សារធាតុចិញ្ចឹមសំខាន់ៗមានក្នុងទឹកដោះគោម្សៅ Physiolac 4 ម៉ាក់ៗគួរដឹង!
ការទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ពិតជាមានសារសំខាន់ណាស់សម្រាប់ការលូតលាស់របស់កូនទាំងផ្នែកបញ្ញាស្មារតី និង រាងកាយទាំងមូល។ ការទទួលបានរបបអាហារត្រឹមត្រូវ និង ធ្វើសកម្មភាពរាងកាយផងនោះនឹងជួយឱ្យកូនមានសុខភាពល្អ។
ក្រៅពីរបបអាហារ ម៉ាក់ៗក៏អាចជ្រើសរើសទឹកដោះគោម្សៅ Physiolac 4 ដើម្បីជួយឱ្យកូនមានសុខភាពរាងកាយមាំមួន និង បញ្ញាស្មារតីល្អផងដែរ។ តើសារធាតុសំខាន់ៗអ្វីខ្លះមាននៅក្នុងទឹកដោះគោម្សៅ Physiolac 4?
ប្រូតេអ៊ីន ៖ ជួយដល់ការលូតលាស់សាច់ដុំរបស់កូនឱ្យមានសភាពរឹងមាំ និង ជួយដល់សុខភាពរាងកាយទូទៅ។
កាបូអ៊ីដ្រាត ៖ កាបូអ៊ីដ្រាត ឬ ជាតិឡាស់តូសមានក្នុងទឹកដោះគោម្សៅ Physiolac 4 មានកម្រិតសមស្រប មិនបង្កបញ្ហាដល់ប្រព័ន្ធរំលាយអាហារ និង ជួយផ្ដល់ថាមពលដល់កូនទៀតផង។
ខ្លាញ់លីពីត ៖ ជាប្រភេទអាស៊ីដខ្លាញ់សំខាន់ខ្លាំងជួយដល់ខួរក្បាល និង ប្រព័ន្ធប្រសាទ។
ជាតិសរសៃ ៖ ទឹកដោះគោម្សៅ Physiolac 4 មានវត្តមាន GOS និង FOS prebiotics ជួយជំរុញបាក់តេរីល្អក្នុងពោះវៀន ជួយឱ្យពោះវៀនមានសុខភាពល្អ និង ជួយពង្រឹងប្រព័ន្ធភាពស៊ាំ។
វីតាមីន និង រ៉ែសំខាន់ៗ ៖ ទឹកដោះគោម្សៅ Physiolac 4 មានវីតាមីនសំខាន់ៗចំនួន ១៣ មុខ និង រ៉ែសំខាន់ៗចំនួន ១២ ប្រភេទ អាចជួយឱ្យកូនមានសុខភាពរាងកាយមាំមួន ជួយពង្រឹងប្រព័ន្ធភាពស៊ាំ ក៏ដូចជាជួយពង្រឹងការចងចាំផងដែរ។
ទឹកដោះគោម្សៅ Physiolac 4 ផលិតឡើងដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និង អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធខ្ពស់លំដាប់ពិភពលោក ដោយរួមបញ្ចូលវត្ថុធាតុដើមល្អៗជាច្រើនពីប្រទេសបារាំង។
ដើម្បីឱ្យកូនទទួលបានសារធាតុចិញ្ចឹមសំខាន់ៗបានគ្រប់គ្រាន់លូតលាស់បានល្អ ប្រកបដោយសុខភាពរឹងមាំ ម៉ាក់ៗអាចរកទិញទឹកដោះគោម្សៅ Physiolac 4 ឱ្យកូនញ៉ាំបាននៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា៕