ម៉ៃឡូ ឧបត្ថម្ភ ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិជាលើកទី ២
ភ្នំពេញ ថ្ងៃទី ២៤ ខែមេសា ឆ្នាំ ២០២២ ៖ ម៉ៃឡូ ជាស្លាកសញ្ញារបស់ក្រុមហ៊ុន Nestlé ដែលជាក្រុមហ៊ុនធំលំដាប់អន្តរជាតិ បានសហការជាមួយក្រសួងអប់រំ យុវជន និង កីឡា ដើម្បីឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនៅកម្ពុជានាឆ្នាំ ២០២២ នេះ។ ការចូលរួមឧបត្ថម្ភនេះ គឺជាការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់ ម៉ៃឡូ ក្នុងការលើកទឹកចិត្តកុមារកម្ពុជាឱ្យ «រីកចម្រើនជាមួយកីឡា» ព្រោះ «កីឡា គឺជាគ្រូដ៏អស្ចារ្យ»។
ម៉ៃឡូ ជឿជាក់ថា កីឡា គឺជាគន្លឹះក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគតដ៏ល្អរបស់កុមារ។ តាមរយៈការចូលរួមក្នុងកីឡា កុមារនឹងទទួលបានចំណេះដឹងដែលជួយអភិវឌ្ឍសក្តានុពលរបស់ពួកគេលើគ្រប់ផ្នែកទាំងអស់ ទាំងការផ្តោតអារម្មណ៍ អត់ធ្មត់ ភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហា ការយកឈ្នះលើភាពភ័យខ្លាច ការធ្វើការជាក្រុម ទំនុកចិត្តលើខ្លួនឯង និង ការគោរពវិន័យ។ ស្របពេលជាមួយគ្នានេះដែរ កុមារក៏អាចរៀនពីមូលដ្ឋានគ្រឹះដើម្បីក្លាយជាអ្នកដឹកនាំដ៏ល្អផងដែរ។ ទាំងអស់នេះនឹងក្លាយជាគុណសម្បត្តិដែលបណ្ដុះសក្ដានុពលរបស់កុមារឱ្យជោគជ័យនាថ្ងៃអនាគត។ នេះជាមូលហេតុដែល ម៉ៃឡូ កំណត់ថា កីឡា គឺជាគ្រូនៃជីវិត។
សូមលើកទឹកចិត្តកុមារលេងកីឡាឱ្យបានញឹកញាប់ និង ផ្តល់ឱ្យពួកគេនូវប្រភេទអាហារូបត្ថម្ភដ៏ត្រឹមត្រូវដើម្បីជួយបង្កើនថាមពល នោះគឺ ម៉ៃឡូ។ ម៉ៃឡូ ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលផ្សំឡើងពីទឹកដោះគោ ស្រូវសាឡី និង កាកាវ ហើយមានរសជាតិឆ្ងាញ់។
ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២ នឹងប្រព្រឹត្តិទៅរយៈពេល ៩ ថ្ងៃ ចាប់ពី ថ្ងៃទី ២៩ មេសា ដល់ថ្ងៃទី ០៨ ខែ ឧសភា ឆ្នាំ ២០២២ នៅរាជធានីភ្នំពេញ ដែលបានកំណត់យកវិញ្ញាសាដែលមានសក្តានុពលចំនួន ៨ រួមមាន ៖ កីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ និងតេក្វាន់ដូ WF និង តេក្វាន់ដូ I F T ស្មើនឹង ៣៤ វិញ្ញាសា សរុប ៤២៩ មេដាយ ដែលមានប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ១៦៧៧ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី-ខេត្ត។
ដោយទទួលបានការគាំទ្រយ៉ាងជិតស្និទ្ធពីអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា មន្ទីរសុខាភិបាល គ្រឹះស្ថានសិក្សា អង្គការ និង កីឡដ្ឋានឯកជន ដូចនេះ គណៈកម្មការរៀបចំការប្រកួតបានកំណត់យកទីតាំង ៨ កន្លែង ដើម្បីរៀបចំការប្រកួតឱ្យស្របតាមស្តង់ដារ រួមមាន ៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ វិទ្យាស្ថានជាតិអប់រំកាយ និង កីឡា វិទ្យាល័យជាស៊ីម បឹងកេងកង វិទ្យាល័យបឹងត្របែក វិទ្យាល័យវត្តកោះ វិទ្យាស្ថានជាតិគរុកោសល្យរាជធានីភ្នំពេញ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង ពហុកីឡដ្ឋានព្រីនស៍ ដោយការប្រកួតត្រូវបានអនុវត្តតាមស្តង់ដាសុវត្ថិភាពសុខភាព និង គោលការណ៍របស់ក្រសួងអប់រំ យុវជន និង កីឡា ព្រមទាំងក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត។
