Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុនយូនីលឹវើ និង ដៃគូសហការ រួមដៃគ្នាដើម្បីលើកកម្ពស់ការលាងសម្អាតដៃ និង ការអនុវត្ត អនាម័យផ្ទាល់ខ្លួននៅក្នុងខេត្តព្រះសីហនុ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនយូនីលឹវើ និង ដៃគូសហការ រួមដៃគ្នាដើម្បីលើកកម្ពស់ការលាងសម្អាតដៃ និង ការអនុវត្ត អនាម័យផ្ទាល់ខ្លួននៅក្នុងខេត្តព្រះសីហនុ

អត្ថបទដោយ​៖ ក្រុមហ៊ុន ធ្នូ ២៨, ២០២១

ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុនយូនីលឹវើ និង HappyTap បានរួមគ្នាជួយដល់ការកែលម្អការលាងសម្អាតដៃ និង ការអនុវត្តអនាម័យផ្ទាល់ខ្លួនសម្រាប់យុវជនកម្ពុជាក្នុងខេត្តព្រះសីហនុ។ ជំនួយនេះរួមមានការផ្តល់សាប៊ូលុច្ស របស់ក្រុមហ៊ុនយូនីលឹវើ រាប់ពាន់ដុំ រួមជាមួយនឹងផលិតផលថ្មីសម្រាប់ «ទម្លាប់ថ្មី» និង នីតិវិធីប្រតិបត្តិការស្តង់ដារ ៖ បរិក្ខារលាងដៃ ចល័តសម្រាប់សាលារៀនក្នុងខេត្ត ព្រះសីហនុ។

ពិធីប្រគល់នេះធ្វើឡើងនៅថ្ងៃទី ១៦ ខែធ្នូ ហើយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានផ្តល់កិត្តិយសតំណាងឱ្យខេត្តព្រះសីហនុ ទទួលយកនូវបរិក្ខារលាងដៃចល័ត ឡាបូបូ រាប់រយគ្រឿង និង សាប៊ូលុច្សចំនួន ៣៦០០ ដុំ។ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង តំណាងមកពីក្រុមហ៊ុនយូនីលឹវើ និង HappyTap ក៏មានវត្តក្នុងពិធីប្រគល់នេះផងដែរ។

លោក លី សុធូ អគ្គនាយកក្រុមហ៊ុនយូនីលឹវើ ប្រចាំប្រទេសកម្ពុជា និង ឡាវមានប្រសាសន៍ថា ៖ «ការកែលម្អការលាងសម្អាតដៃ និង ការអនុវត្តអនាម័យផ្ទាល់ខ្លួនមានសារសំខាន់ជាពិសេសនៅពេលនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាកាត់បន្ថយអត្រាមរណភាពដែលមិនចាំបាច់ទៅលើកុមារដោយសារជំងឺរាករូស និង ជំងឺរលាកសួត។ ជំងឺទាំងពីរនេះហើយដែលជ ឃាតករឈានមុខគេលើកុមារ។ យើងយល់ដឹងពីតម្រូវការក្នុងការផ្តល់កន្លែងងាយស្រួលមួយសម្រាប់ អនុវត្តការលាងដៃជាមួយសាប៊ូ និង ទឹកនៅក្នុងតំបន់ជនបទជាច្រើននៃប្រទេសកម្ពុជា។ យើងមានសេចក្តីសោមនស្សរីករាយដោយធ្វើកិច្ចសហការនេះជាមួយក្រុមហ៊ុន HappyTap ដើម្បីផ្តល់នូវបរិក្ខារលាងដៃចល័តឡាបូបូឱ្យជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីការពារគ្រូបង្រៀន និង សិស្សក្នុងខេត្តព្រះសីហនុ»។

អ្នកស្រី អ៊ុច សុភា ប្រធាន មន្ទីរអប់រំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ៖ «សាលារៀននៅទូទាំងខេត្តព្រះសីហនុបានប្រកាន់យកនូវ «ទម្លាប់ថ្មី» ក្នុងការធ្វើអនាម័យ និង ការគ្រប់គ្រងជំងឺឆ្លង ហើយការបរិច្ចាកនេះនឹងបន្តជួយ បំពេញតាមស្តង់ដារឱ្យបានខ្ពស់បំផុតសម្រាប់ ការពារសុវត្ថិភាពរបស់សិស្ស និង បុគ្គលិករបស់យើង។ សាលាក្រុងព្រះសីហនុក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវ «ទម្លាប់ថ្មី» និង នីតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់ការបង្ការ និង គ្រប់គ្រងការឆ្លងជំងឺក្រោយពីការរីករាលដាលនៃ Covid-19 នេះ រួមបញ្ចូលទាំងការលាងដៃជាមួយនឹងសាប៊ូអាចប្រព្រឹត្តទៅបាននៅក្នុងថ្នាក់រៀន មិនមែនត្រឹមតែក្នុងបន្ទប់ទឹកនោះទេ»។

