អង្គការផ្កាយសមុទ្រកម្ពុជា និង ក្រុមហ៊ុន AIA Cambodia ស្វាគមន៍កុមារ និង យុវជន ៦០០ នាក់ក្នុងព្រឹត្តិការណ៍បើក ការប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League លើកទីពីរនៅរាជធានីភ្នំពេញ
តាមរយៈកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia អង្គការផ្កាយសមុទ្រកម្ពុជា (ISF) នឹងទទួល ស្វាគមន៍កុមារ និង យុវជនចំនួន ៦០០ នាក់ មកកាន់ទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជាក្នុង រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី ២៤ ខែមេសាខាងមុខនេះ ។ ព្រឹត្តិការណ៍នាថ្ងៃអាទិត្យនេះនឹងផ្តល់ឱកាសម្តងទៀតដល់កុមារ និង យុវជននៅទីក្រុងភ្នំពេញ ដើម្បីប្រកួតប្រជែងក្នុងកម្មវិធីប្រកួតបាល់ទាត់ កុមារ និង យុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់វិលជុំដ៏ធំបង្អស់មួយក្នុង ប្រទេសកម្ពុជា។
អង្គការផ្កាយសមុទ្រកម្ពុជាគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលប្តេជ្ញាចិត្តជួយកាត់បន្ថយ ភាពក្រីក្រ តាមរយៈលទ្ធភាពស្មើគ្នាក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និង កីឡា ។ ក្រោមកិច្ចសហការជាមួយនឹងក្រុមហ៊ុន AIA Cambodia ចាប់តាំងពីឆ្នាំ ២០១៧ មក អង្គភាពទាំងពីរនេះ បានធ្វើការជាមួយគ្នាបានយ៉ាងល្អ ដើម្បីជួយលើកកម្ពស់ការរស់នៅមានសុខភាពល្អ និង ជីវិតកាន់តែប្រសើរសម្រាប់កុមារ និង យុវជនរាប់ពាន់នាក់ជារៀងរាល់ឆ្នាំក្នុងព្រះរាជាណាចក្រកម្ពុជា។ កីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រៀនជំនាញ ក៏ដូចជានាំមកនូវទម្លាប់មានប្រយោជន៍ដល់សុខភាព និង សុខុមាលភាពទៀតផង។ ឆ្នាំ២០២២ គឺជាឆ្នាំទីប្រាំនៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន ដែលបង្ហាញពីការទទួលស្គាល់ពីផលប៉ះពាល់ជាវិជ្ជមាន និង សារសំខាន់នៃការប្រកួតកីឡាក្នុងការ ជម្នះឧបសគ្គនានា ដែលកុមារ និង យុវជនបានជួបប្រទះ។
ដោយក្តីរំភើប អ្នកស្រី ជួប វិច្ឆិកា ជាប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់អង្គការផ្កាយសមុទ្រកម្ពុជាបាន ចែករំលែកថាកម្មវិធីបើកការប្រកួតវិលជុំនៅថ្ងៃអាទិត្យខាងមុខនេះ នឹងមានវត្តមានរបស់កីឡាការនី ចំនួន ១៥០ នាក់ ។ «ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ផ្តល់សិទ្ធិអំណាចដល់យុវជនគ្រប់រូប និង ជាពិសេសលើកទឹកចិត្តដល់កុមារី។ ទោះបីជាយ៉ាងនេះក្តី មនុស្ស មួយចំនួននៅតែគិតថាស្រ្តីមិនគួរលេងកីឡានោះទេ។ កីឡាការិនីជាច្រើនបានខិតខំប្រឹងប្រែងជំនះ រនាំងឧបសគ្គយេនឌ័រ និង ផ្នត់គំនិតមិនសមស្របក្នុងសង្គម។ ការប្រកួតវិលជុំនេះបានជួយកាត់បន្ថយវិសមភាពយេនឌ័រ និង បង្ហាញថាស្រ្តីពិតជាអាចធ្វើបាន ហើយពួកគេគួរតែត្រូវបានលើកទឹកចិត្តឲ្យលេងកីឡាទៀតផង»។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League លើកទីពីរនៅរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅរយៈពេលដប់បួនសប្តាហ៍ជាប់ៗគ្នា និង បិទការប្រកួតនៅថ្ងៃអាទិត្យ ទី ៧ ខែសីហា។ ក្រុមដែលឈ្នះក្នុងការប្រកួតនេះនឹងត្រូវមកចូលរួមប្រកួតប្រជែងជាមួយកីឡាករ កីឡាការនីចំនួន ៣០០ នាក់ទៀត មកពីខេត្តផ្សេងៗ ក្នុងវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League នៅថ្ងៃអាទិត្យ ទី ១៤ ខែសីហា នៅឯទីលានបាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា ។
ដើម្បីបង្កើនលទ្ធភាពចូលរួមរបស់កីឡាករ កីឡាការិនី ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF ប្រចាំឆ្នាំ ២០២២ នឹងត្រូវបែងចែកជាប្រាំប្រកួត ក្នុងខេត្តចំនួនបួន ដែលនឹងផ្តល់ឱកាសដល់ កុមារ និង យុវជនជិត ២,០០០ នាក់ នៅទូទាំងប្រទេស ក្នុងនោះមានកីឡាការនីមានចំនួន ៨០០ នាក់ ឲ្យមកចូលរួមប្រកួតប្រជែងគ្នា៖
● ថ្ងៃទី ៦ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតលើកទីមួយនៅរាជធានីភ្នំពេញ នៅទីលានបាល់ ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។
