ឡូយម៉ង! អ្នកឈ្នះរង្វាន់ ១០០ លានរៀលថ្មីពីស្រាបៀរ Anchor (អាន់ឆ័រ) បានទទួលអារម្មណ៍ប្លែកពីលោកឧកញ៉ា ខេមរៈ សិរីមន្ត
កំពង់ស្ពឺ ៖ ក្នុងសម្លៀកបំពាក់រ៉ូបដ៏ស្រស់ស្អាតពណ៌ក្រហមលាយផ្ទៃខ្មៅបែបទាន់សម័យដ៏ស័ក្តិសម អមជាមួយនឹងការតុបតែងមុខមាត់យ៉ាងស្រស់សោភា អ្នកឈ្នះរង្វាន់របស់យើងមកពីខេត្តកំពង់ស្ពឺ បានផ្លាស់ប្តូរសំណាងរបស់គាត់មួយប៉ប្រិចភ្នែក។
លើសពីភាពស្រស់ស្អាតដែលមានស្រាប់នៅលើរាងកាយរបស់គាត់ អ្នកស្រីក៏ទទួលបានអារម្មណ៍យ៉ាងពិសេស ដែលអ្នកស្រីមិនធ្លាប់ទទួលបានពីមុនមកដោយក្រុមការងារបានរៀបចំជូនអ្នកស្រីទៅទិញសម្លៀកបំពាក់ថ្មី និង ធ្វើការផាត់មុខ ធ្វើសក់យ៉ាងស្រស់សោភា។
កាន់តែពិសេសជាងនេះទៅទៀតអ្នកស្រី ស៊ុំ សំបូរ ត្រូវបានលោកឧកញ៉ា ខេមរៈ សិរីមន្ត ដែលជាទូតសុឆន្ទៈ របស់ Anchor (អាន់ឆ័រ) នៅរង់ចាំស្វាគមន៍ អ្នកស្រីឱ្យទទួលទានអាហារជាមួយលោកតែពីរនាក់ លក្ខណៈបែបរ៉ូមែនទិចនៅស្កាយបារ ដោយការជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់អ្នកស្រីជាអនុស្សាវរីយ៍ផងដែរ។
អ្នកស្រី ស៊ុំ សំបូរ មានអាយុ ៤៤ ឆ្នាំ មកពីឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានមុខរបរជាអ្នកស៊ីឈ្នួលធ្វើស្រែឱ្យគេ ដែលបច្ចុប្បន្នអ្នកស្រីរស់នៅជាមួយកូនស្រីពៅ។ អ្នកស្រីបានរៀបរាប់ប្រាប់ឱ្យដឹងថា ពេលផុតរដូវកាលដកស្ទូង អ្នកស្រីត្រូវរកការងារផ្សេងទៀតក្រៅពីការធ្វើស្រែដើម្បីចិញ្ចឹមជីវិត។
អ្នកស្រីពិបាកក្នុងការស្វែងរកការងារធ្វើនៅតាមបណ្តាក្រុមហ៊ុន និង រោងចក្រដែលនៅជិតៗភូមិដែលគាត់រស់នៅ។ ដោយមានការបារម្ភរឿងបំណុលដែលជំពាក់គេផងនោះ បានធ្វើឱ្យអ្នកស្រីមានទុក្ខកង្វល់ និង បារម្ភយ៉ាងខ្លាំងពីជីវភាព តែពិតជាមិនខុសពីពាក្យស្លោកដែលតែងតែនិយាយតៗគ្នាថា «លាភ នៅក្នុង គ្រោះ» គឺគាត់ត្រូវរង្វាន់ ១០០ លានរៀល ពីស្រាបៀរអាន់ឆ័រកាលពីពេលថ្មីៗនេះ និងបានធ្វើឱ្យក្រុមគ្រួសារអ្នកស្រីមានក្តីសង្ឃឹមតទៅទៀត។
អ្នកស្រីក៏បានប្រាប់ឱ្យដឹងពីដើមហេតុដែលគាត់បានឈ្នះរង្វាន់ ១០០ លានរៀលនេះថា អ្នកស្រីបានទិញស្រាបៀរ បីទៅបួនកំប៉ុង និង ម្ហូបអាហារតិចតួច ដើម្បីដាក់សែនបន្ទប់ ដែលពួកគាត់ជួលគេស្នាក់នៅបណ្តោះអាសន្នក្នុងអំឡុងពេលទៅស្វែងរកការងារ។ បន្ទាប់ពីសែនរួច ពេលនោះគាត់ក៏បានយកស្រាបៀរ Anchor (អាន់ឆ័រ) ដែលដាក់សែនមកពិសា ហើយក៏ត្រូវរង្វាន់ ១០០ លានរៀល ហើយគាត់ពិតជារំភើបចិត្តខ្លាំងណាស់ រំភើបរហូតអួលដើមកស្ទើរចង់យំ និង បានឱបកូនស្រីនៅក្នុងបន្ទប់ជួល។
អ្នកស្រី ស៊ុំ សំបូរ និយាយឡើងទាំងក្តីរំភើបថា ៖ «យើងបានយំ! យំឱបគ្នា! ពីព្រោះរង្វាន់នេះបានធ្វើឱ្យពួកយើងមានសង្ឃឹម ដូចកើតជាថ្មីម្តងទៀត។ ពួកយើងពិតជាមិនដែលគិតថាមានថ្ងៃនេះទេ ព្រោះក្នុងចិត្ត សុំឱ្យតែរកការងារបានធ្វើ ព្រោះនាងខ្ញុំពីរនាក់ម៉ែកូន បានចំណាកស្រុកពីផ្លូវឆ្ងាយ សុំឱ្យតែជួបអ្នកល្អ មានបាយញាំ និង ឆាប់រកការងារបាន»។
អ្នកស្រីបន្ថែមថា ៖ «ខ្ញុំនឹងបែងចែកប្រាក់រង្វាន់ដែលខ្ញុំទទួលបានទៅទូទាត់សងបំណុលគេខ្លះ ហើយខ្ញុំនឹងមិនរកការងារធ្វើបន្តទៀតនោះទេ គឺខ្ញុំនឹងយកប្រាក់រង្វាន់មួយចំណែកទៅបើកមុខរបរមួយសមរម្យ ដើម្បីជាទុនចិញ្ចឹមជីវិត! រង្វាន់នេះវាពិតជាមានន័យខ្លាំងណាស់សម្រាប់ពួកយើង»។
កុំបង្អង់យូរស្តាប់ពីសម្ដីផ្ទាល់ ព្រមទាំងបានឃើញពីភាពសប្បាយរីករាយ ភ្ញាក់ផ្អើលពីអ្នកឈ្នះរង្វាន់ពិតៗ ថាតើគាត់មានអារម្មណ៍ត្រេកអរយ៉ាងណា។ សូមចុចទស្សនាវីដេអូខាងក្រោម៖