ប្លែកខុសពីគេ លោក ខេមរៈ សិរីមន្ត តែងខ្លួនជាលោកតា ទៅពញ្ញាក់អារម្មណ៍អ្នកឈ្នះរង្វាន់ធំ 100 លានរៀលពី ស្រាបៀរ អាន់ឆ័រ
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រារបៀរអាន់ឆ័រ បានរកឃើញអ្នកឈ្នះរង្វាន់ធំ ១០០ លានរៀល ម្នាក់ទៀតហើយនៅឯខេត្តបាត់ដំបង។ ភ្លាមៗនោះ ក្រុមហ៊ុនអាន់ឆ័រ បានចាត់តាំងវត្តមានទូតសុឆន្ទៈរបស់ខ្លួនគឺ លោក ខេមរៈ សិរីមន្ត អញ្ជើញទៅប្រគល់រង្វាន់ផ្ទាល់មិនខុសពីអ្នកឈ្នះមុនទេ។ ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍នោះគឺ លោក ខេមរៈ សិរីមន្ត បានតែងខ្លួនធ្វើជាលោកតាចំណាស់ចូលរួមកម្មវិធី ហើយស្រាប់តែធ្វើពុតជាដូលធ្វើឱ្យអ្នកចូលរួមកម្មវិធីមានភាពស្រឡាំងកាំង បន្ទាប់ពីដួលហើយគាត់បានចូលរាំចាក់ក្បាច់យ៉ាងឡូយនៅមុខភ្ញៀវកិត្តិយសដែលចូលរួមអបអរសាទរអ្នកឈ្នះរង្វាន់។ លើកនេះ មិនមែនតែពញ្ញាក់តែអ្នកឈ្នករង្វាន់ធំទេ តែពញ្ញាក់ទាំងភ្ញៀវចូលរួមកម្មវិធីទាំងអស់ទៀត។
ដើម្បីឱ្យអ្នកឈ្នះរង្វាន់ទទួលបានភាពសប្បាយរីករាយជាសហគមន៍ ក្រុមហ៊ុនស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធី «ពញ្ញាក់អារម្មណ៍ ជាមួយរង្វាន់ ១០០ លានរៀល» ដោយបានអញ្ជើញបងប្អូនសាច់ញាតិ ព្រមទាំងអ្នកភូមិផងរបងជាមួយរបស់អ្នកឈ្នះរង្វាន់មកពិសារអាហារពេលល្ងាចជួបជុំគ្នា ព្រមទាំងជាសក្ខីភាពក្នុងការប្រគល់រង្វាន់ជាទឹកប្រាក់ចំនួន ១០០ លានរៀលពិតៗដោយផ្ទាល់ដល់ម្ចាស់រង្វាន់ធំ លោក ឡុត រតនា ដែលបច្ចុប្បន្នកំពុងរស់នៅ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
នៅក្នុងកម្មវិធី «ពញ្ញាក់អារម្មណ៍ ជាមួយរង្វាន់ ១០០ លានរៀល» លោក ខេមរៈ សិរីមន្ត បានក្លែងបន្លំខ្លួនធ្វើជាលោកតាចាស់ម្នាក់ដែលមិនសូវជាមានសុខភាពរឹងមាំដើរយឺតៗ មួយៗ ចូលរួមកម្មវិធី។ លោក ខេមរៈ សិរីមន្ត បានពាក់ពុកចង្កាស្កូវ ពាក់សក់ស្កូវ ពាក់វែនតាខ្មៅ និង ពាក់មួក អមដោយសម្លៀកបំពាក់បែបជាមនុស្សចំណាស់ អ្វីដែលកាន់តែគួរឱ្យតក់ស្លុតជាងនេះទៅទៀតគឺលោក ខេមរៈ សិរីមន្ត ត្រូវសម្តែងជាដួលនៅមុខភ្ញៀវ និង ម្ចាស់រង្វាន់ ដែលប្រៀបបីដូចជាចង់ខ្យល់គរ ឬក៏ចង់គាំងបេះដូងក្នុងគោលបំណងពញ្ញាក់អារម្មណ៍ឱ្យអ្នកនៅទីនោះភ័យ។
លោក ខេមរៈ សិរីមន្ត បានសហការគ្នាយ៉ាងល្អជាមួយនឹងក្រុមការងារអាន់ឆ័រ ដោយបានពញ្ញាក់អារម្មណ៍លោក ឡុត រតនា តាំងពីចេញពីផ្ទះរហូតដល់ទីកន្លែងបើករង្វាន់នៅឯភោជនីយដ្ឋានមួយក្នុងក្រុងបាត់ដំបង ។ លោកបានសហការគ្នាដោយមិនឱ្យលោក ឡុត រតនា ដឹងថាលោកតាចំណាស់ម្នាក់ដែលដួលជាអ្នកណានោះទេ លោកបានធ្វើឱ្យលោក ទ្បុត រតនា មានទឹកមុខភ័យ តក់ស្លុត អស់សំណើច និង ភ្ញាក់ផ្អើលនៅពេលដែលដឹងការពិត។
លោក ឡុត រតនា ម្ចាស់រង្វាន់ ១០០ លានរៀល បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលថា លោកពិតជាភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុនរៀបចំយ៉ាងនេះ ដែលជារឿងនឹកស្មានមិនដល់តាំងពីឡើងឡានរហូតដល់កន្លែងកម្មវិធី។ លោករតនាត្រូវបានលោក ខេមរៈ សិរីមន្ត ក៏ដូចជាក្រុមការងារអាន់ឆ័នបានរៀបចំពញ្ញាក់ លោកជាច្រើនលើកច្រើនសារ មានតាំងពីពេលទៅទទួលគាត់ពីផ្ទះ ទៅតុបតែងខ្លួននៅហាងសាឡន ប្តូរសម្លៀកបំពាក់ រៀបចំឱ្យមានហ្វេនៗស្រី ស្អាតៗជាច្រើនសុំលោកថតរូបនៅតាមទីសាធារណៈ ដែលមើលទៅមិនខុសពីតារាល្បីឈ្មោះដែលមានហ្វេនៗសុំថតរូប លើសពីនេះទៀត គឺមានវត្តមានមនុស្សជាទីស្រឡាញ់ចូលរួមអបអរសារទរទទួលយករង្វាន់ទាំងអស់គ្នា។
លោក ឡុត រតនា បាននិយាយថា ៖ «ក្នុងចិត្តភ័យញ័រ ភ័យអរ ហាស់ ហា! ហាស់ ហា! រំភើបខ្លាំងមែនទែនហ្មង មិនដឹងថានិយាយថាម៉េច ! Surprise មែនទែន […] សុំពេលសម្រួលអារម្មណ៍ម៉ាភ្លែតសិន! មកតាមផ្លូវអង្គរក្សបួននាក់ហ្នឹងក្រឡុកខ្ញុំ Prank ខ្ញុំរហូត។ ឆ្ងល់គាត់ ហើយមកដល់នេះឃើញឆាកធំ ចាប់ផ្តើមសង្ស័យកុហក ចុងក្រោយកុហកមែន។ និយាយរួមឱ្យខ្លីទៅនាំគ្នាចូលរួមកុហកបណ្តោយ»។ លោកបានប្រាប់បន្តទៀតពាក់ព័ន្ធជាមួយនឹងវត្តមាន Prank ពីលោក ខេមរៈ សិរីមន្ត ថាលោកមិនបានដឹងមុនទេថានឹងមានវត្តមានតារាល្បីឈ្មោះដែលជាអាយដលរបស់លោកចូលរួមនោះទេ ដោយពីដំបូងលោកឃើញវត្តមានលោកតាចាស់ដែលមិនសូវជាមានសុខភាពរឹងមាំដើរដួលប្រៀបបីដូចជាចង់ខ្យល់គរ លោកមានអារម្មណ៍ថាភ័យ និង បារម្ភពីលោកតាម្នាក់នោះ។ រហូតដល់លោក ខេមរៈ សិរីមន្ត សើចបញ្ចេញស្នាមញញឹមដែលជាអត្តសញ្ញាណរបស់លោក ខេមរៈ សិរីមន្ត ក៏លោកនៅមិនទាន់ប្រាកដដែរ តែលោកអាចចាប់បាននៅពេលលោក ខេមរៈ សិរីមន្ត ច្រៀងនៅលើឆាកដោយសារលោកចាំសំឡេងលោក ខេមរៈ សិរីមន្ត បានច្បាស់។
លោកថា ៖ «អត់ស្គាល់! ហើយក៏អត់ចាប់អារម្មណ៍ថាគាត់ជាអ្នកណាដែរ។ ហើយមិញហ្នឹងឃើញគាត់ឡើងមក សំឡេងគាត់ខ្ញុំស្រដៀង ពីព្រោះចូលចិត្តស្តាប់ចម្រៀងគាត់ ដល់ពេលឃើញគាត់ដោះម៉ាស់ទៅ ឃើញគាត់សើច ឃើញអាស្នាមរបៀបអា…សង្ស័យប្រហែលជាហ្នឹងហើយ ដល់ពេលច្រៀងទៅ សម្លេងហ្នឹងទៀត មួយរយភាគរយហើយ ហ្នឹងហើយ!»។
ចំណែកឯលោក លោក ខេមរៈ សិរីមន្ត ក្នុងនាមជាតារាចម្រៀងល្បីមួយរូប ក៏ដូចជាទូតសុឆន្ទៈរបស់អាន់ឆ័រ បានលើកឡើងថាវាមិនងាយស្រួលនោះទេក្នុងការតុបតែងខ្លួនដោយមិនឱ្យហ្វេនៗ ចំណាំរូបលោកបាន ពីព្រោះក្នុងនាមជាតារាចម្រៀងល្បីមួយរូបមានប្រជាពលរដ្ឋស្គាល់រូបលោករួចទៅហើយ តែលោកមានភាពជឿរជាក់ទៅលើការតុបតែងខ្លួនរបស់ក្រុមការងារអាន់ឆ័ន ហើយសង្ឃឹមថាលោកនឹង ពញ្ញាក់អ្នកឈ្នះរង្វាន់បានជោគជ័យ។
លោក ខេមរៈ សិរីមន្ត និយាយថា ៖ «បើនិយាយទៅថាពញ្ជាក់អារម្មណ៍ វាមិនងាយស្រួលទេ រៀបចំពិបាកណាស់ មិនដឹងថាបានជោគជ័យ ឬក៏អត់ទៀត! តែចាំមើលក្រុមការងារនឹងតុបតែងរូបរាងខ្ញុំឱ្យដូចតាអាយុ ៨០ ឆ្នំាអ៊ីចឹង! ហិហិហិ!»។
បង្វែរអារម្មណ៍មកលោក ខេមរៈ សិរីមន្ត វិញ លោកបានមានប្រសាសន៍ថា លោក ឡុត រតនា គឺជាអ្នកឈ្នះរង្វាន់ ១០០ លានរៀលម្នាក់ទៀត ពីក្រុមហ៊ុនអាន់ឆ័រនៅក្នុងឆ្នាំនេះ។ លោកសូមថ្លែងនូវសេចក្តីត្រេកអរដល់លោក ឡុត រតនា និងក្រុមគ្រួសារ ព្រមទាំងសហគមន៍នៅខេត្តបាត់ដំបងទាំងអស់ដែលបានចំណាយពេលចូលរួមកម្មវិធី «ពញ្ញាក់អារម្មណ៍ ជាមួយរង្វាន់១០០លានរៀល» ពីស្រាបៀរអាន់ឆ័រ។ លោកក៏សូមផ្ញើរជូនចំពោះអតិថិជនរបស់អាន់ឆ័រ ក៏ដូចជាប្រជាជនខ្មែរទូរទាំងប្រទេសធ្វើដំណើរដោយមានសុវត្ថិភាព រីករាយជាមួយអាន់ឆ័រនៅក្នុងសហគមន៍ និង ពិសារដោយការទទួលខុសត្រូវ។
ស្រាបៀរ អាន់ឆ័រ មានរសជាតិស្រាលស្រទន់ ដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៣៣ ក្នុងប្រទេសសិង្ហបុរី ហើយស្រាបៀរ អាន់ឆ័រ គឺជាស្រាបៀរដែលទទួលបានពានរង្វាន់គុណភាពផលិតល្អឥតខ្ចោះរួមជាមួយនឹងបទពិសោធជាង ៨៨ ឆ្នាំ៕