ព្រឹត្តិការណ៍ប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ ២០២២ នេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត និង គាំទ្រកុមារទាំងអស់ឱ្យលេងកីឡា រស់នៅប្រកបដោយសុខភាពល្អ និង កាន់តែសកម្មជាងមុន។ ម៉ៃឡូ នឹងនៅក្បែរជានិច្ច ដើម្បីរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិតតាមរយៈការផ្តល់ជូននូវអាហារូបត្ថម្ភថាមពលដ៏ត្រឹមត្រូវ ជួយបង្កើនថាមពលដែលរាងកាយកុមារត្រូវការជាចាំបាច់ ដើម្បីការរីកលូតលាស់ ការសិក្សា លេងកីឡា និង ចូលរួមក្នុងសហគមន៍របស់ពួកគាត់។ កុមារដែលមានសុខភាពល្អ និង រហ័សរហួន ជាកុមារដែលមានភាពស្វាហាប់ ចេះលើកទឹកចិត្តខ្លួនឯង មានភាពវាងវៃ និង ទទួលបានជោគជ័យនៅក្នុងជីវិតផងដែរ។ ទាំងនេះគឺជាធាតុផ្សំដើម្បីធ្វើឲ្យជីវិតរស់នៅបានពេញលេញបំផុតទាំងពេលនេះ និង អនាគត។
ម៉ៃឡូ នៅតែបន្តចូលរួមក្នុងការលើកកម្ពស់កម្មវិធីអប់រំកាយ និង កីឡាតាមសាលាបឋមសិក្សានានាជាមួយក្រសួងអប់រំ យុវជន និង កីឡានៅទូទាំងប្រទេសកម្ពុជា ស្របតាមយុទ្ធនាការចលនា «ប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត»។
Nestlé ជាក្រុមហ៊ុនអាហារ និង ភេសជ្ជៈដ៏ធំបំផុតក្នុងពិភពលោក។ ក្រុមហ៊ុននេះ មានវត្តមាននៅក្នុងប្រទេសចំនួន ១៩០ នៅទូទាំងពិភពលោក ហើយមានបុគ្គលិកចំនួន ៣០៨ ០០០ នាក់ ដែលបានប្តេជ្ញាចិត្តធ្វើឲ្យបាននូវគោលបំណងរបស់ក្រុមហ៊ុន Nestlé ក្នុងការបង្កើនគុណភាពចំណីអាហារដើម្បីភាពប្រសើរនៃជីវិតសម្រាប់មនុស្សគ្រប់គ្នា ទាំងជំនាន់នេះ និង ជំនាន់ក្រោយ។ Nestlé ផ្តល់នូវផលិតផល និង សេវាកម្មដ៏ធំទូលាយសម្រាប់មនុស្ស និង សត្វចិញ្ចឹមរបស់ពួកគេពេញមួយជីវិត។
ស្លាកយីហោជាង ២០០០ របស់ក្រុមហ៊ុននេះ មានតាំងពីស្លាកយីលំដាប់ថ្នាក់ពិភពលោកដូចជា NESCAFÉ ឬ NESPRESSO និង MAGGI ក៏ដូចជាស្លាកយីហោដែលស្របតាមតម្រូវការក្នុងប្រទេសនីមួយៗរួមមាន ទឹកដោះគោឆៅណេសត្លេសញ្ញាខ្លាឃ្មុំ BEAR BRAND ឬ ទឹករ៉ែធម្មជាតិម៉ាក MINERÉ ជាដើម។ ប្រតិបត្តិការរបស់ក្រុមហ៊ុន ត្រូវបានជំរុញឡើងតាមរយៈយុទ្ធសាស្ត្រដែលផ្តោតសំខាន់លើការផ្តល់នូវអាហារូបត្ថម្ភល្អៗ សុខភាព និង សុខមាលភាពដល់អតិថជន។ ក្រុមហ៊ុន Nestlé មានទីស្នាក់ការនៅទីក្រុង Vevey ប្រទេសស្វ៊ីស ត្រូវបានបង្កើតឡើងតាំងពីជាង ១៥០ ឆ្នាំមុនមកម្ល៉េះ។
ម៉ៃឡូ ដែលជាម៉ាកផលិតផលរបស់ក្រុមហ៊ុន Nestlé នៅកម្ពុជា មានខ្សែស្រឡាយផលិតផលដូចជា ៖ ម៉ៃឡូ 3-in-1 ម៉ៃឡូម្សៅកំប៉ុង ម៉ៃឡូប្រអប់៕