ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២ បានបញ្ចប់ដោយជោគជ័យ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា ជាមួយ ម៉ៃឡូ
ភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០២២ ៖ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២ ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និង កីឡា សហការជាមួយ ម៉ៃឡូ បានបញ្ចប់ដោយជោគជ័យ។ ការប្រកួតបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ ប្រភេទ រួមមាន៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WTF និង តេក្វាន់ដូ ITF ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលបានអញ្ជើញមកពី ២៥ រាជធានី-ខេត្តទូទាំងប្រទេស។
ជាលទ្ធផល ក្រុមកីឡាករមកពីខេត្តប៉ៃលិន បានឈ្នះមេដាយមាសច្រើនជាងគេ ពោលគឺសរុប ១១ មេដាយ ក្នុងនោះ មាស ៨ និង សំរឹទ្ធិ៣ លើម្ចាស់ផ្ទះរាជធានីភ្នំពេញ ដែលរកបានមេដាយសរុប ១២ ប៉ុន្តែឈ្នះមេដាយមាសតែ ៤ ប្រាក់ ៥ និង សំរឹទ្ធិ ៣ ឯខេត្តស្ទឹងត្រែងវិញ រកបានមេដាយសរុប ១៣ មាស ៣ ប្រាក់ ៦ និង សំរឹទ្ធិ ៤។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ៖ «យោងតាមការប្រកួតយ៉ាងសកម្ម និង ស្វិតស្វាញ នៅលើទីលានប្រកួតទាំង ៨ ប្រភេទកីឡាកន្លងទៅនេះ យើងបានកត់សម្គាល់ឃើញថា ក្រុមកីឡាករ កីឡាការិនី តាមប្រភេទកីឡានីមួយៗ បានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រឹងប្រែងអស់ពីសមត្ថភាព និង ទេពកោសល្យរបស់ខ្លួន ក្នុងការប្រកួតប្រជែងប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា។ កាយវិការដែលប្អូនៗកីឡាករ កីឡាការិនី បានអនុវត្តក្នុងការប្រកួត គឺពិតជាឈរលើស្មារតីទទួលខុសត្រូវ មានការគោរពវិន័យ អនុវត្តតាមបទបញ្ជាបច្ចេកទេស បង្ហាញពីក្តីស្រឡាញ់ និង មានការយោគយល់ អធ្យាស្រ័យគ្នា។ នេះបញ្ជាក់ថាប្អូនៗជាកីឡាករ កីឡាការិនីយល់យ៉ាងច្បាស់នូវមនសិកាកីឡា និង បានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធនូវចំណងសាមគ្គីភាព ភាតរភាព និង ការយោគយល់គ្នា ដែលជាគំរូមួយដ៏ល្អសម្រាប់អនាគតប្រទេសកម្ពុជា»។
ម៉ៃឡូ សូមអបអរសាទរចំពោះអត្តពលិកវ័យក្មេងទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងពេលប្រកួត ដោយឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក ទំនួលខុសត្រូវលើខ្លួនឯង និងអនុវត្តតាមច្បាប់នៃការប្រកួតបានយ៉ាងល្អប្រសើរ។ យើងជឿថា «កីឡា គឺជាគ្រូដ៏អស្ចារ្យ» ហើយកុមារ នឹង «រីកចម្រើនជាមួយកីឡា» ។ កីឡា បានបង្រៀនកុមារឲ្យយល់ដឹងអំពីគុណតម្លៃ និង ជំនាញដែលអាចជួយពួកគេឲ្យទទួលបានភាពជោគជ័យក្នុងអាជីព និង ជីវិតរបស់ពួកគេ។
ម៉ៃឡូ ពិតជាមានមោទកភាពណាស់ដែលបានចូលរួមលើកម្ពស់សុខភាព និង ផ្តល់អាហារូបត្ថម្ភល្អៗដល់កុមារនៅកម្ពុជាដោយយកចិត្តទុកបំផុតតាំងពីឆ្នាំ 2017 មក។ នេះបានឆ្លុះបញ្ចាំងពីគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតសម្រាប់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និង សម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារដែលមានគុណភាព»។
Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ បានប្តេជ្ញាចិត្តសម្រេចឲ្យបាននូវគោលបំណងរបស់ Nestlé ក្នុងការបង្កើនគុណភាពជីវិតដល់មនុស្សគ្រប់គ្នានាពេលបច្ចុប្បន្ននេះ និង សម្រាប់មនុស្សជំនាន់ក្រោយ ប្រកបដោយសុខភាពល្អប្រសើរតាមរយៈការផ្តល់អាហារូត្ថម្ភ ដែលមានគុណភាព។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។ ស្លាកយីហោជាង ២ ០០០ របស់ក្រុមហ៊ុននេះ មានតាំងពីមានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន៖ ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND និង ម៉ៃឡូ។
ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ ផ្នែកសុខភាព និង សុខុមាលភាពដល់អតិថជន។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។ ស្លាកយីហោម៉ៃឡូ របស់ Nestlé នៅកម្ពុជា រួមមាន ៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង និង ម៉ៃឡូប្រអប់៕