ចាប៉ីយើង អត្តសញ្ញាណយើង ចាប៉ី មិនអាចខ្វះខ្សែ ដូចភាពរីករាយមិនអាចខ្វះគ្នា
ភ្នំពេញ៖ «ចាប៉ី មិនអាចខ្វះខ្សែ ដូចភាពរីករាយមិនអាចខ្វះគ្នា»។ នេះជាពាក្យស្លោកដែលត្រូវបានជ្រើសរើស និង បានរំលេចឡើងសម្រាប់យុទ្ធនាការមួយដែលមានឈ្មោះថា «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ» របស់ស្រាបៀរអង្គរ នៃក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាក្រុមហ៊ុន-រោងចក្រផលិតស្រាបៀរដំបូងគេបង្អស់នៅកម្ពុជា និង ជារោងចក្រដ៏ធំមួយនៅតំបន់អាស៊ីអាគ្នេយ៍។
ចាប៉ីដងវែង (ឧបករណ៍ខ្សែពីរ) ជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី ដែលបានបន្សល់ទុកដោយដូនតាខ្មែររាប់រយឆ្នាំមកហើយ ដែលត្រូវបានគេស្គាល់ទូទាំងប្រទេសកម្ពុជា និង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់របស់អង្គការ UNESCO កាលីថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2016។
អ្នកគ្រប់គ្រងម៉ាកផលិតផលក្រុមហ៊ុន ខេមប្រ៊ូវ លោក សោម ច័ន្ទណារ៉ាត បានលើកឡើងថា ៖ «ចាប៉ីដងវែង គឺជាឧបករណ៍ភ្លេងខ្មែរម្យ៉ាងដែលត្រូវបានបន្សល់ទុកពីបុព្វបុរសក្នុងព្រះរាជាណាចក្រយើងហើយគេអាចឃើញមានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត។ យុទ្ធនាការ «ឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិ» របស់ស្រាបៀរអង្គរ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបណ្តុះទឹកចិត្ត ឆន្ទៈ និង ស្មារតីកូនខ្មែរជំនាន់ក្រោយ ឱ្យចងចាំនូវមរតកនៃតន្ត្រីរបស់យើង ក៏ដូចជាអបអរសាទរនូវតួនាទីរបស់ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីដ៏អស្ចារ្យ និង ដើម្បីរក្សាឧត្តមភាពវប្បធម៌នៃឧបករណ៍នេះ ព្រមទាំងបន្តរក្សាសមិទ្ធផលវប្បធម៌ខ្មែរយើងឲ្យនៅគង់វង្ស និង ស្ថិតលើផែនទីពិភពលោកជាអមតៈ»។
ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីប្រពៃណីរបស់ខ្មែរ ដែលបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងជីវិត ទំនៀមទម្លាប់ និង ជំនឿរបស់ប្រជាជនកម្ពុជា។ ចាប៉ី ជាប្រភេទឧបរណ៍ភ្លេងម្យ៉ាង ដែលភាគច្រើនតែងតែលេងក្នុងពិធីបុណ្យទាន ឬ ពិធីវប្បធម៌នានា អមដោយការច្រៀង។ ចាប៉ី ត្រូវបានចាត់ទុកថា មានមុខងារជាច្រើននៅក្នុងសង្គមវប្បធម៌ខ្មែរ ក្នុងនោះមានដូចជា ៖ ការថែរក្សាទំនៀមទម្លាប់ប្រពៃណី ការបញ្ជ្រាបចំណេះដឹងទាក់ទងនឹងតម្លៃសង្គម វប្បធម៌ និង សាសនា ការបង្ហាញអក្សរសិល្ប៍ខ្មែរជំនាន់ដើម បង្កើតវេទិកាសម្រាប់ការអត្ថាធិប្បាយពីសង្គម និង នយោបាយ ការកម្សាន្ត ការផ្សារភ្ជាប់ទំនាក់ទំនងមនុស្សពីមួយជំនាន់ទៅមួយជំនាន់ ជាដើម។
