Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • ស៊ីហ្គេម ២០២៣
 Royal Enfield Cambodia នាំស្នាមញញឹមជាមួយការជួយជាច្រើនដល់សង្គម
អត្ថបទក្រុមហ៊ុន

Royal Enfield Cambodia នាំស្នាមញញឹមជាមួយការជួយជាច្រើនដល់សង្គម

អត្ថបទដោយ​៖ ក្រុមហ៊ុន ធ្នូ ២៨, ២០២១

ខ្វល់ខ្វាយស្តែងចេញតាមរយៈការចែករំលែក, ការជួយគឺជារឿងដែលអស្ចារ្យបំផុតសម្រាប់មនុស្សគ្រប់គ្នា ដែលអាចធ្វើឱ្យគ្នាបាន ជាពិសេសគឺជួយដល់មនុស្សដែលកំពុងត្រូវការជំនួយ។ ក្រៅពីវប្បធម៌នៃការជិះកម្សាន្តជាក្រុម ការជិះបែប Pure Motorcycling ក្រុមហ៊ុន Royal Enfield តែងតែបង្កើតនូវវប្បធម៌ការចែករំលែកដល់អ្នកខ្វះខាតក្នុងសង្គម ដោយស្តែងតាមរយៈរូបភាព Charity/Donation Ride។ សកម្មភាពមនុស្សធម៌បែបនេះមិនត្រឹមតែនាំស្នាមញញឹមឱ្យអ្នកក្រខ្សត់ប៉ុណ្ណោះទេ ប៉ុន្តែបាននាំយកនូវសេចក្តីស្រឡាញ់ និង រឹតចំណងមិត្តភាពរវាងអតិថិជន និង ក្រុមហ៊ុនម៉ូតូ Royal Enfield ផងដែរ។ ជាក់ស្តែងកន្លងមកនេះក្រុមហ៊ុន បានផ្តល់ជូននៅចំនីអាហារនិង  សម្ភារចាំបាច់ជូនដល់ក្រុមលោកតាស៊ីក្លូក្នុងកំឡុងពេលវិបត្តិជំងឺកូវីដ-១៩, ការផ្តល់ជូនសម្ភារសិក្សា និង ម៉ាស់ដល់ប្អូនៗសិស្សានុសិស្សនៅឯខេត្តកំពត និង កុមារី យុរវនារីរងគ្រោះនៅឯមជ្ឈមណ្ឌល AFESIP កាលពីថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០២១ ថ្មីៗនេះ។

ជាមួយជំនឿយ៉ាងមុតមាំថាការធ្វើអំពើល្អជារឿងដែលគប្បី និង ចាំបាច់ ក្រុមហ៊ុន Royal Enfield Cambodia តែងតែបង្កើតនូវការជិះកម្សាន្ត ដោយភ្ជាប់មកជាមួយកម្មវិធីសប្បុរសធម៌ និង បរិច្ចាគដែលជាហេតុនាំឱ្យភ្ញៀវរបស់ពួកគេមានការចងចាំល្អៗសម្រាប់គ្រប់ trip នីមួយៗជាមួយនឹងម៉ាកយីហោមួយនេះ។ ការជំរុញឱ្យមានការជួយគ្នាទៅវិញទៅមកបែបនេះនឹងនាំឱ្យសង្គមមានសន្តិភាព ក៏ដូចជាលើកទឹកចិត្តឱ្យក្រុមអ្នកខ្វះខាត និង ជនរងគ្រោះមានកម្លាំងចិត្តរឹងមាំនឹងបន្តរស់នៅដោយមានក្តីសង្ឃឹម។ សូមអរគុណដល់អតិថិជនគ្រប់រូបរបស់ម៉ូតូ Royal Enfield ផងដែរ ដែលបានចូលរួមយ៉ាងសម្រាក់សម្រាំនៅក្នុងការងារសង្គមទាំងអស់នេះ វត្តមានរបស់អ្នកគ្រប់គ្នាពិតជាមានឥទ្ធិពល និង បង្កើនក៏ដូចជាលើកទឹកចិត្តឱ្យមានការជួយជាបន្តបន្ទាប់ក្នុងសង្គម ពីព្រោះទាំងអស់នេះគឺជាអ្វីដែលពិភពលោកត្រូវការ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបានបើកដំនើរការអគារតាំងបង្ហាញរបស់ខ្លូនអស់រយៈពេលជិត ២ ឆ្នាំមកហើយ។ ជាមួយនឹងការលក់ចេញនូវម៉ូដែលទាំង ៥ របស់ខ្លួនដូចជា Royal Enfield Classic, Himalayan, GT Continental, Interceptor & Meteor បានប្រមូលនៅអ្នកគាំទ្រ និង ស្រឡាញ់ម៉ាកយីហ៊ោមួយនេះជាច្រើន។ ការគាំទ្ររបស់អតិថិជនគ្រប់គ្នាមិនមែនដោយសារតែរូបរាងម៉ូតូនោះទេ ប៉ុន្តែគួបផ្សំជាមួយនឹងព្រឹត្តិការណ៍ជិះកម្សាន្តដែលមានជារៀងរាល់ខែ ជាពិសេសគឺចំណងមិត្តភាព ភាពជាគ្រួសារ និង សង្គមតែមួយ ដែលម៉ាកយីហោមួយនេះតែងតែព្យាយាមកសាងឡើង។ ប្រសិនបើអ្នកស្រឡាញ់ការធ្វើដំណើរ និង ការរួបរួមគ្នាជាសហគមន៍បែបនេះ អ្នកជ្រើសរើសជាមួយម៉ូតូ ពិតជាមិនខកបំណងនោះទេ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Peugeot Motocycles ឧបត្ថម្ភម៉ូតូស៊េរីថ្មី Django Matte Black

ឧសភា ២៣, ២០២៣
អត្ថបទក្រុមហ៊ុន

ធនាគារ វីង សហការជាមួយក្រុមហ៊ុន JRF ​ផ្តល់ភាពងាយស្រួលក្នុងការផ្ទេរប្រាក់ពីជប៉ុន​មកកម្ពុជា

ឧសភា ១៨, ២០២៣
អត្ថបទក្រុមហ៊ុន

តស់ណាត់គ្នា! ចង់ញ៉ាំអាហារឆ្ងាញ់ៗ បរិកាសបែប Private កុំភ្លេចភោជនីយដ្ឋាន Yuzu Omakase

ឧសភា ១៥, ២០២៣
បច្ចេកវិទ្យា

MSI Stealth 17 Studio A13V Gaming Laptop

ឧសភា ១០, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់