ស្រាបៀរ វឌ្ឍនៈ សហការជាមួយផ្សារទំនើប វឌ្ឍនៈ កាពីតាល នាំមកនូវកម្មវិធីប្រគំតន្រ្តីរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី Late Night Shopping, Fashion & Countdown Party ដ៏អស្ចារ្យក្នុងបរិវេណសួន Vattanac Capital Lifestyle Park
ជឿជាក់ថាគ្រប់គ្នាពិតជាទន្ទឹងរង់ចាំរាប់ថយក្រោយស្វាគមន៍ឆ្នាំថ្មី ឆ្នាំ ២០២២ នាយប់នេះជាមួយក្រុមគ្រួសារ មិត្ត ភ័ក្រ បងប្អូន និង មនុស្សជាទីស្រឡាញ់។ ស្រាបៀរ វឌ្ឍនៈ សហការជាមួយផ្សារទំនើប វឌ្ឍនៈ កាពីតាល ចូលរួមអបអរសាទរ និង ប្រារព្វពេលវេលាដ៏អស្ចារ្យនេះជាមួយលោកអ្នក ដោយនាំមកនូវកម្មវិធី Late Night Shopping, Fashion and Countdown Party ដ៏ធំជាងគេបង្អស់នៅរាជធានីភ្នំពេញ។
នេះមិនមែនជាលើកទីមួយដែលផ្សារទំនើប វឌ្ឍនៈ កាពីតាល នាំមកនូវបទពិសោធទិញទំនិញដល់យប់អាធ្រាត ការដើរបង្ហាញម៉ូដពីម៉ាកយីហោលំដាប់ពិភពលោក ការរាំលេងជាមួយ DJ និង កម្មវិធីកម្សាន្តជាច្រើនទៀត។
ឆ្នាំនេះកាន់តែពិសេសដោយមានវត្តមានស្រាបៀរផលិតពីស្រូវសាលីសុទ្ធ វឌ្ឍនៈ ព្រីមៀមបៀរ ដែលនឹងបន្ថែមភាពរីករាយដល់អ្នកចូលរួមទាំងអស់ក្នុងបរិវេណសួនច្បារដ៏ថ្មីសន្លាងរបស់ផ្សារទំនើបនេះគឺ Vattanac Capital Lifestyle Park ការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ការទទួលទានស្រាបៀរ និង អាហារសម្រន់ រាំកម្សាន្តជាមួយ DJ និង រាប់ថយក្រោយស្វាគមន៍ ឆ្នាំ ២០២២ ដែលនឹងមានផ្សាយផ្ទាល់លើទំព័រហ្វេកបុកផ្លូវការរបស់ស្រាបៀរ វឌ្ឍនៈ ចាប់ពីម៉ោង ៧ យប់តទៅ។
វឌ្ឍនៈ ព្រីមៀមបៀរ ត្រូវបានបង្កើតឡើងពីទស្សនៈនៃការជួបជុំ។ ការជួបជុំដែលបានមកពីការប្រមូលផ្តុំរវាងក្រុមគ្រួសារ មិត្តភក្តិ និង មនុស្សជាទីស្រឡាញ់បង្កើតជាពេលវេលាដ៏អស្ចារ្យមួយដើម្បីឲ្យពួកគេចែករំលែកភាពរីករាយទៅវិញទៅមក។ ភាពរីករាយនេះហើយ ដែលយើងជឿជាក់ថាជាអាថ៌កំបាំងនៃជីវិតដ៏ពិតប្រាកដដែលមនុស្សយើងត្រូវការ។ ទាំងនេះគឺជាហេតុផលដែលក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ខិតខំស្រាវជ្រាវរកគ្រឿងផ្សំដ៏មានគុណភាពខ្ពស់បំផុត និង សម្រិតសម្រាំងវត្ថុធាតុដើមបញ្ចូលគ្នាដើម្បីទទួលបានសមិទ្ធផលស្រាបៀរ វឌ្ឍនៈ ដ៏ល្អឥតខ្ចោះនេះផលិតពីស្រូវសាលីសុទ្ធដំបូងគេបង្អស់នៅកម្ពុជា ដើម្បីទទួលបានរសជាតិនៃភាពរីករាយដ៏ពិតប្រាកដ ភាពរីករាយដែលស្ថិតក្នុងខ្លួនប្រជាជនកម្ពុជាគ្រប់ៗរូប។ ស្រាបៀរ វឌ្ឍនៈ ចែករំលែកភាពរីករាយ ដែលអាចឲ្យមនុស្សគ្រប់រូបទទួលបាននូវថាមពលវិជ្ជមានជំនះរាល់ឧបសគ្គទាំងឡាយ។ ស្រាបៀរ វឌ្ឍនៈ នាំមកនូវស្នាមញញឹម និង ភាពរីករាយគ្មានដែនកំណត់ សម្រាប់ការជួបជុំសប្បាយរីករាយគ្រប់កម្មវិធី។ ដើម្បីភាពរីករាយ អបអរសាទរទាំងអស់គ្នា ជាមួយស្រាបៀរ វឌ្ឍនៈ។
អំពីក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី
វឌ្ឍនៈ ប្រ៊ូវើរី នៃ វឌ្ឍនៈ គ្រុប បានសម្រេចជោគជ័យគួរជាទីមោទនៈក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីក្នុងវិស័យឧស្សាហកម្មស្រាបៀរនៅប្រទេសកម្ពុជា តាមរយៈការផលិត និង ការចែកចាយស្រាបៀរ វឌ្ឍនៈ និង ស្រាបៀរ គ្រុឌ ដែលជាស្រាបៀរជាតិថ្មី មានគុណភាព និង ស្តង់ដាកម្រិតពិភពលោក នៅលើទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ។
ស្រាបៀរ វឌ្ឍនៈ និងស្រាបៀរ គ្រុឌ របស់ វឌ្ឍនៈ ប្រ៊ូវើរី គឺជាជម្រើសដ៏ត្រឹមត្រូវល្អបំផុត សម្រាប់គុណភាព និង សេវាកម្មល្អឯកជាចម្បង តាមរយៈការសម្រិតសម្រាំងគ្រឿងផ្សំដោយជ្រើសយកវត្ថុធាតុដើមយ៉ាងល្អិតល្អន់ពីក្រៅប្រទេស ដែលមានគុណភាពខ្ពស់ ដូចជា ស្រូវសាលី ផ្កាហប់ និង មេស្រាបៀរ ជាមួយនឹងការបំពាក់នូវគ្រឿងចក្រស្តង់ដាអន្តរជាតិ និង បច្ចេកវិទ្យាទំនើបចុងក្រោយបំផុតពីប្រទេសអាឡឺម៉ង់។
ជាមួយនឹងបទពិសោធជាច្រើនទសវត្សរ៍ក្នុងវិស័យស្រាបៀរ និង ភេស្ជជៈ វត្តមាននៃរោងចក្រស្រាបៀរ វឌ្ឍនៈ ប្រ៊ូវើរី នឹងជួយជំរុញវិស័យឧស្សាហកម្មស្រាបៀរ និង ភេស្ជៈនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានភាពទំនើបសម្បូរបែបជាមួយនឹងបទពិសោធថ្មីប្លែកថែមមួយកម្រិតទៀត។ ជាពិសេស គឺជួយជំរុញដល់ការលើកកម្ពស់គុណភាព និង ស្តង់ដារនៃការផលិតឱ្យកាន់តែមានភាពល្អប្រសើរឡើង៕