Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុន ឈេហ្វរ៉ុន បើកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចទី 50 នៅព្រះរាជាណាចក្រកម្ពុជា
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ឈេហ្វរ៉ុន បើកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចទី 50 នៅព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ​៖ ក្រុមហ៊ុន មេសា ២៦, ២០២២

រាជធានីភ្នំពេញ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2022 ៖ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត ដែលប្រតិបត្តិការម៉ាកយីហោ Caltex™ បានឈានដល់ការបើកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចទី 50 របស់ខ្លួននៅរាជធានីភ្នំពេញនៅថ្ងៃទី 26 ខែមេសា ឆ្នាំ 2022។ ស្ថានីយប្រេងឥន្ធនៈកាល់តិចថ្មី បំពាក់ដោយគ្រឿងបរិក្ខារបច្ចេកវិទ្យាទំនើបៗ ដែលផ្តល់ភាពងាយស្រួលដល់អតិថិជន។

បច្ចុប្បន្នស្ថានីយប្រេងឥន្ធនៈកាល់តិចមានសាខាចំនួន 30 ស្ថានីយនៅក្នុងរាជធានីភ្នំពេញ នៅសៀមរាបមាន 2 ស្ថានីយ នៅក្រុងព្រះសីហនុមាន 2 ស្ថានីយ នៅបាត់ដំបងមាន 2 ស្ថានីយ នៅខេត្តកណ្តាលមាន 3 ស្ថានីយ និង មានស្ថានីយមួយចំនួនទៀត នៅតាមតំបន់សំខាន់ៗនៅទូទាំងប្រទេសកម្ពុជា។ ក្រុមហ៊ុន ឈេហ្វរ៉ុន កំពុងឆ្ពោះទៅសម្រេចគោលបំណងរបស់ខ្លួន ក្នុងការពង្រីកសាខាស្ថានីយកាល់តិចឲ្យមាននៅគ្រប់ផ្លូវហាយវេ និង តាមបណ្តាខេត្តសំខាន់ៗ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន ដោយស្របតាមកំណើនយានយន្តនៅក្នុងទីផ្សារកម្ពុជាដែលកំពុងរីកចម្រើនគួរឲ្យកត់សម្គាល់។

ពាក្យស្លោករបស់ម៉ាកយីហោកាល់តិចគឺ «រីករាយការធ្វើដំណើរ» និង បានពង្រីកសាខាស្ថានីយប្រេងឥន្ធនៈរបស់ខ្លួនយ៉ាងឆាប់រហ័ស បន្ទាប់ពីការចូលក្នុងទីផ្សារកម្ពុជានៅឆ្នាំ 1996។ ក្រុមហ៊ុនឈេហ្វរ៉ុន
ខេមបូឌា បានកើនចំនួនបុគ្គលិករហូតដល់ជាង 400 នាក់ មានទីស្នាក់ការកណ្តាលនៅក្នុងរាជធានីភ្នំពេញ មានមណ្ឌលឃ្លាំងប្រេងឥន្ធនៈនៅក្រុងព្រះសីហនុ មានស្ថានីយកាល់តិចឯកជនដែលទិញសិទ្ធិលក់បន្ត (Franchise) ចំនួន 33 ស្ថានីយ និង ស្ថានីយប្រេងឥន្ធនៈចំនួន 17 ស្ថានីយ គ្រប់គ្រងដោយក្រុមហ៊ុនកាល់តិចផ្ទាល់។

លោក Pongtorn Tangmanuswong ដែលជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ឈេហ្វរ៉ុន នៅកម្ពុជាមានប្រសាសន៍ឲ្យដឹងថា ៖ «អស់រយៈពេលជាង 20 ឆ្នាំហើយ ដែលក្រុមហ៊ុនកាល់តិចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើននៅកម្ពុជា។ ថ្ងៃនេះយើងមានមោទកភាពដែលបានពង្រីកសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចរហូតដល់ 50 ស្ថានីយ ដែលបង្ហាញពីសក្តានុពល និង ភាពរីកចម្រើនរបស់ក្រុមហ៊ុនកាល់តិចនៅកម្ពុជា។

កាល់តិចជាម៉ាកយីហោតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបន្តផ្តល់នូវប្រេងឥន្ធនៈប្រកបដោយគុណភាព និង ទំនុកចិត្ត ជាមួយសារធាតុបន្ថែម Techron® នៅក្នុងគ្រប់ប្រភេទប្រេងឥន្ធនៈរបស់ខ្លួនរួមមានប្រេងសាំងធម្មតា (Silver) ប្រេងសាំងស៊ុបពែរ (Gold) និង ប្រេងម៉ាស៊ូត Euro 5 ដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិច។ សារធាតុបន្ថែម Techron® ត្រូវបានបង្ហាញតាមរយៈវិទ្យាសាស្រ្តក្នុងការសម្អាត និង ការពារម៉ាស៊ីនយានយន្តមិនឲ្យមានកំណកក្រមរកកស្ទះក្នុងផ្នែកសំខាន់ៗរបស់ម៉ាស៊ីន ដែលជួយឲ្យម៉ាស៊ីនដំណើរការល្អ និង ផ្តល់ថាមពលអតិបរមា។

