មូលហេតុអ្នកម្តាយមិនគួរប្រើទឹកដោះគោស្រស់ និង ងាកមកប្រើ Physiolac 4
ក្នុងរបបអាហារកូនប្រចាំថ្ងៃ ក្រៅពីបាយ បន្លែ ផ្លែឈើ សាច់ ម៉ាក់ប៉ាច្បាស់ជាផ្ដល់ទឹកដោះគោស្រស់ឲ្យអាអូនញ៉ាំយ៉ាងតិចក៏ ១ កែវ/ថ្ងៃដែរ ព្រោះគិតថាទឹកដោះគោស្រស់ជួយឲ្យឆ្អឹងកូនរឹងមាំ មិនអន់កម្ពស់ និង លូតលាស់បានល្អ។ ដ្បិតតែទឹកដោះគោស្រស់សម្បូរជាតិកាល់ស្យូមជួយដល់ការលូតលាស់ឆ្អឹងរបស់កូនក៏ពិតមែន ប៉ុន្តែសារធាតុប្រូតេអ៊ីន និង សារធាតុរ៉ែមួយចំនួនក្នុងទឹកដោះគោស្រស់ពិបាកក្នុងការរំលាយ ជាហេតុអាចដាក់សម្ពាធដល់ប្រព័ន្ធរំលាយអាហាររបស់កូន។
លើសពីនេះ ទឹកដោះគោស្រស់ក៏គ្មានផ្ទុកប្រភេទខ្លាញ់ដែលល្អបំផុតសម្រាប់ការលូតលាស់ក្មេង និង មិនសូវសម្បូរជាតិដែក ដែលអាចធ្វើឲ្យរាងកាយកូនខ្វះជាតិដែក កើតជាជំងឺស្លេកស្លាំងបានផងដែរ។ ផ្ទុយទៅវិញ រាល់កង្វះខាតសារធាតុចិញ្ចឹមដែលទឹកដោះគោស្រស់មាន ទឹកដោះគោម្សៅ Physiolac 4 ដែលជាផលិតផលរបស់ប្រទេសបារាំង បានបូកបញ្ចូលសារធាតុចិញ្ចឹមល្អៗជាច្រើន ដើម្បីជំរុញការលូតលាស់របស់ក្មេងឲ្យបានពេញលេញគ្រប់ផ្នែក។
ទឹកដោះគោម្សៅ Physiolac 4 សម្រាប់ក្មេងអាយុ ៣ ឆ្នាំ ផលិតឡើងក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ពីក្រុមជំនាញ និង អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធខ្ពស់លំដាប់ពិភពលោកដោយរួមបញ្ចូលសារធាតុដើមល្អៗជាច្រើនពីប្រទេសបារាំង។ ទឹកដោះគោម្សៅ Physiolac 4 បានបញ្ចូលនូវ ប្រូតេអ៊ីន កាបូអ៊ីដ្រាត ខ្លាញ់លីពីត ជាតិកាកសរសៃ GOS និង FOS ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ក្រពះពោះវៀនក្មេងឲ្យមានសុខភាពល្អ មិនងាយរាករូស ហើមពោះ ឬទល់លាមក ជាដើម។
បន្ថែមពីលើនេះ ទឹកដោះគោម្សៅ Physiolac 4 ក៏មានផ្ទុកវីតាមីនសំខាន់ៗ ១៣ មុខ និង សារធាតុរ៉ែ ១២ មុខទៀត ដែលមានមុខងារជំរុញឲ្យសរីរាង្គក្មេងលូតលាស់បានល្អ សុខភាពរឹងមាំ ពិសេសបំពេញមុខងារ ជួយឲ្យឆ្អឹងរឹងមាំ ផលិតគ្រាប់ឈាមបានគ្រប់គ្រាន់ ចៀសផុតពីបញ្ហាស្លេកស្លាំង ឬ ខ្វះអាហារូបត្ថម្ភ និង ពង្រឹងប្រព័ន្ធភាពស៊ាំកូនរឹងមាំ មិនងាយឈឺ។ លោកអ្នកអាចរកទិញទឹកដោះគោម្សៅ Physiolac បាននៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា៕