យូនីលឹវើ ឧបត្ថម្ភម្សៅសាប៊ូវីសូពិសេសចំនួន ១០ ០០០ កញ្ចប់ ដើម្បីស្វាគមន៍ឆ្នាំសិក្សាថ្មី ជាមួយក្រសួងអប់រំ យុវជន និង កីឡា
ភ្នំពេញ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ៖ ដើម្បីស្វាគមន៍បវេសនកាលឆ្នាំសិក្សាថ្មី និង ចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់អនាម័យផ្ទាល់ខ្លួននៅតាមសាលារៀន ក្រុមហ៊ុនយូនីលឹវើ ខេមបូឌា លីមីតធីត បានបរិច្ចាកម្សៅសាប៊ូវីសូពិសេសចំនួន ១០ ០០០ កញ្ចប់ ទៅកាន់ក្រសួងអប់រំយុវជន និង កីឡានៅថ្ងៃនេះ ដើម្បីចែកជូនសាលារដ្ឋនានា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមនឹង ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និង តំណាងមកពីក្រុមហ៊ុនយូនីលឹវើ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បានផ្តល់កិត្តិយសក្នុងពិធីប្រគល់នេះ ដែលធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ខេត្តសៀមរាប ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើ ប្រចាំប្រទេសកម្ពុជានិងឡាវមានប្រសាសន៍ថា ៖ «ជាមួយ វីសូពិសេស ពួកយើងជឿជាក់លើការបំផុសគំនិតមនុស្សឱ្យកាន់តែមានទំនុកចិត្តជាមួយនឹងសម្លៀកបំពាក់សស្អាតភ្លឺចែងចាំង។ ដូច្នេះហើយ នៅក្នុងឆ្នាំសិក្សាថ្មីនេះ ពួកយើងចង់ធានាថា អាណាព្យាបាលសិស្សដែលមិនមានលទ្ធភាពទិញឯកសណ្ឋានសិស្សថ្មី មានម្សៅសាប៊ូដែលមានគុណភាពខ្ពស់សម្រាប់បោកសម្លៀកបំពាក់កូនៗ ឱ្យមានអនាម័យ និង សភ្លឺស្អាតដូចថ្មីសម្រាប់ចូលរៀនឡើងវិញ ដូចឃ្លានៅលើផលិតផលពួកយើងសរសេរថា សម្លៀកបំពាក់សស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់»។
ជាង ២០ ឆ្នាំហើយ ក្នុងនាមជាម្សៅសាប៊ូចំណាត់លេខមួយក្នុងប្រទេសកម្ពុជា ម្សៅសាប៊ូវីសូពិសេសបានចូលរួមចំណែកធ្វើឱ្យជីវិតប្រជាជនកម្ពុជាបានភ្លឺត្រចះត្រចង់។ ពួកយើងបន្តអភិវឌ្ឍឥតឈប់ឈរធ្វើឱ្យសម្លៀកបំពាក់គ្រួសារអ្នកកាន់តែសស្អាតភ្លឺចែងចាំង។ មិនត្រឹមតែប៉ុណ្ណោះ វីសូពិសេស បានបង្កើតកម្មវិធីវគ្គសិក្សាដើម្បីអនាគតភ្លឺត្រចះត្រចង់ ដែលអនុញ្ញាតឱ្យកូនៗលោកអ្នកបានចូលរៀនភាសាអង់គ្លេសដោយឥតគិតថ្លៃ នៅលើគេហទំព័រ www.visopises.com។
លោក លី សុធូ បន្ថែមថា ៖ «យើងនឹងបន្តជួយគាំទ្រកម្ពុជា ព្រោះប្រជាជនកម្ពុជាស័ក្តិសមនឹងទទួលបានការយកចិត្តទុកដាក់ ដើម្បីប្រាកដថា សម្លៀកបំពាក់សស្អាតភ្លឺចែងចាំង អនាគតភ្លឺត្រចះត្រចង់។ ក្រុមហ៊ុន យូនីលឹវើ និង វីសូពិសេស ក៏សូមថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូ និង អ្នកអប់រំទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្សានុសិស្ស ពិសេសក្នុងគ្រាលំបាក ហើយពួកយើងសង្ឃឹមថាការបរិច្ចាគទាំងនេះនឹងជួយដល់ការថែរក្សាអនាម័យសម្លៀកបំពាក់ ក្នុងឱកាសដែលសាលារៀនត្រូវបានបើកដំណើរការឡើងវិញ»។
ក្រុមហ៊ុនយូនីលឹវើ តែងតែស្ថិតនៅក្នុងចំណោមក្រុមហ៊ុនជួរមុខ ក្នុងការចូលរួមចំណែកជាមួយសហគមន៍។ រហូតមកបច្ចុប្បន្ន ក្រុមហ៊ុន យូនីលឹវើ (ខេមបូឌា) លីមីធីត បានចូលរួមចំណែកឧបត្ថម្ភនូវផលិតផលចំណីអាហារចាំបាច់ និង ផលិតផលអនាម័យប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រុមហ៊ុនផ្ទាល់ គិតជាទឹកប្រាក់ប្រមាណ ៦១៥ លានរៀល ប្រហែល ១៥០ ០០០ ដុល្លារអាមេរិក និង ឧបករណ៍ជំនួយផ្លូវដង្ហើមចំនួន ១០ គ្រឿង បន្ថែមទៀតទៅដល់ស្ថាប័ននានាក្នុងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩។ កាលពីខែធ្នូ ឆ្នាំ ២០២១ ពួកយើងក៏បានផ្តល់ជូននូវសាប៊ូលុច្សជាង ៣ ០០០ ដុំ រួមនឹងធុងលាងដៃចល័តរាប់រយគ្រឿង សម្រាប់ផ្តល់ជូនសាលារៀននានាក្នុងខេត្តព្រះសីហនុ។
