Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Vattanac Premium Beer នាំក្តីរីករាយ ជាមួយសំឡេងអបអរសាទរ រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ២០២២ ក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party
អត្ថបទក្រុមហ៊ុន

Vattanac Premium Beer នាំក្តីរីករាយ ជាមួយសំឡេងអបអរសាទរ រាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ២០២២ ក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party

អត្ថបទដោយ​៖ ក្រុមហ៊ុន មករា ៣, ២០២២

កាលពីថ្ងៃទី ៣១ ស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី បានសហការជាមួយផ្សារទំនើបវឌ្ឍនៈ បង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ និង ធំជាងគេបង្អស់នៅរាជធានីភ្នំពេញ សម្រាប់ការរាប់ថយក្រោយ និង ស្វាគមន៍ឆ្នាំថ្មី។ ជោគជ័យនៃព្រឹត្តិការណ៍ឆ្នាំនេះ ពិតជាសប្បាយ រំភើបជាមួយបទពិសោធន៍ថ្មីនៃការភ្លក់នូវរសជាតិរបស់ស្រាបៀរ វឌ្ឍនៈ ព្រមទាំងការដើរបង្ហាញម៉ូតពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និង ទេពកោសល្យសម្តែងរបស់តារាចម្រងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្លេងហូរកញ្ជ្រៀវ ការរួមរាំលេង អាហារឆ្ងាញ់ៗ អមជាមួយស្រាបៀរ វឌ្ឍនៈ បានធ្វើឲ្យបរិយាកាសកាន់តែមហោឡារិក ក្នុងបរិវេណសួនច្បារដ៏ថ្មីស្រឡាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park។

គួរឲ្យកត់សម្គាល់ផងដែរ នេះជាកម្មវិធីប្រគំតន្រ្តីធំដំបូងគេបង្អស់ របស់ស្រាបៀរ Vattanac Premium Beer ដែលផ្តួចផ្តើមឡើងក្រោមទស្សនៈនៃភាពរីករាយ។ យើងឃើញថាក្នុងកម្មវិធីនេះក៏មានការចូលរួមពីតារា ចម្រៀងលំដាប់ A តារាម៉ូដែលជាតិ អន្តរជាតិ ឌីជេ និងការសម្តែងសិល្បៈពីក្រុមកញ្ញាទេព បូព្រឹក្ស ដែលលាយឡំនឹងសិល្បៈខ្មែរបុរាណ ដែលធ្វើឲ្យឆាកប្រគំតន្រ្តីនេះ កាន់តែរំភើបអស្ចារ្យ និងនាំមកនូវស្នាមញញឹមមកកាន់ទស្សនិកជន និងប្រជាជនកម្ពុជាដែលបានទស្សនាផ្ទាល់ និងតាមការឡាយរបស់ហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ។

 

ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។ ទាំងនេះគឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និងសម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និងភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី ។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ។

ចង់ដឹងថា ភាពរីករាយដែល Vattanac Premium Beer បាននាំមកជូននាក្នុងកម្មវិធី Late Night Shopping, Fashion & Countdown Party សូមអញ្ជើញទស្សនារូបភាពខាងក្រោមនេះ៖

អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី

វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និងការចែកចាយស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និងស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។

ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និងសេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ ដូចជា ស្រូវសាលី ផ្កាហប់ និងមេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និងបច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។

ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និងភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និងភេស្ជៈនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធន៍ថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និងស្តង់ដានៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង។

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
បច្ចេកវិទ្យា

ទិន្នន័យនៃការលក់រថយន្តប្រភេទ MPV, Maxus G50 កំពុងកើនឡើង មុនថ្ងៃទិវាបុណ្យឪពុក

ឧសភា ១៩, ២០២២
អត្ថបទក្រុមហ៊ុន

ខមហ្វត ផ្ដល់ក្លិនក្រអូបជាងទឹកអប់ ដល់កម្មវិធីហ្វេសិនដ៏ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា

ឧសភា ១៧, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់