Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុនលីប្រេស្ស ឧបត្ថម្ភបន្ទប់ទឹកអនាម័យដល់សិស្សវិទ្យាល័យមួយក្នុងខេត្តសៀមរាប
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនលីប្រេស្ស ឧបត្ថម្ភបន្ទប់ទឹកអនាម័យដល់សិស្សវិទ្យាល័យមួយក្នុងខេត្តសៀមរាប

អត្ថបទដោយ​៖ ក្រុមហ៊ុន មករា ១១, ២០២២

ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២, ភ្នំពេញ ៖ ក្រុមហ៊ុនលីប្រេស្ស (Libresse®) ដែលជាម៉ាកយីហោថែរក្សាសុខភាពស្ត្រីឈានមុខគេលើពិភពលោក បានឧបត្ថម្ភបន្ទប់ទឹកអនាម័យ ចំនួន ២ ខ្នង មាន ៥ បន្ទប់ ជូនដល់វិទ្យាល័យ សាមគ្គី ជាសាលារៀនជនបទមួយស្ថិតក្នុងភូមិអន្លង់សំណរស្រុកជីក្រែង ខេត្តសៀមរាប ស្របតាមឆន្ទៈនៃម៉ាកយីហោរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាគម្លាតនៃការអប់រំ និងអនាម័យ ជាពិសេសតម្រូវការអនាម័យជាមូលដ្ឋានរបស់យុវសិស្សនារី។

កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទីពីររបស់ក្រុមហ៊ុនលីប្រេស្ស ដែលមានគោលបំណងផ្ដល់លទ្ធភាពដល់ការទទួលបានអនាម័យកាន់តែប្រសើរនៅតាមសាលារដ្ឋមួយចំនួននៅក្នុងប្រទេស។ គម្រោងទីមួយ ត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ឆ្នាំ ២០២១។

ខណៈដែលកម្ពុជាស្ថិតក្នុងដំណើរក្លាយទៅជាប្រទេសអភិវឌ្ឍមួយនៅអាស៊ីអាគ្នេយ៍ អត្រាប្រជានជន ៧៧% នៃប្រជាជនកម្ពុជាសរុបប្រមាណជា ១៦ លាននាក់ កំពុងរស់នៅតំបន់ជនបទ នេះបើយោងតាមទិន្នន័យរបស់ World Bank Open Data។ ប្រជាជនកម្ពុជាជាច្រើននៅទីជនបទ ជាពិសេសនារីៗបន្តប្រឈមនឹងបញ្ហាលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារកង្វះខាតការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកស្អាត និងកង្វះខាតផលិតផលអនាម័យផ្ទាល់ខ្លួន។

សិស្សានុសិស្សវិទ្យាល័យសាមគ្គី ២៧៧ នាក់ ដែល ៥០% ជាសិស្សនារីក៏ស្ថិតក្នុងស្ថានភាពកង្វះខាតនេះដែរ ដោយត្រូវប្រើរួមគ្នានូវបន្ទប់ទឹកដែលមានលក្ខណៈមិនសមស្រប។ យុវសិស្សនារីដែលស្ថិតក្នុងដំណាក់កាលពេញវ័យរបស់ពួកគេចាំបាច់ត្រូវមានបង្គន់ដែលសាងសង់បានត្រឹមត្រូវ និង អនាម័យល្អដើម្បីថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលដែលមានរដូវ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ជឿជាក់ថា តាមរយៈការផ្ដល់បន្ទប់ទឹកអនាម័យគ្រប់គ្រាន់ នៅតាមសាលា យុវសិស្សនារីនឹងទទួលបានផាសុកភាព និង ទំនុកចិត្តបន្ថែមដែលធ្វើឲ្យពួកគេអាចផ្ដោតលើការសិក្សាបានពេញលេញ។