ក្រៅពីទេពកោសល្យផ្នែកតន្ដ្រីហើយនោះការលេងឧបករណ៍ចាប៉ីឲ្យបានល្អ ទាមទារឲ្យមានជំនាញ និង ភាពប៉ិនប្រសប់មួយចំនួនរួមមាន ៖ ភាពមានប្រាជ្ញាសមត្ថភាពនិយាយពាក្យកំប្លុកកំប្លែង និង ជាអ្នកពូកែនិទាន ឬ រៀបរាប់ពីសាច់រឿងផ្សេងៗ។ ភាគច្រើនគេសង្កេតឃើញថា មានតែបុរសទេដែលអាចលេងឧបករណ៍ចាប៉ីបាន ប៉ុន្តែក៏មិនមានន័យថាគ្មានស្រ្តីនោះដែរ។
លោក ច័ន្ទណារ៉ាត បន្តថា ៖ «យើងឃើញថា សព្វថ្ងៃនេះមិនសូវឃើញមានអ្នកចេះលេងឧបករណ៍ចាប៉ីដងវែងនេះច្រើនប៉ុន្មានទេ។ ចាក់ឬសក្នុងវប្បធម៌របស់យើងជាយូរមកហើយ និង ស្ថិតនៅក្នុងដួងចិត្តប្រជាជនកម្ពុជាជាច្រើនជំនាន់មកដែរ យើងចង់រក្សាទម្រង់សិល្បៈនេះឱ្យរួចផុតពីការបាត់បង់។ យើងមានសុភាសិតមួយឃ្លាថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។ យើងជាខ្មែរ ដែលជាម្ចាស់នៃវប្បធម៌នេះ។ យើងត្រូវរួមដៃគ្នារក្សា និង លើកស្ទួយស្នាដៃរបស់យើងឲ្យស្ថិតនៅគង់វង្សយូរអង្វែង»។
លោកបញ្ជាក់បន្ថែម ៖ «យើងក៏សូមអរគុណដល់រៀមច្បងរបស់យើងដែលបានលេងឧបរណ៍ចាប៉ីដងវែង ហើយបានជួយថែរក្សាតន្ត្រី និង សិល្បៈរបស់យើង។ អរគុណដល់រាជរដ្ឋាភិបាល និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបានខិតខំប្រឹងប្រែងថែរក្សាព្រលឹងជាតិ»។
យុទ្ធនាការនេះ នឹងជួយលើកកម្ពស់ និង ថែរក្សាសិល្បៈ វប្បធម៌ និង ប្រពៃណីខ្មែរ ក៏ដូចជាអត្តសញ្ញាណជាតិខ្មែរ។ នេះជាការរួមចំណែកជាវិជ្ជមានមួយរបស់ ស្រាបៀរអង្គរ និង ក្រុមហ៊ុនខេមប្រ៊ូវ ដល់ការអភិវឌ្ឍន៍សង្គមជាតិ កម្ពុជាទាំងមូល ក៏ដូចជាលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ឱ្យគាំទ្រសិល្បៈចាប៉ី ព្រោះនេះគឺជាឧបករណ៍ភ្លេងដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និង សំខាន់បំផុតចំពោះវប្បធម៌ជាតិខ្មែរ។
ផលិតដំបូងក្នុងឆ្នាំ ១៩៩២ ស្រាបៀរអង្គរ គឺជាផលិតផលកំពូលមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ។ ឆ្លងកាត់បទពិសោធជាច្រើនទស្សវត្ស ស្រាបៀរអង្គរ តែងតែបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការផលិតស្រាបៀរល្អបំផុតដើម្បីឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និង ការផ្តល់នូវបទពិសោធន៍ស្រាបៀរដ៏អស្ចារ្យសម្រាប់អតិថិជនរបស់ខ្លួន។
ស្រាបៀរអង្គរ ត្រូវបានផលិតឡើងដោយប្រើគ្រឿងផ្សំដ៏ល្អឥតខ្ចោះដែលនាំចូលពីអឺរ៉ុប និង ផលិតតាមស្តង់ដាររបស់ក្រុមហ៊ុន កាស៊្បែរគ្រុប ដោយប្រើបច្ចេកវិទ្យាចុងក្រោយបង្អស់ និង រក្សាបាននូវរសជាតិដើមរបស់ខ្មែរកាន់តែឆ្ងាញ់ស្របតាមតម្រូវការរបស់អតិថិជនខ្មែរនាពេលបច្ចុប្បន្ន៕
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ!