លេចមុខ ម៉ានីកា តារាដ៏មានទេពកោសល្យ និង មានដុងសិល្បៈតាំងពីក្មេង ក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ចាហួយស្វិតហ៊្រ្វូតាទី
បើនិយាយពីតារាសម្តែងវ័យក្មេង អ្នកទាំងអស់គ្នាប្រហែលជានឹកដល់កុមារីដ៏គួរឱ្យស្រឡាញ់ម្នាក់គឺ ម៉ានីកា។
មិនត្រឹមតែមានការអប់រំដ៏ល្អ និង អត្តចរិតរួសរាយគួរឱ្យស្រឡាញ់ប៉ុណ្ណោះទេ ម៉ានីកា គឺជាតារាវ័យក្មេងដ៏មានទេពកោសល្យ ឆាប់យល់ពីការងារ ឆាប់ចាំស្គ្រីបសម្តែងរបស់ខ្លួន ជាពិសេសគឺពូកែលេងទឹកមុខបានគ្រប់រសជាតិតែម្តង។
ថ្វីបើនាងមានវ័យតិចនៅឡើយ តែកុមារីរូបនេះបានចូលប្រឡូកក្នុងវិស័យសិល្បៈដ៏ជោកជាំ រួមមានការសម្តែងក្នុងក្លីបវីដេអូកំប្លែងខ្លី រឿងភាគទូរទស្សន៍ ហើយថ្មីៗនេះ នាងក៏បានចូលរួមសម្តែងជាតួរអង្គដ៏សំខាន់ នៅក្នុងស្ពតពាណិជ្ជកម្មថ្មីរបស់ ចាហួយស្វិតហ៊្រ្វូតាទី ទៀតផង។
ម៉ានីការបង្ហាញអារម្មណ៍សប្បាយរីករាយ ដែលបានចូលរួមសម្តែងក្នុងស្ពតពាណិជ្ជកម្ម ចាហួយស្វិតហ៊្រ្វូតាទី ដោយសារមានការឆ្លុះបញ្ចាំងពីរបៀបរបបរស់នៅរបស់ខ្មែរយើងកាលពីសម័យមុន និង ជាពិសេស គឺដើម្បីលើកស្ទួយផលិតផលកម្ពុជា ដែលមានគុណភាពតាមស្តង់ដារចំណីអាហារពិភពលោក និង មានរសជាតិដ៏ឆ្ងាញ់ពិសា។
ចង់ដឹងពីការសម្តែងដ៏រស់រវើករបស់ ម៉ានីកា សូមទស្សនាវីដេអូខាងក្រោម៖