Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 AirAsia ប្រារព្ធ Golden Jubilee របស់អាស៊ាន តាមរយៈការផ្តល់ត្រឡប់ទៅតំបន់វិញ
អត្ថបទក្រុមហ៊ុន

AirAsia ប្រារព្ធ Golden Jubilee របស់អាស៊ាន តាមរយៈការផ្តល់ត្រឡប់ទៅតំបន់វិញ

វិច្ឆិកា ១៦, ២០១៧

នៅ​សេ​ប៉ាង​, ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៖ AirAsia បានដាក់​ដំណើរការ AirAsia Loves Asean ជា​គំនិត​ផ្តួចផ្តើម​បន្តបន្ទាប់​ដែល​ផ្តោតលើ​ការអប់រំ ការអភិវឌ្ឍន៍​ទេពកោសល្យ និង សេដ្ឋកិច្ច ដើម្បី​ចូលរួម​ប្រារ​ពន្ធ​ខួប ៥០ ឆ្នាំ​របស់​អាស៊ាន ។ គំនិត​ផ្តួចផ្តើម​មាន AirAsia Asean University Partnership, Asean Entrepreneurs Day, Asean Journalists Camp និង Allstars Exchange Programme ។​ ​តាមរយៈ​ភាពជា​ដៃគូ​សកល​វិទ្យាល័យ AirAsia នឹង​ផ្តល់​ដល់​និ​សិ​ត្ស​សកល​វិទ្យាល័យ​មកពី​ទូទាំង​តំបន់​នូវ​ឱកាស​ហាត់​ការ​តាម​សមត្ថ ភាព​ផ្សេងៗ​គ្នា​នៅ​ក្រុមហ៊ុន​អាកាសចរណ៍ ជាមួយនឹង​ឱកាស​ធានា​សន្តិសុខ​ការងារ​ពេញ​ម៉ោង​បន្ទាប់ពី​បញ្ចប់​ការសិក្សា ។

Asean Entrepreneurs Day នឹង​ពង្រឹង​ការប្តេជ្ញា​របស់ AirAsia ចំពោះ​សហគ្រិន​អាស៊ាន តាមរយៈ​ការផ្តល់​ដល់​ពួកគេ​នូវ​វេទិកា ដើម្បី​ស្វែងយល់​ពី​ការចាប់ផ្តើម​ដ៏​ល្អ​បំផុត​នៅក្នុង​តំបន់ និង វេទិកា​ដើម្បី​អភិវឌ្ឍន៍ និង ធ្វើ​ទីផ្សារ​អាជីវកម្ម​របស់​ពួកគេ​ដោយ​ចាប់ផ្តើម​ជាមួយ​តួឯក​របស់​ឥណ្ឌូនេស៊ី ដែលជា​អ្នក​កាន់​កម្មវិធី និង ម៉ាក​យីហោ “Damn! I Love Indonesia” របស់ VJ Daniel Mananta ។​

​ដើម្បី​លើកទឹកចិត្ត​ការរាយការណ៍​អំពី​អាស៊ាន​កាន់តែ​ប្រសើរ AirAsia នឹង​ធ្វើជា​អ្នក​កាន់​កម្មវិធី Asean Journalists Camp ជា​សិក្ខាសា លា​សម្រាប់​អ្នកការ​សែត ដែល​នឹង​បង្កើត​ការយល់ដឹង​កាន់តែ​ស៊ីជម្រៅ​អំពី​យីហោ​នៃ​តំបន់​របស់​អាស៊ាន របៀប​ដែល​អង្គភាព​ដំណើរការ បញ្ហា​សង្គម បញ្ហា​នៃ​ការអភិវឌ្ឍន៍ និង បញ្ហា​នៃ​ការធ្វើសមាហរណកម្ម​នា​នា រួមទាំង​ទេសចរណ៍​ដែលមាន​ចីរភាព និង ទេសចរណ៍​ដែល​ផ្អែកលើ​សហគមន៍​ផងដែរ ។ ជា​ចុងក្រោយ AirAsia Allstars នឹង​ទទួល​ឱកាស​ដើម្បី​មាន​បទពិសោធ​ធ្វើការ និង រស់នៅក្នុង​បណ្តា​ប្រ ទេស​អាស៊ាន​តាមរយៈ​កម្មវិធី Allstars Exchange Programme ដែលមាន​បំណង​បង្កើតឱ្យមាន​ការផ្លាស់ប្តូ​រ​វប្បធម៌​ក្នុង​កម្រិត​ការងារ និង កម្រិត​ផ្ទាល់ខ្លួន ។​