សម្រាប់យុវសិស្សនារី ការណ៍ដែលមានបន្ទប់ទឹកអនាម័យពិតជាចាំបាច់ណាស់ ព្រោះពួកគេផ្ដោតខ្លាំងលើសុខភាព និង អនាម័យរបស់ពួកគេ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ប្ដេជ្ញាចិត្តក្នុង ការផ្ដល់គុណភាពនៃជីវិតរស់នៅរបស់យុវតី និងស្ត្រីទូទាំងប្រទេសកម្ពុជា និងប្រឹងប្រែងពុះពារ ដើម្បីផ្ដល់ភាពជឿជាក់ដល់ជីវិតសង្គម និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈការអប់រំ ការកសាងសមត្ថភាព និងការផ្ដល់ធនធាន ក្រុមហ៊ុនលីប្រេស្ស Libresse® មានទំនុកចិត្តថា ការឧបត្ថម្ភនេះ នឹងអាចជួយឲ្យយុវតីយល់បានកាន់តែប្រសើរអំពីសុខភាពរាងកាយ និងមានភាពជឿជាក់ថាពួកគេជានរណា។

ក្នុងការរក្សាចក្ខុវិស័យរបស់ពួកគេ ដើម្បីពង្រឹងសុខុមាលភាពតាមរយៈដំណោះស្រាយសុខភាពនិងអនាម័យឈានមុខនោះ ការឧបត្ថម្ភរបស់លីប្រេស្ស Libresse® ដល់សិស្សានុសិស្សនៅតាមសាលា នឹងនាំមកនូវផលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ធ្វើឲ្យពួកគេសម្រេចបានការសិស្សាពេញលេញ និងឈានដល់គោលដៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។

ជាមួយកម្មវិធីអនាម័យដែលកំពុងអនុវត្តនេះ ក្រុមហ៊ុនលីប្រេស្ស Libresse® នឹងបន្តផ្ដល់បង្គន់ និងបន្ទប់ទឹកអនាម័យនៅតាមសាលាមួយចំនួនទៀត ដើម្បីយុវសិស្សនារីរស់នៅបានកាន់តែមានសុវត្ថិភាពនិងសុខភាព ដែលធ្វើឲ្យពួកគេអាចផ្ដោតការយកចិត្តទុកដាក់ពេញលេញលើអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេ គឺការសិក្សា។

នៅក្នុងសុន្ទរកថា អំឡុងពិធីប្រគល់បន្ទប់ទឹកអនាម័យនោះ លោក ហៀង សុខ នាយកវិទ្យាល័យ សាមគ្គី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីប្រេស្ស Libresse® ក្នុងខ្លឹមសារដូច្នេះថា ៖ «យើងខ្ញុំសូមអរគុណចំពោះ ក្រុមហ៊ុនលីប្រេស្ស Libresse® សម្រាប់ការបរិច្ចាគបន្ទប់ទឹកអនាម័យទាំងនេះដល់វិទ្យាល័យយើងខ្ញុំ។ ការដែលមានបន្ទប់ទឹកអនាម័យរួចរាល់ ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ដំណើរការអប់រំប្រចាំថ្ងៃប្រកបដោយភាពរលូននៅសាលារបស់យើង ពីព្រោះសាលាមានសិស្សានុសិស្សយ៉ាងច្រើនដែលយើងត្រូវបំពាក់បំប៉នចំណេះដឹងជាមួយការរក្សាអនាម័យគ្រប់គ្រាន់ និងត្រឹមត្រូវ។ បន្ទប់ទឹកអនាម័យទាំងនេះ ប្រាកដជា នឹងផ្ដល់ផាសុកភាព និងភាពងាយស្រួលដល់សិស្សានុសិស្សរបស់យើង។” លោកនាយក ក៏បានបញ្ជាក់ផងដែរថា “ គំនិតផ្ដួចផ្ដើមដ៏ល្អ ពីសម្ព័ន្ធក្រុមហ៊ុនវីនដា(Libresse®) ជាសកម្មភាពសប្បុរសគួរឲ្យកត់សម្គាល់ សម្រាប់ជាគំរូដល់សិស្សានុសិស្សរបស់យើងឲ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ»។

