Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 រថយន្ត MG6 បានវាយលុកទីផ្សារកម្ពុជា និង បង្ហាញពីភាពពេញនិយមជាមួយម្ចាស់រថយន្តវ័យក្មេងជាច្រើនរូប
អត្ថបទក្រុមហ៊ុន

រថយន្ត MG6 បានវាយលុកទីផ្សារកម្ពុជា និង បង្ហាញពីភាពពេញនិយមជាមួយម្ចាស់រថយន្តវ័យក្មេងជាច្រើនរូប

អត្ថបទដោយ​៖ ក្រុមហ៊ុន ធ្នូ ៣០, ២០២១

MG គឺជាក្រុមហ៊ុនរថយន្តរបស់ចក្រភពអង់គ្លេស ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍ និង ចក្រភពអង់គ្លេស។ MG Motor បានឌីស្សាញ អភិវឌ្ឍយ៉ាងរីកចម្រើនក្នុងទីផ្សាររថយន្ត ដោយបានដាក់លក់ក្រោមស្លាកយីហោ MG ខណៈដែលការផលិតរថយន្ត MG បានធ្វើឡើងនៅរោងចក្ររបស់ខ្លួនជាច្រើនប្រទេស។ នៅប្រទេសកម្ពុជា MG កំពុងឈរនៅលេខរៀងទី ៣ នៃលំដាប់ថ្នាក់នៃរថយន្តគ្រួសារ ដែលកំពុងមានការពេញនិយមជាខ្លាំងពីសំណាក់ប្រជាជនកម្ពុជា។ លក្ខណៈពិសេសៗនៃរថយន្ត MG គឺតម្លៃសមរម្យ អមជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប។ ពួកគេបាននាំចូលរថយន្ត MG ម៉ូដែលចំនួន ៥ ម៉ូឌែលមកកម្ពុជា ដូចជា រថយន្ត MG ZS, MG6, MG RX5, MG HS និង MG RX8។

ដូច្នេះហើយ យើងនឹងជ្រើសរើសយករថយន្តប្រភេទ sedan ដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជាមកបង្ហាញ នោះគឺរថយន្ត MG6 ដែលឌីស្សាញមកជាមួយនូវរូបរាងបែបស្ព័រ និង ផ្នែកខាងក្នុងយ៉ាងស្រស់សោភាជាមួយសម្ភារកម្រិតខ្ពស់ដែលផ្តល់ផាសុកភាពប្រកបដោយភាពរីករាយ។ ភាគច្រើននៃអ្នកទិញ MG6 គឺជាមនុស្សវ័យក្មេង និង ស៊ីវិល័យ ហើយផ្ទៃខាងក្នុងពណ៌ក្រហមក៏ជាពណ៌ដែលពួកគេចូលចិត្តផងដែរ ដូច្នេះហើយ MG6 បានរចនាជាមួយនឹងផ្នែកខាងក្នុងបែបស្ព័រនៃកៅអីពូកស្បែកពណ៌ក្រហម។ ចំណុចដែលអតិថិជនចាប់អារម្មណ៍បំផុតអំពី MG6 គឺវាអាចលេខលេងស្ទីល (Customize) បានយ៉ាងងាយស្រួលជាមួយនឹងស្ទីលច្នៃប្រឌិតពីម្ចាស់រថយន្ត និង មានកម្លាំងខ្លាំងពីតួបូចំណុះ 1.5T ដែលផ្តល់ថាមពល 169hp និង កម្លាំងរមួល 250Nm ដែលបង្កើតអារម្មណ៍នៃការបង្កើនល្បឿនដ៏រីករាយជាមួយនឹងប្រព័ន្ធហ្រ្វាំងដែលមានប្រសិទ្ធភាពខ្ពស់ និង សុវត្ថិភាពខ្ពស់។ នេះគឺជាការបង្ហាញពីភាពអស្ចារ្យ និង រីករាយរបស់អ្នកបើកបរផងដែរ។

ចំណុចល្អបំផុតមួយទៀតគឺតម្លៃរបស់ MG6 ដែលពិតជាសមរម្យបំផុតសម្រាប់យុវវ័យកម្ពុជា ដោយចំណាយត្រឹមតែ 33 000 ដុល្លារប៉ុណ្ណោះ អមជាមួយនឹងកាដូរ ៣ មុខបន្ថែមទៀត ហើយអ្នកទិញ MG6 ក៏អាចរីករាយជាមួយការសេវាកម្មថែទាំងក្នុងរយៈពេលវែងផងដែរ។ រថយន្ត MG6 ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់អតិថិជននៅកម្ពុជាចាប់តាំងពីវាត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៩ មកម្លេះ ដោយបរិមាណលក់ចេញជាង ៥០០ គ្រឿង និង ជិត ២០០ គ្រឿងទៀត ត្រូវបានអតិថិជនដាក់កម្ម៉ង់សម្រាប់ឆ្នាំ ២០២២ ខាងមុខនេះ។

លក្ខណៈពិសេសផ្សេងទៀតដែលធ្វើឱ្យរថយន្ត MG6 ទទួលបាននូវភាពពេញនិយមរួមមានដូចជា Sport Model ដែលងាយស្រួលបង្កើនលឿន និង អាចផ្លាស់ប្តូរស្ទីលនៅលើតាប់ឡូយ៉ាងទាក់ទាញដែលមើលទៅហាក់បីដូចជារថយន្តស្ព័រដែលមានតម្លៃថ្លៃ, សេនស័រនិងកាមេរ៉ាថយកក្រោយជំនួយពេលចត, ប្រព័ន្ធសោរឆ្លាតវៃ smart key, អេក្រង់កម្សាន្តទំហំ ១០.១ អ៊ីញ ដែលអាចភ្ជាប់ជាមួយ Bluetooth និង Apple CarPlay, ដំបូលលើបើកបានធំល្អ Panoramic Sunroof, និង ជាពិសេសគឺទំហំនៃកន្លែងដាក់ជើងមានចំណុះ ៤៥៨ លីត្រ ដែលផ្តល់នូវភាពធំទូលាយ និង ផាសុកភាពសម្រាប់អ្នកបើកបរ និង អ្នករួមដំណើរ, បូករួមជាមួយមុខងារប្រើប្រាស់ជាច្រើនទៀត ដែលធ្វើឱ្យអ្នកបើកបរទទួលបាននូវភាពងាយស្រួល និង ទទួលបានចំណាប់អារម្មណ៍កាន់តែច្រើនឡើងៗ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់