អត្ថប្រយោជន៍ Physiolac Mom ដល់សុខភាពស្ត្រីពពោះ និង បំបៅដោះកូន
ស្ត្រីពពោះក៏ដោយ ស្ត្រីបំបៅដោះកូនក៏ដោយ គឺទាមទារឲ្យញ៉ាំអាហារមានតុល្យភាព ដើម្បីផ្ដល់សារធាតុចិញ្ចឹមចាំបាច់នានាដែលរាងកាយ ព្រោះថាអំឡុងពេលនេះ រាងកាយម៉ាក់ៗមិនមែនទ្រទ្រង់តែខ្លួនឯងម្នាក់នោះទេ។
ម៉្យាងវិញទៀត ម៉ាក់ៗក៏ត្រូវទប់ស្កាត់បញ្ហាខ្វះអាហារូបត្ថម្ភកុំឲ្យកើតឡើងផងដែរ ព្រោះថាផលពិបាកជាច្រើនអាចនឹងកើតឡើងបើម៉ាក់ៗខ្វះអាហារូបត្ថម្ភ។ បញ្ហាទាំងនោះមានដូចជា ទម្ងន់កូនមិនគ្រប់ស្តង់ដារ ពិបាកផលិតទឹកដោះឲ្យកូនបៅ ឬ ប្រឈមនឹងការឆ្លងមេរោគទាំងម្ដាយ និង កូន ជាដើម។
ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន បានឲ្យដឹងតាមរយៈបទបង្ហាញមួយធ្វើឡើងក្នុងពិធីសម្ពោធផលិតផលទឹកដោះគោម្សៅ Physiolac Mom កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ ថា ស្រ្តីពពោះខ្វះសារធាតុចិញ្ចឹមអាចប៉ះពាល់ដល់សុខភាពម្ដាយ និង កូន។ លោកវេជ្ជបណ្ឌិតឲ្យដឹងថា ខ្វះអាហារូបត្ថម្ភពេលពពោះ អាចធ្វើឲ្យម៉ាក់ៗមានជំងឺស្លេកស្លាំង លើសសម្ពាធឈាម រលូតកូន កូនស្លាប់ក្នុងផ្ទៃ កូនកើតមុនខែ កូនកើតមិនគ្រប់គីឡូ ឬ ស្លាប់ពេលកើតក៏មាន។
លោកបន្ថែមថា ស្រ្តីពពោះដែលខ្វះសារធាតុអាហារូបត្ថម្ភនឹងមានចេញរោគសញ្ញាមួយចំនួនដូចជា មិនសូវឃ្លានអាហារ អស់កម្លាំង បាត់បង់ម៉ាស់សាច់ដុំ និង ងាយឈឺ ឬ របួសមិនងាយជាសះស្បើយ ជាដើម។
ចំណែកលោកស្រីវេជ្ជបណ្ឌិត នៅ លក្ខិណា អនុប្រធានផ្នែកវេជ្ជសាស្រ្ត និង ប្រធានផ្នែកសង្រ្គោះបន្ទាន់ទារក ប្រចាំមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ក្នុងពិធីនោះដែរថា ស្រ្តីបំបៅដោះកូនក៏ដូចគ្នាត្រូវការកាឡូរីបន្ថែមលើសពីស្រ្តីធម្មតា។ លោកស្រី ណែនាំឲ្យស្រ្តីបំបៅដោះដូនញ៉ាំអាហារមានជីវជាតិគ្រប់គ្រាប់ដើម្បីសុខភាពម្ដាយ និង ទារក។
អាហារទាំងនោះ លោកស្រីថា មានដូចជាបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ផលិតផលធ្វើពីទឹកដោះគោ ត្រី សាច់ ស៊ុត និង វីតាមីនបំប៉នមួយចំនួន បើមានការណែនាំពីគ្រូពេទ្យ។ ប៉ុន្តែ ម៉ាក់ៗមិនចាំបាច់បារម្ភពីបញ្ហាកង្វះអាហារូបត្ថម្ភទៀតទេ ក្រុមហ៊ុន Zuellig Pharma សូមណែនាំទឹកដោះគោម្សៅថ្មីមួយដែលសម្រិតសម្រាំងឡើងសម្រាប់ស្ត្រីពពោះ និង ស្ត្រីបំបៅដោះកូនគឺ ទឹកដោះគោម្សៅ Physiolac Mom។
ទឹកដោះគោម្សៅ Physiolac Mom ជាផលិតផលពីប្រទេសបារាំង ត្រូវបានបង្កើតឡើង និង អនុម័តជាពិសេសដោយអ្នកជំនាញផ្នែកអាហារូបត្ថម្ភយ៉ាងយកចិត្តទុកដាក់ ដើម្បីបំពេញតាមតម្រូវការផ្នែកអាហារូបត្ថម្ភជាក់លាក់របស់ស្ត្រីមានផ្ទៃពោះ ឬ ស្ត្រីបំបៅដោះកូន។ Physiolac Mom ត្រូវបានផលិតឡើង ១០០% ជាមួយនឹងទឹកដោះគោស្រស់ពីប្រទេសបារាំងដែលគេបានចម្រាញ់យកខ្លាញ់ចេញ និង បន្ថែមសារធាតុចិញ្ចឹមច្រើនមុខ សម្រាប់ផ្គត់ផ្គង់ដល់សុខភាពស្ត្រីពពោះ និង បំបៅដោះកូន។
ដើម្បីធានាថាម៉ាក់ៗទទួលបានសារធាតុចិញ្ចឹមពេញលេញ Physiolac Mom រួមផ្សំពិសេសដោយសារធាតុចិញ្ចឹមចាំបាច់ធំៗ ដូចជា ៖
DHA (Omega-3) ៖ ជួយដល់ការលូតលាស់ខួរក្បាលទារកក្នុងផ្ទៃ និងទារកកំពុងបៅដោះម្ដាយ។
កាល់ស្យូម និង វីតាមីន D ៖ ជួយក្នុងការលូតលាស់ និងអភិវឌ្ឍឆ្អឹងបានល្អ។
Folic Acid ៖ ជួយក្នុងការលូតលាស់ខួរក្បាល និងប្រព័ន្ធប្រសាទរបស់កូន។
ក្រៅពីសារធាតុចិញ្ចឹមខាងលើ Physiolac Mom មានបន្ថែមពពួកវីតាមីន និង រ៉ែសំខាន់ៗដូចជា វីតាមីន A ក្រុមវីតាមីន B វីតាមីន D វីតាមីន E វីតាមីន K ប្រូតេអ៊ីន ជាតិដែក ប៉ូតាស្យូម ជាតិស័ង្កសី និងសារធាតុចិញ្ចឹមច្រើនមុនទៀត។ ឥឡូវនេះ Physiolac Mom បានមកដល់ទីផ្សារកម្ពុជាហើយ។ ម៉ាក់ៗអាចស្វែងរកទិញបានតាមគ្រប់ហាងលក់សម្ភារទារកចាប់ពីពេលនេះ ក្រោយពីបានសម្ពោធដាក់ឲ្យចរាចររជាផ្លូវការលើទីផ្សារកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១៕