Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ទឹកដោះគោម្សៅ Physiolac 4 បែងចែកកម្រិតប្រូតេអ៊ីនយ៉ាងត្រឹមត្រូវសម្រាប់សុខភាពកូន
អត្ថបទក្រុមហ៊ុន

ទឹកដោះគោម្សៅ Physiolac 4 បែងចែកកម្រិតប្រូតេអ៊ីនយ៉ាងត្រឹមត្រូវសម្រាប់សុខភាពកូន

អត្ថបទដោយ​៖ ក្រុមហ៊ុន មករា ១៤, ២០២២

ប្រូតេអ៊ីនមានសារសំខាន់ណាស់សម្រាប់សុខភាពឆ្អឹង សាច់ដុំ ស្បែក ការផលិតអ័រម៉ូន និង ជួយដឹកនាំសារធាតុចិញ្ចឹមក្នុងរាងកាយរបស់កូន។ យ៉ាងណា ការបន្ថែមប្រូតេអ៊ីនមិនត្រូវ អាចទៅជាលើសធ្វើឲ្យមានសម្ពាធលើតម្រងនោម និង ថ្លើម ជាហេតុនាំឲ្យកូនប្រឈមនឹងបញ្ហាខ្វះជាតិទឹក។ មួយវិញទៀត ការលើសកម្រិតប្រូតេអ៊ីន ក៏ជាកត្តាមួយបង្កឲ្យកូនធាត់ជ្រុលផងដែរ។

សម្រាប់ម៉ាក់ៗមានកូនអាយុបីឆ្នាំឡើង និង ចង់បន្ថែមប្រូតេអ៊ីនដល់កូន ដោយឲ្យកូនញ៉ាំទឹកដោះគោម្សៅ គួរជ្រើសរើសទឹកដោះគោម្សៅដែលមានបរិមាណប្រូតេអ៊ីនត្រឹមត្រូវមិនបង្កផលប៉ះពាល់ដល់សុខភាពរបស់កូន។ ទឹកដោះគោម្សៅ Physiolac 4 ជាជម្រើសដ៏ល្អបំផុតមួយសម្រាប់ម៉ាក់ៗ ដែលចង់ឲ្យកូនមានប្រព័ន្ធរំលាយអាហារល្អ និង មានសុខភាពរឹងមាំ និង មិនបារម្ភការលើសកម្រិតប្រូតេអ៊ីន។ ខាងក្រោមនេះជាហេតុផលចំនួនបី ដែលម៉ាក់ៗមិនគួររំលងទឹកដោះគោម្សៅ Physiolac 4។

ជួយប្រព័ន្ធរំលាយអាហារ៖ ទឹកដោះគោម្សៅ Physiolac 4 បានកម្រិតបរិមាណប្រូតេអ៊ីនត្រឹមត្រូវ មិនបារម្ភថាកូនញ៉ាំហើយលើសប្រូតេអ៊ីននាំឲ្យកូនធាត់នោះទេ។ មួយវិញទៀត Physiolac 4 មានជាតិសរសៃខ្ពស់ ជាតិ GOS និង FOS ដែលជួយឲ្យប្រព័ន្ធរំលាយអាហារកូនមានសុខភាពល្អ ដំណើរការបានល្អ និង សម្បូរបាក់តេរីល្អក្នុងពោះវៀនទៀតផង។

សម្បូរសារធាតុចិញ្ចឹម៖ ដោយសារតែកម្រិតប្រូតេអ៊ីននៅក្នុងទឹកដោះគោម្សៅ Physiolac 4 មានកម្រិតត្រឹមត្រូវសម្រាប់ការលូតលាស់ ទើបក្មេងមិនប្រឈមនឹងការធាត់នោះទេពេលញ៉ាំទឹកដោះគោម្សៅនេះ។ មួយវិញទៀតខ្លាញ់លីពីតនៅក្នុងទឹកដោះគោម្សៅ Physiolac 4 ផលិតចេញពីបន្លែ ១០០ភាគរយ។ ក្រៅពីនេះ ទឹកដោះគោម្សៅ Physiolac 4 ក៏ជាប្រភពនៃអាស៊ីដខ្លាញ់ល្អ វីតាមីន និង រ៉ែសំខាន់ៗ សុទ្ធតែមានប្រយោជន៍ដល់សុខភាព និង ការលូតលាស់របស់កូន។

រសជាតិ៖ បើនិយាយពីរសជាតិវិញ ទឹកដោះគោម្សៅ Physiolac 4 មានរសជាតិវ៉ាន់នីឡា ដែលជារសជាតិមួយក្មេងៗចូលចិត្ត ហើយកូនៗម៉ាក់ៗនឹងពេញចិត្ត និង ចូលចិត្តញ៉ាំមិនខាន។

គួរបញ្ជាក់ថា ទឹកដោះគោម្សៅ Physiolac ផលិតឡើងដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និង អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធខ្ពស់លំដាប់ពិភពលោកដោយរួមបញ្ចូលសារធាតុដើមល្អៗជាច្រើនពីប្រទេសបារាំង។ ម៉ាក់ៗអាចរកទិញទឹកដោះគោម្សៅ Physiolac 4 នៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់