ជាមួយការប្រគល់បន្ទប់ទឹកអនាម័យសប្បុរសធម៌ជាផ្លូវការនេះ ក្រុមហ៊ុនលីប្រេស្ស Libresse®) ក៏បានផ្ដល់កញ្ចប់អំណោយ និង កូនសៀវភៅអប់រំ អំពីរដូវស្ត្រី ដល់សិស្សានុសិស្ស និង គ្រូបង្រៀនចំនួន ៣០០ នាក់ផងដែរ ដើម្បីជួយសម្រួលដល់ពួកគាត់ក្នុងការស្វែងយល់បន្ថែមអំពីការថែទាំសុខភាពអំឡុងពេលមករដូវ។

ការប្ដេជ្ញាចិត្តរបស់ម៉ាកសញ្ញា ចំពោះការរស់នៅរបស់នារី និងស្ត្រីកាន់តែប្រសើរឡើង លោក Sreang Enghor តំណាងក្រុមហ៊ុនលីប្រេស្ស (Libresse®) បានមានប្រសាសន៍ក្នុងសុន្ទរកថារបស់លោកថា ៖ «លីប្រេស្ស ជឿជាក់ថា ការអប់រំពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រីកម្ពុជា។ ជាមួយបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងការយល់ដឹងអំពីការរក្សាអនាម័យ យើងសង្ឃឹមថា យើងអាចចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សាក្នុងចំណោមយុវសិស្សនារី»។ សម្ព័ន្ធក្រុមហ៊ុនវីនដា (Libresse®) អាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី) តាមរយៈម៉ាកសញ្ញាលីប្រេស្ស (Libresse®) ជាបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនទទួលបានពានរង្វាន់ «Gender-responsive Marketplace Award» ដោយសារការគាំទ្រពេញលេញរបស់ខ្លួនក្នុងការសម្រួលដល់ការពង្រឹងអំណាចស្ត្រី តាមរយៈការចូលរួមក្នុងសង្គម និង ដោយមានរបៀបធុរកិច្ចប្រកបដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រី។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុកផេក Libresse Cambodia។

អំពី Libresse®

Libresse® គឺជាម៉ាកយីហោថែទាំសម្រាប់សុភាពនារីដែលយល់ច្បាស់ពីធាតុពិតក្នុងនាមជាស្ត្រីភេទ។ ម៉ាកយីហោនេះធ្វើការគាំទ្រដល់ស្ត្រី ដើរតាមគន្លងជីវិតរបស់ខ្លួន និង សាទរចំពោះលក្ខណៈដែលធ្វើឲ្យស្ត្រីមានរូបរាង និងដងខ្លួនខុសៗគ្នា។ ក្រៅពីការផលិតនូវផលិតផលដែលប្រកបដោយគុណភាព និងគួរជាទីទុកចិត្តសម្រាប់សុភាពនារី Libresse® ក៏ប្តេជ្ញាចិត្តផងដែរចំពោះគំនិតផ្តួចផ្តើមសម្រាប់ជីវិតរស់នៅជាប្រក្រតីពេលមករដូវជារៀងរាល់ខែ។

អំពីសម្ព័ន្ធក្រុមហ៊ុនវីនដា

តាំងពីពេលចាប់ផ្តើមដំបូងរបស់ខ្លួនក្នុងឆ្នាំ១៩៨៥ រហូតដល់បច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនវីនដា បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនធំជាងគេ សម្រាប់ផលិតផលអនាម័យនៅក្នុងតំបន់អាស៊ី និង មានបុគ្គលិកជិត ១០ ០០០ នាក់ ។ ការលក់ត្រូវបានធ្វើឡើងក្រោមស្លាកយីហោផលិតផល ថែទាំខ្លួនសំខាន់ៗ ដូចជា Vinda, Drypers, TENA, Dr P, Libresse, VIA, Tempo, Tork, Libero និង Sealer ។ ក្រុមហ៊ុនវីនដា មាន ទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងហុងកុង ហើយត្រូវបាន ចុះបញ្ជីនៅលើផ្សារហ៊ុនហុងកុង (លេខកូដហ៊ុន : 3331.HK)៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់