កាល់តិចផ្តល់ឲ្យអតិថិជននូវបទពិសោធន៍ដ៏អស្ចារ្យនៅតាមស្ថានីយ ដោយបន្តពង្រីកសាខាហាង Coffee Plus និងហាង Star Mart នៅតាមស្ថានីយប្រេងឥន្ធនៈកាល់តិចជាច្រើនទូទាំងប្រទេស ដែលផ្តល់នូវភាពងាយស្រួលក្នុងការចូលចាក់ប្រេងឥន្ធនៈឲ្យយានយន្ត និង ធ្វើឲ្យអតិថិជនកាន់តែរីករាយជាមួយការធ្វើដំណើរ។

ឱកាសទិញសិទ្ធិអាជីវកម្ម (ទិញ Franchise) មានសម្រាប់អ្នកវិនិយោគ ដែលចង់សហការជាមួយក្រុមហ៊ុនកាល់តិច ក្នុងការបើកសាខាស្ថានីយប្រេងឥន្ធនៈថ្មី។ បច្ចុប្បន្នយើងមានដៃគូសហការទិញសិទ្ធិអាជីវកម្ម (ទិញ Franchise) ធ្វើជាម្ចាស់ និង បើកដំណើរការស្ថានីយប្រេងឥន្ធនៈកាល់តិចចំនួន 33 ស្ថានីយ រួមទាំងស្ថានីយកាល់តិចថ្មីទី 50 ផងដែរ។ ម្ចាស់សាខាស្ថានីយប្រេងឥន្ធនៈកាល់តិចអាចទទួលបានអត្ថប្រយោជន៍ជាច្រើន ដោយបានប្រើប្រាស់កេរ្តិ៍ឈ្មោះស្លាកយីហោបង្កើតឡើងដោយក្រុមហ៊ុន ឈេហ្វរ៉ុន ដែលមានបណ្តាញជាសកល យុទ្ធសាស្រ្តទីផ្សារ និង ធនធានជាច្រើនដែលអាចជួយឲ្យអាជីវកម្មសម្រេចជោគជ័យ។ សូមចូលទៅកាន់គេហទំព័រ caltex.com/kh/en/investors សម្រាប់ព័ត៌មានបន្ថែម។

អំពីក្រុមហ៊ុន ឈេហ្វរ៉ុន

ក្រុមហ៊ុន ឈេហ្វរ៉ុន គឺជាក្រុមហ៊ុនថាមពលចម្រុះលំដាប់ពិភពលោក។ យើងជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និង ស្អាតបំផុត គឺចាំបាច់ដើម្បីសម្រេចបាននូវភាពរុងរឿង និងរក្សានិរន្តរភាពពិភពលោក។ ក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ចែកចាយប្រេងឥន្ធនៈ ប្រេងរំអិល ផលិតផលធ្វើអំពីប្រេង និង សារធាតុបន្ថែម រួមទាំងអភិវឌ្ឍបច្ចេកវិទ្យា ដែលជួយបង្កើនអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឲ្យរីកចម្រើន។ យើងផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេកាបូននៅក្នុងប្រតិបត្តិការរបស់យើង និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាប ឲ្យស្របតាមចក្ខុវិស័យអាជីវកម្មទំនើបរបស់យើង។ សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ឈេហ្វរ៉ុន សូមចូលទៅកាន់គេហទំព័រ https://www.chevron.com/។

អំពីក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត

ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត នៅកម្ពុជា ប្រើស្លាកយីហោ Caltex™ ក្នុងការជួយសម្របសម្រួលផ្ទាល់របស់ក្រុមហ៊ុន ឈ្វេហ្វរ៉ុន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និង ផ្នែកខ្លះនៃមជ្ឈិមបូព៌ា និងអាហ្វ្រិក។ នៅប្រទេសកម្ពុជា យើងមានសាខាស្ថានីយប្រេងឥន្ធនៈកាល់តិចចំនួន 50 ស្ថានីយ ហាង Star Marts® ចំនួន 17 និងហាង Coffee Plus ចំនួន 45។ យើងមានប្រេងឥន្ធនៈកាល់តិចជាមួយ Techron® ប្រេងម៉ាស៊ូតកាល់តិចជាមួយ Techron® D និង ប្រេងរំអិលម៉ាក Havoline® និង ម៉ាក Revtex® ដែលមាននៅគ្រប់ស្ថានីយប្រេងឥន្ធនៈកាល់តិច។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.caltex.com/kh។

សម្រាប់ការសាកសួរព័ត៌មាន សូមទាក់ទងមក៖
Mr.Som Sovathara

Corporate Affairs/Brand Lead
Chevron (Cambodia) Limited
Tel : (855)23223355 Ext. 1108
Fax : (855)23223599
Email : somsovathara@chevron.com

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់