● ថ្ងៃទី ១៣ ខែកុម្ភៈ – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងកំពត នៅទីលានបាល់ទាត់ X Sport Club។
● ថ្ងៃទី ២៤ ខែមេសា – ព្រឹត្តិការណ៍បើកការប្រកួតលើកទីពីរនៅរាជធានីភ្នំពេញ នៅទីលាន បាល់ទាត់អង្គការផ្កាយសមុទ្រកម្ពុជា។
● ថ្ងៃទី ៨ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅក្រុងសៀមរាប។ ទីកន្លែងនឹងត្រូវបាន កំណត់ឆាប់ៗនេះ។
● ថ្ងៃទី ២២ ខែឧសភា – ព្រឹត្តិការណ៍បើកការប្រកួតនៅខេត្តកំពង់ស្ពឺ។ ទីកន្លែងនឹងត្រូវបាន កំណត់ឆាប់ៗនេះ។
សូមលោកអ្នកចូលរួមទស្សនាព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និង យុវជន AIA – ISF Youth League នេះកុំបីអាក់ខានឡើយ។
អំពីអង្គការផ្កាយសមុទ្រកម្ពុជា
អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និង មានបទពិសោធជាង ១៥ ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និង គម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និង ក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និង រហូតដល់ពួកគេមានការងារធ្វើ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូតដល់ពួកគេអាចចូលរៀនថ្នាក់ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋបាន។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារសិក្សា និង កញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និង ការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ។
ការពិនិត្យតាមដាន និង វាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និង សេដ្ឋកិច្ចផ្សេងៗដើម្បីធានាបានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយនឹងអ្នកទទួលផលចំនួន ៣,០០០ នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភថ្នាក់អក្ខរកម្ម និង ជួយរកការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់។
អំពី អេ អាយ អេ
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន ១៨ នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(១) ប្រទេសថៃ សិង្ហបូរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ (ចិន) រៀតណាម ប៊្រុយណេ ម៉ាកាវSAR(២) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម ៤៩ ភាគរយនៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សរ៍កន្លងទៅក្នុងឆ្នាំ ១៩១៩ ។ ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅ គ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន ។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន ៣៤០ ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈ ការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិតធានារ៉ាប់រងលើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់។ គ្រុបក៏ផ្ដល់ដំណោះស្រាយអត្ថប្រយោជន៍សម្រាប់បុគ្គលិកធានារ៉ាប់រងឥណទាន និង សេវាកម្មប្រាក់សោធនិវត្តន៍ជូនដល់និយោជក។ តាមរយៈបណ្ដាញភ្នាក់ងារដៃគូ និង បុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង ៣៩ លាននាក់ និង សមាជិកដែលបាន ចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង ១៦ លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុងតារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃគណៈកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “១២៩៩” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត ១) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។
សំគាល់៖
១. ទីក្រុងហុងកុង SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង
២. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