សារធាតុចាំបាច់ច្រើនមុខម៉ាក់ៗ និង ស្រ្តីពពោះត្រូវការ មានក្នុងទឹកដោះគោម្សៅ Physiolac Mom
ម៉ាក់ៗកំពុងបំបៅដោះកូន និង ស្រ្តីមានផ្ទៃពោះ ពិតជាត្រូវការចាំបាច់ណាស់នូវសារធាតុមួយចំនួនដូចជាកាល់ស្យូម វីតាមីន D អាស៊ីដហ្វូលិក និង អូមេហ្គា ៣។ សារធាតុទាំងនេះជួយដល់ការលូតលាស់របស់កូនក្នុងផ្ទៃទាំងឆ្អឹង ខួរក្បាល និង ប្រព័ន្ធប្រសាទ ជាដើម។
តើសារធាតុទាំងអស់នេះអាចរកបានពីប្រភពណាខ្លះ? ក្រៅរបបអាហារ ម៉ាក់ៗបំបៅដោះកូន និង ស្រ្តីមានផ្ទៃពោះអាចទទួលបានសារធាតុចាំបាច់ទាំងនេះពីទឹកដោះគោម្សៅ Physiolac Mom។
១. កាល់ស្យូម និង វីតាមីន D
កាល់ស្យូម និង វីតាមីន D ជួយដល់សុខភាព និង ការលូតលាស់ឆ្អឹង។ ការទទួលបានវីតាមីនD គ្រប់គ្រាន់ ជួយឲ្យរាងកាយម៉ាក់ៗ និងកូនស្រួបយកកាល់ស្យូមបានល្អដែរ។ វីតាមីន D អាចទទួលបានពីពន្លឺព្រះអាទិត្យ ហើយបើម៉ាក់ៗ ឬស្រ្តីពពោះ គិតថាខ្លួនមិនអាចទទួលបានវីតាមីន D គ្រប់គ្រាន់អាចស្វែងរកវីតាមីន និងកាល់ស្យូមតាមរយៈទឹកដោះគោម្សៅ Physiolac Mom។ ម៉ាក់ៗត្រូវចាំថាបើម៉ាក់ៗមានវីតាមីន D គ្រប់គ្រាន់ កូនក៏អាចមានវីតាមីននេះគ្រប់គ្រាន់ដែរ ព្រោះថាម៉ាក់ៗអាចបញ្ជូនវីតាមីន D ទៅកូនតាមរយៈទឹកដោះ។ ការខ្វះវីតាមីន D អាចធ្វើឲ្យកូនខ្សោយឆ្អឹង មានជំងឺឆ្អឹង និងអាចឈានដល់ពុកឆ្អឹងនៅពេលធំឡើង បើសិនជាបញ្ហាខ្វះវីតាមីនD មិនត្រូវបានយកចិត្ដទុកដាក់តាំងពីនៅក្មេងវ័យ។
២. DHA ឬ អាស៊ីដអូមេហ្គា៣
ចំណែក DHA ឬ អាស៊ីដអូមេហ្គា ៣ មានសារសំខាន់ដល់ការអភិវឌ្ឍខួរក្បាលរបស់កូនក្នុងផ្ទៃ និង កូនកំពុងបំបៅដោះម្ដាយដូចគ្នា។ ក្រៅពីនេះ DHA ក៏មានសារសំខាន់ដល់សុខភាពភ្នែក និងស្បែករបស់កូនដូចគ្នា។ ដូចនេះហើយ បើម៉ាក់កំពុងបំបៅដោះកូន ឬស្រីៗយើងកំពុងពពោះ គួរគិតពីរបបអាហារដែលមានសារធាតុទាំងនេះ មានដូចជាត្រីសាល់ម៉ុន ឬគ្រាប់ធញ្ញជាតិ។ ក្រៅពីរបបអាហារ ទឹកដោះគោម្សៅ Physiolac Mom ប្រភពដ៏ល្អរបស់ DHA។
៣. អាស៊ីដហ្វូលិក
សម្រាប់អាស៊ីដហ្វូលិក (Folic Acid) វិញមានសារសំខាន់សម្រាប់ការអភិវឌ្ឍខួរក្បាល និងប្រព័ន្ធប្រសាទរបស់កូន។ ម៉ាក់ៗ ឬស្រ្តីកំពុងពពោះ ឬត្រៀមយកកូនគួរទទួលបានអាស៊ីដហ្វូលិកនេះឲ្យបានគ្រប់គ្រាន់។ អាស៊ីដហ្វូលិកអាចរកបានក្នុងអាហារមានដូចជាស្ពៃក្ដោប និងខាត់ណាខៀវជាដើម។ ប៉ុន្តែដើម្បីឲ្យកាន់តែងាយស្រួលម៉ាក់ៗកំពុងបំបៅដោះកូន ឬស្រីៗយើងកំពុងពពោះអាចញ៉ាំទឹកដោះគោម្សៅ Physiolac Mom ។
លោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC ឲ្យដឹងថាម៉ាក់ៗកំពុងបំបៅដោះកូន ឬស្រ្តីកំពុងពពោះអាចស្វែងរកទិញទឹកដោះគោម្សៅ Physiolac Mom បាននៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា៕