តារាល្បីៗជាច្រើន ត្រៀមឡើងឆាកនៅលើអាកាស ក្នុងកម្មវិធីប្រគំតន្ត្រីរបស់ក្រុមហ៊ុន Smart
នៅសល់មិនយូរថ្ងៃទៀតទេ ដែលយើងនឹងត្រូវនិយាយពាក្យលា ទៅកាន់ឆ្នាំ 2021 ហើយចូលទៅឆ្នាំ 2022។ ប្រិយមិត្តទាំងអស់គ្នា មានគម្រោងប្រារព្ធយប់ដ៏អស្ចារ្យនេះ នៅទីណាខ្លះ? ប្រសិនបើទំនេរ កុំភ្លេចចូលទៅទស្សនា កម្មវិធីប្រគំតន្ត្រីលក្ខណៈឌីជីថលរបស់ Smart ដែលមានឈ្មោះថា Smart 2022 Virtual Sky-High New Year’s Countdown ដែលនឹងប្រារព្ធឡើនៅយប់ថ្ងៃទី 31 ធ្នូ ចាក់ផ្សាយផ្ទាល់នៅក្នុងហ្វេសប៊ុករបស់ Smart Axiata និង Pleng by Smart ចាប់ពីម៉ោង 7:30 យប់តទៅ។
តាមរយៈក្រុមការងារបានឱ្យដឹងថា ការប្រគំតន្រ្តីលើកនេះ មិនមែនធ្វើនៅក្នុងឆាកធម្មតាៗនោះទេ តែជាឆាកដែលនៅលើអាកាសខ្ពស់ត្រដែត ស្ថិតនៅលើសណ្ឋាគារលំដាប់ផ្កាយ សុខា។ ការរៀបចំបែបនេះ នឹងធ្វើឱ្យការសម្តែងរបស់សិល្បករ សិល្បការិនីលំដាប់កំពូលៗប្រចាំប្រទេស កាន់តែលេចធ្លោ ប្លែកភ្នែក និង ទាក់ទាញ ដែលមិនធ្លាប់មានពីមុនមក។ សាកស្រមៃទៅមើលថា យើងបានទស្សនា អាយដលក្នុងដួងចិត្ត ច្រៀង និង រាំបទចម្រៀងដែលយើងពេញចិត្ត ដោយព័ទ្ធជុំវិញទៅដោយទេសភាពដ៏ស្រស់ត្រកាល នាពេលរាត្រី ក្នុងទីក្រុងភ្នំពេញ។
ពិសេសជាងនេះទៅទៀត កម្មវិធីមិនមែនមានត្រឹមតែការសម្តែងពីកំពូលតារាចម្រៀងល្បីៗនោះទេ តែក៏មានការចាប់រង្វាន់ជូនអតិថិជនដែលមានសំណាង ពីការចុះឈ្មោះបញ្ចូលលេខទូរសព្ទ ពី SmartNas app ថែមទៀតផង។ បើអតិថិជនមិនទាន់បានចុះឈ្មោះទេ អាចចូលទៅកាន់ SmartNas app បាន ឬ ចុចលើតំណរភ្ជាប់នេះ https://smartnas.smart.com.kh/campaign-details)។
ឈ្នះម្តងហើយ អតិថិជន អាចមានសំណាងឈ្នះសាជាថ្មីម្តងទៀត ព្រោះអំឡុងពេលកំពុងទស្សនា ក្រុមការងារនឹងមានទម្លាក់ជាលេខកាតកោស ជារង្វាន់ដល់អ្នកទស្សនា។
មុនថ្ងៃប្រគំតន្ត្រីមកដល់ ប្រិយមិត្តអាចទៅស្តាប់បទល្បីៗពីអាយដលទាំង 21 នាក់នៅក្នុង Pleng ឱ្យហើយ ស្រួលដល់ថ្ងៃកម្មវិធី អាចច្រៀងតាមកុំឲ្យភ្លាត់។ តោះចូលទៅ Pleng តាមតំណរភ្ជាប់នេះ https://pleng.smart.com.kh/pla…/2022-virtual-sky-high/551/