Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 2022 ធីផត នឹងបន្តកម្មវិធីចាប់រង្វាន់ និង ប្ដូរសម្បកកំប៉ុងដូចដែលបានធ្វើឡើង ៧ ឆ្នាំកន្លងមក
អត្ថបទក្រុមហ៊ុន

2022 ធីផត នឹងបន្តកម្មវិធីចាប់រង្វាន់ និង ប្ដូរសម្បកកំប៉ុងដូចដែលបានធ្វើឡើង ៧ ឆ្នាំកន្លងមក

អត្ថបទដោយ​៖ ក្រុមហ៊ុន មករា ៣, ២០២២

រាជធានីភ្នំពេញ ៖ ឈានចូលឆ្នាំថ្មី 2022 នេះ ធីផតនឹងបន្តកម្មវិធី «ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និង ឱកាសឈ្នះកាន់តែធំ!» របស់ខ្លួនជាថ្មីម្តងទៀត ដោយមានកម្មវីធីប្ដូរសម្បកកំប៉ុង និងកម្មវិធីចាប់រង្វាន់ជាច្រើន ដូចដែលធ្លាប់ធ្វើឡើងកំឡុងពេលជាច្រើនឆ្នាំជាប់គ្នាកន្លងមកហើយ។ មិនថាស្ថិតក្នុងពេលវេលាដ៏តឹងតែងដោយសារការគំរាមកំហែងពីជំងឺកូវីដ-១៩ ក្តី ក៏ ធីផត តែងតែនៅក្បែរដើម្បីជួយគាំទ្រ និង ជួយជំរុញការលក់របស់អតិថិជនជាប់ជានិច្ច ហើយព្យាយាមរិះរកកម្មវិធីផ្តល់ប្រូម៉ូសិនពិសេសៗជូនទាំងម្ចាស់ហាង ឬ ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ផ្ទាល់ ផងដែរ។

គួរបញ្ជាក់ផងដែរ ធីផត បានរៀបចំកម្មវិធីជូនដល់អតិថិជនរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៥ មកហើយ ដោយបានរកឃើញអតិថិជនដែលមានសំណាងទទួលបានរង្វាន់ពិតៗជាច្រើនរូបរួចមកហើយ ដែលរង្វាន់ធំៗរួមមានដូចជា រថយន្ត Mazda CX-5 ស៊េរីឆ្នាំ 2019 ម៉ូតូ Honda Scoopy I ជាច្រើនរង្វាន់ រង្វាន់ទឹកប្រាក់រាប់លានរៀលជាច្រើនរង្វាន់ ថែមទាំងផ្តល់ជូនទឹកដោះគោខាប់ទៅកាន់អតិថិជនរាប់ម៉ឺនកំប៉ុងផងដែរ គ្រប់ខេត្តក្រុងទូទាំងប្រទេស។ ដោយឡែក នៅឆ្នាំ ២០២២ នេះ ក៏មិនខុសពីរាល់ឆ្នាំដែរ ធីផត នឹងធ្វើការផ្តល់ជូនផលិតផលធីផតអ៊ុចស្រ្តាកំប៉ុងជាច្រើនសន្ធឹកសន្ទាប់ និង រង្វាន់ជាលុយសុទ្ធរាប់រយលានរៀល ខ្សែកមាសជាច្រើនរង្វាន់ ដល់អតិថិជនរបស់ខ្លួន។

ធីផត បង្កើតកម្មវិធីនេះឡើងដើម្បីលើកទឹកចិត្តដល់ម្ចាស់អាជីវកម្មដែលបើកលក់ជាប្រភេទភេសជ្ជ:គ្រប់ប្រភេទ ដូចជាតូបកាហ្វេតូចធំ ឬ តាមផ្ទះ ហាងទឹកកាឡុក ល និង អ្នកប្រើប្រាស់នៅតាមផ្ទះ ដែលបានជាវផលិតផលរបស់ធីផត មានដូចជាទឹកដោះគោខាប់កំប៉ុង ឬទឹកដោះគោខាប់ ២ គីឡូ ឬ ធីផតអ៊ិចស្រ្តា ធ្វើការសន្សំសម្បកធីផតទាំង ៣ នេះ (គ្រប់ចំនួន 24 សន្លឹក) ដើម្បីប្តូរយកទឹកដោះគោស្រស់ធីផតអ៊ិចស្ត្រា 1 កំប៉ុងភ្លាមៗ ហើយមានឱកាសចាប់រង្វាន់ផ្សងសំណាងនៅក្នុងកម្មវិធីប្រចាំឆ្នាំ «ធីផត លក់ដាច់លេខ 1 ទទួលបានភ្លាម និងឱកាសឈ្នះកាន់តែធំ!» ដើម្បីបានឈ្នះរង្វាន់ជាច្រើនសន្ធឹកសន្ធាប់ ដោយគ្រាន់តែសរសេរឈ្មោះ លេខទូរសព្ទ និង អាសយដ្ឋាននៅលើសម្បកផលិតផលនោះ ដោយប្តូរផ្ទាល់ជាមួយបុគ្គលិកធីផតទទូទាំងខេត្តក្រុងទាំងអស់ឬតាមរយ 099 211311 ។

កម្មវិធីប្តូរសម្បកធីផតនេះ ចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ 2022 ហើយការចាប់រង្វាន់នឹងគ្រោងធ្វើនៅក្នុងខែកញ្ញា ឆ្នាំ 2022 ។ ខប់ៗតែម្តង ធីផត មិនត្រឹមរៀបចំកម្មវិធីសន្សំសម្បកដើម្បីប្តូរយកទឹកដោះគោប៉ុណ្ណឹងទេ ថែមទាំងបង្កើតកម្មវិធីផ្សងសំណាងដើម្បីផ្តល់រង្វាន់ជូនអតិថិជនដែលមានសំណាងជារៀងរាល់ឆ្នាំទៀតផង។

ដោយសារ ធីផត ជាផលិតផលមានស្តង់ដារខ្ពស់ មានការពេញនិយមខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទាំងរសជាតិ និង គុណភាព ជាហេតុធ្វើឱ្យ ធីផត នៅតែទទួលបានប្រជាប្រិយភាពលក់ដាច់លក់ដាច់ខ្លាំងទូទាំងប្រទេស បើទោះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ដោយ។ នេះពិតជាស័ក្តិសមនឹងពាក្យស្លោករបស់ធីផតមួយឃ្លាដែលថា «ធីផតលក់ដាច់លេខមួយ ឈ្ងុយឆ្ងាញ់ជាប់ចិត្ត» ពិតមែន។

បញ្ជាក់៖ អតិថិជន ធីផត អាចធ្វើការប្តូរសម្បកជាមួយអ្នកលក់ធីផតផ្ទាល់ក៏បាន ឬ ទំនាក់ទំនងមកកាន់លេខទូរសព្ទ 099 211311 ឬ Facebook page: www.facebook.com/FN.CambodiaOfficialPage រៀងរាល់ម៉ោងធ្វើការក៏បាន។ បុគ្គលិកធីផតនឹងរង់ចាំរៀបចំប្តូរសម្បកជូនអតិជនគ្រប់ៗគ្នា!

ធីផត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ទូទាំងប្រទេសកម្ពុជាដែលតែងតែគាំទ្រនូវផលិតផលទាំងអស់របស់ ធីផត កន្លងមក។ សូមកុំភ្លេចបន្តតាមដានគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន F&N Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ ព្រមទាំងអាចរីករាយជាមួយកម្មវិធីប្រូម៉ូសិនពិសេសៗទាន់ពេល៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់