AirAsia Loves Asean ត្រូវ​បានដាក់​ដំណើរការ​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ដែល​បានធ្វើ​នៅ​ទីស្នាក់ការ​កណ្តាល Philippine Air Force នៅ Villamor Air Base នៅ Metro Manila ប្រទេស​ហ្វីលីពីន​នៅថ្ងៃនោះ ដែល​ព្រឹត្តិការណ៍​នេះ​បានទទួល​ការចូលរួម​ពី​អគ្គលេខាធិការ​ង​អាស៊ាន Dr AKP Mochtan ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​ហ្វីលីពីន លោក Dato’ Razlan Abdul Rashid តំណាងរាស្ត្រ​ហ្វីលីពីន លោក Cesar V Sarmiento តំណាងរាស្ត្រ​ហ្វីលីពីន លោកស្រី Lucy Torres-Gomez ជំនួយការ​លេខាធិការ​ផ្នែក​ទេសចរណ៍​ហ្វីលីពីន លោក Daniel Mercado ជំនួយការ​លេខាធិការ​ផ្នែក​ពាណិជ្ជកម្ម​ហ្វីលីពីន លោក Abdulgani Macatoman នាយក​ផ្នែក​សន្តិសុខ​អាកាសចរណ៍​ឥណ្ឌូនេស៊ី​លោក M Nasir Usman ចៅហ្វាយក្រុង Ormoc City លោក Richard Gomez រួមទាំង នាយក​ប្រតិបត្តិ AirAsia Group លោក Tony Fernandes និង សមាជិក​នៃ​ថ្នាក់ដឹកនាំ​របស់ AirAsia ផ្សេងៗ​ទៀត ។​

​នៅពេល​ដាក់​ដំណើរការ AirAsia ក៏បាន​បង្ហាញ​ការ​រចនា​ការបង្ហាញ​បែប​សិល្បៈ​រស់​រវើក «​ខ្ញុំ​ស្រឡាញ់​អាស៊ាន​» ដែល​បាន​ជំរុញ​ទឹកចិត្ត​ដោយ​វាយ​ន​ភណ្ឌ ស្ថាបត្យកម្ម សិល្បៈ និង ធម្មជាតិ​ពី​ប្រជាជាតិ​អាស៊ាន ១០ ប្រទេស batik cetak ពី​ប្រទេស​ម៉ាឡេស៊ី poom khao bin ពី​ប្រទេស​ថៃ ulos Batak ពី​ប្រទេស​ម៉ាឡេស៊ី tapis ពី​ប្រទេស​ហ្វីលីពីន trống đồng ពី​ប្រទេស​វៀតណាម kbach pka Chan ពី​កម្ពុជា Lao phouthai ពី​ប្រទេស​ឡាវ chate ពី​ប្រទេស​មី​យ៉ាន់​មា់ jongsarat Brunei ពី​ប្រទេស​ប្រ៊ុយណេ និង Vanished da Miss Joaquim ពី​ប្រទេស​សិង្ហ​បុរី ។​ ​យន្តហោះ​របស់ AirAsia ទាំងអស់​នៅក្នុង​តំបន់​ក៏​នឹងមាន​ដាក់​ទង់ជាតិ​អាស៊ាន​ផងដែរ បន្ថែម​លើ​ទង់ជាតិ​របស់​ប្រទេស​អាស៊ាន​នីមួយៗ ។​

​នាយក​ប្រតិបត្តិ AirAsia Group លោក Tony Fernandes បាន​និយាយថា យើង​ជោគជ័យ​ក៏​ដោយសារ​អាស៊ាន​ដែរ ។ ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ពិតប្រាកដ​របស់​អាស៊ាន យើង​ចង់​នាំយក​មនុស្ស​នៅ​ទូទាំង​តំបន់​ឱ្យ​ជិតគ្នា ស្រប​ជាមួយ​ការងារ​ដ៏​អស្ចារ្យ អាស៊ាន​បានធ្វើ​ជាង ៥០ ឆ្នាំ​មកហើយ ។ AirAsia ស្រឡាញ់​អាស៊ាន គឺ​គ្រាន់តែ​ជា​គំនិត​ផ្តួចផ្តើម​មួយ​ក្នុងចំណោម​គំនិត​ផ្តួចផ្តើម​នានា ដែល​យើង​បានរៀបចំ​ផែនការ​ផ្តល់​ត្រឡប់​ដល់​តំបន់​ដែល​នឹង​អាចជួយ​ភ្ជាប់​សហគមន៍​ជាមួយ​សេដ្ឋកិច្ច នៅពេលដែល​អាស៊ាន​ដើរ​ទៅមុខ​កាន់តែ​ធំ​ជាង​ការធ្វើសមាហរណកម្ម និង ការយល់​គ្នា​ទៅវិញទៅមក រួមគ្នា​ជាមួយ​ការជំរុញ​បន្ត​នៃ​គោលដៅ​អាស៊ាន តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​ការធ្វើ​យីហោ និង ការយោគយល់​គ្នា​ទៅវិញទៅមក ៕​

​សម្រាប់​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​បំផុត សូម​តាម AirAsia នៅលើ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia) ។

​

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់