ព្រឹត្តិការណ៍រត់សប្បុរសធម៌លើកដំបូងបង្អស់របស់អង្គការផ្កាយសមុទ្រកម្ពុជា ប្រចាំឆ្នាំ ២០២២ នៅកោះដាច់ប្រព្រឹត្តទៅដោយជោគជ័យ
ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី១ ខែឧសភាកន្លងទៅ ព្រឹត្តិការណ៍រត់សប្បុរសធម៌ ISF Superhero Fun Run ដំបូងបង្អស់របស់អង្គការផ្កាយសមុទ្រកម្ពុជាបានប្រព្រឹត្តទៅយ៉ាងរលូន និងដោយជោគជ័យ ក្រោមកិច្ច សហការជាមួយនឹងសហព័ន្ធខ្មែរអត្តពលកម្ម (KAAF) និងការជួយជ្រោមជ្រែងពីអ្នកឧបត្ថម្ភគាំទ្រជាច្រើនទៀត ។ ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះបង្កើតឡើង មិនត្រឹមតែដើម្បីរៃអង្កាសថវិកាគាំទ្រដល់កម្មវិធីទាំងអស់របស់អង្គការផ្កាយសមុទ្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្សព្វផ្សាយអំពីបេសកកម្ម និងការងាររបស់ខ្លួនទៅកាន់សាធារណៈជនក្នុងប្រទេសកម្ពុជា ទៀតផង ។ ពួកយើងមានក្តីសោមនស្ស និងមោទនភាពយ៉ាងធំធេងក្នុងការប្រកាសជាពត៌មានថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍រត់សប្បុរសធម៌នេះ អង្គការផ្កាយសមុទ្រកម្ពុជាទទួលបានថវិកាសរុបដល់ ទៅ ៩,០០០ដុល្លារអាមេរិច ដែលបានមកពីការចុះឈ្មោះរត់ និងបរិច្ចាកតាមមធ្យោបាយផ្សេងៗមក កាន់គណនីធនាគាររបស់អង្គការ ។
ក្នុងឱកាសបើកព្រឹត្តិការណ៍រត់សប្បុរសធម៌លើកដំបូងនាព្រឹកព្រលឹមនៃថ្ងៃអាទិត្យ អ្នកស្រី ជួប វិច្ឆិកា ជាប្រធានអង្គការផ្កាយសមុទ្រកម្ពុជាបានមានប្រសាសន៍ពន្យល់អំពី ការងាររបស់អង្គការផ្កាយសមុទ្រ និងកម្មវិធីនីមួយៗយ៉ាងក្បោះក្បាយ និងមិនភ្លេចថ្លែងអំណរគុណដល់ ក្រុមហ៊ុននានាដែលបានឧបត្ថម្ភគាំទ្រ អ្នកស្ម័គ្រចិត្ត សប្បុរសជន និងអ្នកចូលរួមរត់ទាំងអស់ ដែលបានចំណាយថវិកា និងពេលវេលាដ៏មានតម្លៃក្នុង ការគាំទ្រដល់ព្រឹត្តិការណ៍នេះផងដែរ។
គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះក៏ទទួលស្វាគមន៍ វត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សំហេង បុរស ជារដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសហព័ន្ធខ្មែរអត្តពលកម្ម (KAAF) និងលោក Paul Kim ជាប្រធានផលិតផលរបស់ក្រុមហ៊ុន Mayura ដែលលោកទាំងពីរបានសំដែងចំណាប់អារម្មណ៍ផ្ទាល់ ខ្លួនចំពោះសារៈសំខាន់របស់កីឡាចំពោះជីវិតកុមារ និងយុវជន និងការគាំទ្រចំពោះការងារ និង បេសកកម្មរបស់អង្គការផ្កាយសមុទ្រកម្ពុជា ។ ដោយឡែក លោក ជួប សុភ័ក្រ្ត ជាពិធីករស្ថានីយ ទូរទស្សន៍បាយ័ន និងជាទូតសុច្ឆន្ទៈរបស់អង្គការផ្កាយសមុទ្រកម្ពុជាក៏បានផ្តល់កិត្តិយសចូលរួម និងធ្វើជាពិធីករក្នុងកម្មវិធី ដែលមានរយៈពេលមួយព្រឹកពេញនេះផងដែរ ។
លោក ហ៊ឺ តារា តំណាងឲ្យក្រុមហ៊ុនខ្វីហ្វីបានលើកឡើងថា ៖ «ក្រុមហ៊ុនខ្វីហ្វីចូលរួមនេះ ក្នុងកម្មវិធីរត់នេះ ក្នុងគោលបំណង ចូលរួមចំណែកជ្រោមជ្រែងការងាររបស់អង្គការផ្កាយសមុទ្រក្នុងការ ជួយដល់កុមារក្រីក្រ ជាង ៧០០ នាក់ ដែលកំពុងសិក្សានៅអង្គការផ្កាយសមុទ្រ ។លើសពីនេះ កម្មវិធីរត់ដើម្បីសប្បុរធម៌ ISF Superhero Fun Run របស់អង្គការផ្កាយសមុទ្រ គឺជាកម្មវិធីរត់ដើម្បីសុខុមាលភាព ដែលជួយលើកទឹកចិត្តអោយយើងទាំងអស់គ្នាយកចិត្តទុកដាក់និងស្រលាញ់សុខភាពផងដែរ។ លោកបានបន្តថា ក្រុមហ៊ុននឹងបន្តគាំទ្រចូលរួមចំណែកនៅក្នុងការងារសង្គមនិងកម្មវិធីសប្បុរសធម៌ជាច្រើនទៀត ដើម្បីលើកទឹកចិត្តដល់កុមារកម្ពុជាអោយបន្តការសិក្សាដ៏ល្អមួយ លើសពីនេះទៅទៀត ក្រុមហ៊ុនខ្វីហ្វី នៅតែជាកម្លាំងចលករចូលរួមចំណែកនៅក្នុងសង្គម» ។
