នុងប្រទេស ដោយបានផ្ដល់នូវផលិតផលទឹកក្រអូប ខមហ្វត ទឹកអប់ថ្មីទើបចូលមកកាន់ទីផ្សារកម្ពុជាទៅកាន់ភ្ញៀវកិត្ដិយសដើម្បីជួយឲ្យអ្នកស្រឡាញ់ហ្វេសិន និង សម្លៀកបំពាក់ទាំងអស់គ្នាទទួលបាននូវផលិតផលថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាអ៊ុលត្រាឃែរថ្មីប្រកបដោយគុណសម្បត្តិពិសេស ៦ យ៉ាង ក្នុងការជួយរក្សាទ្រង់ទ្រាយសម្លៀកបំពាក់ កាត់បន្ថយភាពជ្រួញ និង ការបែកព្រុយ ផ្ដល់ភាពទន់ល្មឿយ រក្សាពណ៌ និង ជាពិសេសគឺជួយផ្ដល់ក្លិនក្រអូបជាប់បានយូរជាងទឹកអប់។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលជាង ១៥ ឆ្នាំ នៃការផ្ដល់ទំនុកចិត្តជូនអ្នកប្រើប្រាស់ ខមហ្វតបាននាំទឹកក្រអូប ខមហ្វត ទឹកអប់ថ្មីនេះ ដើម្បីបំពេញទៅនឹងតម្រូវការទីផ្សារ និង ការគាំទ្រជាច្រើនឆ្នាំលើផលិតផលទឹកក្រអូបបន្ទន់សម្លៀកបំពាក់ខមហ្វតពីសំណាក់អតិថិជនអ្នកប្រើប្រាស់ ដើម្បីឱ្យអ្នកប្រើប្រាស់មានជម្រើសកាន់តែច្រើន ជាពិសេសសម្រាប់អ្នកដែលចូលចិត្តក្លិនទឹកអប់ ពីព្រោះទឹកក្រអូប ខមហ្វត ទឹកអប់ថ្មីនេះ មាន ២ ជម្រើស គឺពណ៌ស្វាយ និង ពណ៌ផ្កាឈូក ដែលផ្ដល់ក្លិនក្រអូបជាប់យូរជាងទឹកអប់ទៅទៀត។
សម្រាប់អ្នកស្រឡាញ់សម្លៀកបំពាក់ និង ហេ្វសិន សូមកុំភ្លេចការប្រើប្រាស់ទឹកក្រអូប ខមហ្វត ទឹកអប់ថ្មីនេះរាល់ការបោកសម្លៀកបំពាក់របស់ខ្លួន ហើយកុំភ្លេចតាមដានការផ្ដល់ជូននូវប្រូម៉ូសិនពិសេសៗនៅលើគេហទំព័រហ្វេសបុកផេករបស់ ទឹកក្រអូប ខមហ្វត (Comfort Cambodia)៕