អំពីក្រុមហ៊ុនយូនីលឹវើ
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក លើផលិតផលថែរក្សាសម្រស់ ផលិតផលប្រើប្រាស់ក្នុងផ្ទះបាយ ផលិតផលអាហារ និង ភេសជ្ជៈ ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសចំនួន ១៩០ ជុំវិញពិភពលោក ហើយផលិតផលទាំងនោះបានទៅដល់ដៃអ្នកប្រើប្រាស់ប្រមាណ ២.៥ ប៊ីលាននាក់ក្នុង ១ ថ្ងៃៗ។ យើងមានបុគ្គលិកនិយោជិត ១៤៩ ០០០ នាក់ និង បានបង្កើតការលក់នូវទឹកប្រាក់ចំនួន ៥០.៧ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២០។ ប្រមាណជាង ៥០% នៃមូលដ្ឋានរបស់យូនីលឹវើ គឺស្ថិតនៅក្នុងទីផ្សារប្រទេសកំពុងអភិវឌ្ឍ និង ប្រទេស អភិវឌ្ឍ។
យូនីលឹវើ មានប្រមាណ ៤០០ យីហោមុខទំនិញ ដែលត្រូវបានរកឃើញប្រើប្រាស់នៅតាមផ្ទះទូទាំងពិភពលោករួមមានម៉ាកយីហោសកលដូចជា Dove, Lifebuoy, Knorr, Magnum, OMO និង Surf និង ផលិតផលផ្សេងទៀតដូចជា Love Beauty & Planet, Hourglass, Seventh Generation and The Vegetarian Butcher។
ចក្ខុវិស័យរបស់ពួកយើងគឺដើម្បីក្លាយជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោក ជាមួយអាជីវកម្មប្រកបដោយ និរន្តរភាព និង ដើម្បីបង្ហាញពីគំរូអាជីវកម្មដែលសមស្របទៅនឹងអនាគត និង មានគោលបំណងក្នុងការជំរុញឱ្យមានដំណើរការល្អ។ យើងមានប្រពៃណីយូរអង្វែងនៃការរីកចម្រើនអាជីវកម្មប្រកបដោយការទទួលខុសត្រូវ។ បើយើងក្រឡេកទៅមើលជំនាន់លោក William Lever គឺជាស្ថាបនិករបស់ពួកយើងគាត់បានបង្កើតនូវយីហោផលិតផលដែលជាតម្រូវការចាំបាច់ ដំបូងគេរបស់ពិភពលោកគឺសាប៊ូដុំសាន់ឡៃ កាលពីជាង ១០០ ឆ្នាំមុន ហើយវាបានក្លាយទៅជាបេះដូងនៃរបៀបដែលយើងដំណើរការក្រុមហ៊ុនមកដល់សព្វថ្ងៃនេះ។
ចក្ខុវិស័យរបស់ក្រុមហ៊ុនយូនីលឹវើ ជាយុទ្ធសាស្រ្តអាជីវកម្មប្រកបដោយនិរន្តរភាព គឺត្រូវបានដាក់ចុះដើម្បីជួយយើងឱ្យបំពេញការងារបានល្អប្រសើរ និង ជំរុញកំណើនប្រកបដោយនិរន្តរភាព និង ទំនួលខុសត្រូវតាមរយៈ៖
– លើកកម្ពស់នូវសុខភាពភពផែនដី
– លើកកម្ពស់សុខភាពទំនុកចិត្ត និង សុខុមាលភាពប្រជាជន និង
– ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម
ខណៈពេលដែលនៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើ យើងពិតជាមានមោទកភាពណាស់ដែលត្រូវបានគេទទួលស្គាល់នៅក្នុងឆ្នាំ ២០២០ ជាក្រុមហ៊ុនដែលមានភាពជាមេដឹកនាំនៅក្នុងសន្ទស្សន៍ចីរភាព របស់ Dow Jones Sustainability Index និង ត្រូវបានផ្តល់ចំណាត់ថ្នាក់ជាក្រុមហ៊ុនកំពូលក្នុងឆ្នាំ ២០២០ នៅក្នុងការស្ទង់មតិរបស់ GlobeScan/SustainAbility Leaders រយៈពេល ១០ ឆ្នាំជាប់ៗគ្នា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។
សម្រាប់ការសាកសួរព័ត៌មាន ៖
លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនង
Email: tivea.koam@unilever.com
HP: +855 10 944 544