កញ្ញា ចរិយា ជាបុគ្គលិកម្នាក់របស់សណ្ឋាគារហ៊ីម៉ាវ៉ារី Himawari Hotel Apartments និងជាអ្នករត់ម្នាក់ក្នុងចំនោមអ្នកចូលរួមចំនួន ៣០០នាក់បានបង្ហាញពីចំណាប់អារម្មណ៍របស់កញ្ញាថា៖ «នាងខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមរត់ជាមួយនឹងអង្គការផ្កាយសមុទ្រ កម្ពុជាជាលើកដំបូង ។ ព្រឹត្តិការណ៍រត់នេះមិនត្រឹមតែជួយឲ្យខ្ញុំមានសុខភាពល្អប៉ុណ្ណោះទេ តែថែមទាំង បានរួមចំណែករៃអង្កាសថវិកាជួយដល់កុមារក្រីក្រនៅកម្ពុជា និងបង្កើនទំនាក់ទំនងជាមួយមនុស្សថ្មីៗ ទៀតផង»។
ជាថ្មីម្តងទៀត ក្រុមការងារទាំងអស់របស់អង្គការផ្កាយសមុទ្រកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះក្រុមហ៊ុនដែលជាអ្នកឧបត្ថម្ភគាំទ្រកម្មវិធីរត់នេះ ក៏ដូចជាអ្នកស្ម័គ្រចិត្តជាច្រើន ដែលបានរួម ចំណែកជួយរៀបចំក្នុងព្រឹត្តិការណ៍រត់ដើម្បីសប្បុរសធម៌ ISF Superhero Fun នេះឲ្យដំណើរការ ទៅយ៉ាងរលូន និងជោគជ័យ ដូចមានរាយនាមខាងក្រោម៖
● Mayura
● OGES – Oil & Gas Equipment Supply Co., Ltd.
● MKC Group
● Compass Advertising Agency
● LDI Enterprise
● Two Way Public Relation
● KOFI
● eau Kulen
● Himawari Hotel Apartments
● Chhay Ching Heang Group
● Aprati
● Peace Book Center (PBC)
● Anna & Associates Law Office
● VIPASSA
● The Car Salon
● Mediagate
● CC Times
● Sabay News
● St. Jonh
ជាមួយគ្នានេះផងដែរ ពួកយើងសូមអបអរសាទរ និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងរបស់ ម្ចាស់ជ័យលាភីក្នុងព្រឹត្តិការណ៍រត់សប្បុរសធម៌ ISF Superhero Fun ដែលមានរាយនាមដូចខាងក្រោម នេះ៖
ម្ចាស់ជ័យលាភីសម្រាប់រយៈចម្ងាយ ៥ គីឡូម៉ែត្រ៖
● ជ័យលាភីលេខ១ លោក Soboros John
● ជ័យលាភីលេខ២ លោក Nick Jones
● ជ័យលាភីលេខ៣ លោក Ryan Reid
ម្ចាស់ជ័យលាភីសម្រាប់រយៈចម្ងាយ ១០ គីឡូម៉ែត្រ៖
● ជ័យលាភីលេខ១ លោក Dickson Pang
● ជ័យលាភីលេខ២ លោក Koeun Poeun
● ជ័យលាភីលេខ៣ កញ្ញា Elaine Lee
ទោះបីជាព្រឹត្តិការណ៍រត់សប្បុរសធម៌នេះបានបញ្ចប់ទៅយ៉ាងណាក្តី ក៏លោកអ្នកនៅតែអាចបន្តផ្តល់ ការឧបត្ថម្ភគាំទ្រមកកាន់អង្គការផ្កាយសមុទ្រកម្ពុជាដោយគ្រាន់តែចូលទៅចុច like រឺ follow ទំព័រហ្វេស ប៊ុក ISF Cambodia និងលើ Instagram, isfcambodia និងធ្វើការបរិច្ចាកថវិកាដល់ពួកយើងឥឡូវនេះ តាមរយៈ៖
● កម្មវិធីទូរស័ព្ទដៃរបស់ធនាគារ ABA៖ ០០២៣៤៥៥៨៩ Indochina Starfish Foundation
● កម្មវិធី Pi Pay៖ ០៩៨ ៩៧៧ ៩៨១ ISF Cambodia
● ធនាគារ ACLEDA៖ ៣៨៦៤០៤២៦៤៦៩៩៩៩ Indochina Starfish Foundation (ISF)
● ធនាគារ SBI Ly Hour Bank៖ ០០០១១៧៨៣២ Indochina Starfish Foundation