កត្ដាទាំងនេះហើយ ទឹកដោះគោម្សៅ Physiolac 4 ធ្វើឱ្យពោះវៀនក្មេងដំណើរការបានល្អ
សុខភាពក្រពះពោះវៀនកូនតូច ក៏ជាផ្នែកមួយនៃរាងកាយដែលម៉ាក់ប៉ាយកចិត្តទុកដាក់កាន់តែខ្លាំង។ កាលណាកូនមានសុខភាពក្រពះពោះវៀនល្អ ម៉ាក់ប៉ាក៏មិនសូវខ្វល់ខ្វាយកូនកើតបញ្ហាប្រព័ន្ធរំលាយអាហារដូចជា រាករូស ហើមពោះ ឬ ទល់លាមក និង បញ្ហាកូនលូតលាស់យឺតយាវ។
ដើម្បីធានាបានថា កូនមានក្រពះពោះវៀនដំណើរការបានល្អ ការលូតលាស់ផ្នែករាងកាយ និង ខួរក្បាលបានពេញលេញ ទឹកដោះគោម្សៅ Physiolac 4 ដែលជាផលិតផលរបស់ប្រទេសបារាំង បានបន្ថែមនូវ GOS (Galacto-Oligosaccharides) និង FOS (Fructo-Oligosaccharides) ដែលជាជាតិសរសៃជួយដល់ការលូតលាស់បាក់តេរីល្អៗក្នុងក្រពះពោះវៀនក្មេង។ បាក់តេរីល្អរស់រានបានដោយផ្អែកលើ GOS និង FOS និង បំបែកកូនចៅ ដើម្បីប្រឆាំងមេរោគអាក្រក់បង្កជាជំងឺ។
ក្នុងពិធីសម្ពោធទឹកដោះគោម្សៅ Physiolac 4 លោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារផលិតផល Physiolac និង OTC បានថ្លែងឱ្យដឹងថា វត្តមានជាតិសរសៃ GOS និង FOS ព្រីបាយអូទិកដែលមានក្នុងទឹកដោះគោម្សៅ Physiolac 4 ជួយដល់ដំណើរការពោះវៀនឱ្យរឹងមាំ និង រក្សាភ្នាសពោះវៀនឱ្យមានសុខភាពល្អ ក្មេងញ៉ាំទៅមិនចុក ឬ ហើមពោះ ថែមទាំងអាចកាត់បន្ថយអាការទល់លាមករបស់ក្មេងៗថែមទៀត។
ទឹកដោះគោម្សៅ Physiolac 4 ផលិតឡើងដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និង អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធខ្ពស់លំដាប់ពិភពលោកដោយរួមបញ្ចូលសារធាតុដើមល្អៗជាច្រើនពីប្រទេសបារាំង។ ចំណុចពិសេសរបស់ទឹកដោះគោម្សៅ Physiolac 4 មិនមែនត្រឹមតែជាតិកាកសរសៃ GOS និង FOS ប៉ុណ្ណោះទេ ក្នុងទឹកដោះគោម្សៅ Physiolac 4 មានផ្ទុកវីតាមីនសំខាន់ៗ ១៣ មុខ និង សារធាតុរ៉ែ ១២ មុខដូចជា DHA (Omega-3) ប្រូតេអ៊ីន កាប៊ូអីដ្រាត និង ខ្លាញ់លីពីត ជាដើម។
រាល់សារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះគោម្សៅ Physiolac 4 មានតួនាទីជួយឱ្យសរីរាង្គក្មេងលូតលាស់បានល្អ សុខភាពរឹងមាំ ពិសេសបំពេញមុខងារ ជួយឱ្យុឆ្អឹងរឹងមាំ ផលិតគ្រាប់ឈាមបានគ្រប់គ្រាន់ ចៀសផុតពីបញ្ហាស្លេកស្លាំង ឬ ខ្វះអាហារូបត្ថម្ភ។ សារធាតុចិញ្ចឹមដែលមានក្នុងទឹកដោះគោម្សៅ Physiolac 4 មិនត្រឹមតែជួយឱ្យក្រពះពោះវៀនកូនដំណើរការបានល្អប៉ុណ្ណោះទេ ប្រព័ន្ធការពាររាងកាយកូនក៏រឹងមាំមិនងាយឈឺជំងឺតូចធំទាំងឡាយ និង កូនក៏មិនសូវយំច្រើនថែមទៀតផង។
ម៉ាក់ប៉ាអាចរកទិញទឹកដោះគោម្សៅ Physiolac 4 នៅតាមហាងលក់សម្ភារទារក និង កុមារក៏ដូចជាផ្សារទំនើប នានាទូទាំងប្រទេសកម្ពុជា៕