ការបរិច្ចាគសាប៊ូ និង សម្ភារលាងដៃដែលមានលក្ខណៈពេញលេញមកស្រេចរបស់ក្រុមហ៊ុនយូនីលឹវើ មានន័យថាគ្រូបង្រៀន និង សិស្សអាចរកទីតាំងលាងដៃបានភ្លាមៗ ដោយមិនចាំបាច់ត្រូវការសម្ភារថ្លៃៗ ឬ ជួលអ្នកម៉ៅការអាជីពឡើយ។ តាមពិតទៅ សិស្សខ្លួនឯងអាចរៀបចំកន្លែងលាងដៃក្នុងថ្នាក់រៀននីមួយៗក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ និង អាចដាក់ទឹកចូលដោយខ្លួនឯងជាប្រចាំបាន។ បរិក្ខារលាងដៃចល័តដែលមានឈ្មោះថា ឡាបូបូ (LaBobo) ត្រូវបានដាក់ឱ្យប្រើប្រាស់នៅ ទីនេះបន្ទាប់ពីទទួលបានជោគជ័យនៅសាលាផ្សេងទៀតក្នុងប្រទេសកម្ពុជា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង ជុំវិញពិភពលោក។

ដល់ពេលចូលរៀនវិញល្មម

អ្នកស្រី អ៊ុច សុភា ប្រធានមន្ទីរអប់រំខេត្តព្រះសីហនុ រំភើបចិត្តពេលឃើញធុងលាងដៃចល័តនៅតាមថ្នាក់មានកាន់តែច្រើន។ «តាមពិតទៅ យើងមានសាលាចំនួន ១០២ សាលានៅទូទាំងខេត្ត ហើយការបរិច្ចាគនេះកំពុងជួយយើង ក្នុងការពង្រីកការលាងដៃដល់គ្រប់សាលារៀន និង គ្រប់ថ្នាក់រៀន។ បន្ទាប់ពីការបើកសាកល្បងដោយជោគជ័យ ពេលខ្ញុំឃើញឧបករណ៍ [LaBobo] ខ្ញុំមានអារម្មណ៍ធូរស្រាលជាងមុន ហើយខ្ញុំសូមអរគុណដល់ក្រុមហ៊ុនយូនីលឹវើ ដែលបានជួយយើងពង្រីកវា»។ អ្នកស្រី អ៊ុច សុភា មានប្រសាសន៍បន្ថែម។

លោក Roswell Thomas នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន HappyTap ដែលជាក្រុមហ៊ុននាំយក LaBobos ទៅកាន់ទីផ្សារបានមានប្រសាសន៍ថា ៖ «យើងមានមោទកភាពដែលបានធ្វើការជាមួយដៃគូដូចជា យូនីលឹវើ ដើម្បីធានាថាសាលារៀននៅក្នុង ខេត្តព្រះសីហនុ និង នៅទូទាំងប្រទេសកម្ពុជាកំពុងរក្សាសុវត្ថិភាព និង អនាម័យជាមួយនឹងការធ្វើអនាម័យដៃដែលកាន់តែមានភាពប្រសើរឡើង»។

ទំនាក់ទំនង ៖ អ្នកស្រី លឹម វួចហ៊ាង អ្នកគ្រប់គ្រងកិច្ចការបរទេសកម្ពុជា និងឡាវ vouchheang.lim@unilever.com +855 23 990 055

Roswell Thomas នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្ម roswell@happytap.net
+855 89 287 003 (Telegram, WhatsApp, ទូរស័ព្ទ)

កញ្ញា ហ៊ុល រតនា គម្រោងបើកសាលារៀនវិញដោយសុវត្ថិភាពជាមួយ HappyTap, dbrathanahul@gmail.com, 087 833 944

អំពីក្រុមហ៊ុនយូនីលីវើរ (ខេមបូឌា) លីមីតធីត

Unilever គឺជាអ្នកផ្គត់ផ្គង់ផលិតផលថែរក្សាសម្រស់ តំហែទាំផ្ទាល់ខ្លួន តំហែទាំតាមផ្ទះ ផលិតផលអាហារ និង អាហារសម្រន់ឈានមុខគេមួយរបស់ពិភពលោក ជាមួយនឹងការលក់មាននៅតាមប្រទេសជាង ១៩០ និង ផលិតផលដែលប្រើប្រាស់ដោយមនុស្សប្រមាណ ២.៥ ពាន់លាននាក់ជារៀងរាល់ថ្ងៃ។ យូនីលីវើរ (ខេមបូឌា) លីមីតធីត នាំមកជូននូវម៉ាកយីហោល្បីៗដូចជា Lux, Dove, Sunsilk, Clear, Pepsodent, Pond’s, Vaseline, និង Lipton ដល់អតិថិជនទូទាំងប្រទេសកម្ពុជា។

អំពី HappyTap

HappyTap គឺជាសហគ្រាសសង្គមមួយដែលមានបេសកកម្មបង្កើតទម្លាប់លាងដៃថ្មី។ សព្វថ្ងៃនេះ មនុស្សម្នាក់ៗត្រូវបានស្នើសុំឱ្យលាងដៃឱ្យបានច្រើនដង និង នៅតាមកន្លែងច្រើនជាងមុន ប៉ុន្តែស្ទើរតែគ្រប់លាបូលាងទាំងអស់មានទីតាំងនៅក្នុងបន្ទប់ទឹក។ ទម្លាប់ថ្មីនឹងតម្រូវឱ្យឡាបូសម្រាប់ការលាងដៃនៅជិត និង ងាយរក គឺលែងចុះពីលើសាល បត់ឆ្វេង ហើយបន្ទាប់មករកទ្វារទីបីនៅខាងស្តាំទៀតហើយ។ ព័ត៌មានជាច្រើនទៀតមាននៅ www.happytap.net។

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់