Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Tiger Beer បង្កើតគោលដៅសម្រាប់ស្វាគមន៍ Year of The Tiger 2022 ក្នុងកម្មវិធី Tiger New Year’s Eve លើកញ្ចក់ទូរទស្សន៍ CTN
អត្ថបទក្រុមហ៊ុន

Tiger Beer បង្កើតគោលដៅសម្រាប់ស្វាគមន៍ Year of The Tiger 2022 ក្នុងកម្មវិធី Tiger New Year’s Eve លើកញ្ចក់ទូរទស្សន៍ CTN

អត្ថបទដោយ​៖ ក្រុមហ៊ុន ធ្នូ ២៥, ២០២១

• Tiger Beer មានគោលបំណងស្វាគមន៍ឆ្នាំ 2022 តាមរយៈមធ្យោបាយមួយដែលពោរពេញដោយអត្ថន័យសម្រាប់គ្រប់គ្នា
• យើងនឹងធ្វើឱ្យ Year of The Tiger 2022 ក្លាយជាឆ្នាំដ៏ជោគជ័យសម្រាប់គ្រប់គ្នាក្នុងការចាប់យកឱកាស បញ្ចេញនូវភាពអង់អាចរបស់ខ្លួន និង អបអរភាពជឿជាក់

ភ្នំពេញ៖ Tiger Beer បានត្រៀមខ្លួនរួចជាស្រេចក្នុងការអបអរឆ្នាំថ្មីជាមួយប្រជាជនកម្ពុជា និង ធ្វើឱ្យ 2022 ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់គ្រប់គ្នាដោយការបើកជាមួយព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើក និង កាន់តែធំជាងមុនដែលនឹងប្រព្រឹត្តទៅនារាត្រីឆ្លងឆ្នាំ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។

ព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំបំផុត ដែលជាការផ្ដួចផ្ដើមរបស់ Tiger Beer ក្រោមគោលគំនិត អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger ត្រូវបានឃើញនៅតាមផ្ទាំងផ្សព្វផ្សាយនានាដូចជាផ្ទាំង LED បណ្ដាញសារព័ត៌មាន និង តាមប្រព័ន្ធផ្សព្វផ្សាយឌីជីថលនានាយ៉ាងទូលំទូលាយ 7 ថ្ងៃ មុនពេលកម្មវិធីមកដល់។ ក្នុងនោះក៏មានវត្តមានចូលរួមតារាចម្រៀង និង បុគ្គលល្បីៗនានាដូចជា លោក ព្រាប សុវត្ថិ កញ្ញា មាស សុខសោភា និង លោក ហ្សូណូ ជាដើម។

លោក Jeroen Shoorel ជា Premium Portfolio Manager ស្ថិតនៅក្រោម ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានថ្លែងឱ្យដឹងថា ក្នុងនាមក្រុមហ៊ុនគុណភាពខ្ពស់លំដាប់ថ្នាក់លេខ1នៅអាស៊ី និង មានការទទួលស្គាល់គុណភាពលំដាប់ពិភពលោកតាំងពីឆ្នាំ 1932 Tiger Beer តែងខិតខំប្រឹងប្រែងនាំយកនូវអ្វីដែលថ្មី ប្លែក និង អស្ចារ្យ សម្រាប់អតិថិជនរបស់ខ្លួន ដោយមិនត្រឹមតែភាពរីករាយនោះទេថែមទាំងពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់គ្រប់គ្នាផងដែរ។

«យើងចង់អបអរឆ្នាំនៃភាពជឿជាក់ Year of The Tiger 2022 ជាមួយប្រជាជនកម្ពុជាឱ្យកាន់តែពិសេស និង មានន័យបំផុត។ វាមិនត្រឹមតែជាការអបអរឆ្នាំថ្មី The Year of Tiger នោះទេ ប៉ុន្តែយើងក៏នឹងធ្វើឱ្យឆ្នាំ 2022 ក្លាយជាឆ្នាំដ៏អស្ចារ្យសម្រាប់ប្រជាជនគ្រប់ៗគ្នាផងដែរ»។

Tiger Beer ធ្លាប់បានរៀបចំព្រឹត្តិការណ៍រាត្រីឆ្លងឆ្នាំដ៏អស្ចារ្យបែបឌីជីថលកាលពីឆ្នាំមុន ដោយទទួលបានជោគជ័យតាមរយៈការគាំទ្រដ៏ច្រើនលើសលប់ ហើយឆ្នាំនេះ យើងប្ដេជ្ញានាំមកនូវអ្វីដែល កាន់តែធំ និងកាន់តែប្រសើរ ពិសេសគឺធ្វើឱ្យឆ្នាំថ្មីនេះក្លាយជាឆ្នាំសម្រាប់គ្រប់គ្នាបញ្ចេញនូវភាពអង់អាចក្លាហានរបស់ខ្លួន និងអបអរភាពជឿជាក់។

លោកបានបន្ថែមទៀតថា ៖ «យើងចង់ឱ្យគ្រប់គ្នាចាប់យកនូវឱកាស បញ្ចេញនូវសមត្ថភាព ទេពកោសល្យ ប្រកបដោយភាពអង់អាច និងភាពជឿជាក់ ក្នុងការឆ្ពោះទៅមុខដើម្បីសម្រេចឱ្យបាននូវភាពជោគជ័យ និងបំណងប្រាថ្នាដ៏អស្ចារ្យជាមួយគ្នា។ យើងសង្ឃឹមថាឆ្នាំ 2022 នឹងមិនត្រឹមតែជា Year of The Tiger នោះទេប៉ុន្តែក៏ជាឆ្នាំដ៏ជោគជ័យសម្រាប់គ្រប់គ្នាដើម្បីអបអរភាពជឿជាក់ផងដែរ»។

កុំភ្លេចចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យ ដើម្បីអបអរភាពជឿជាក់ ជាមួយគ្នា។
សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍សូមតាមដានហ្វេសប៊ុកផេក Tiger Cambodia.

អំពី Tiger Beer

Tiger Beer ត្រូវបានផលិតឡើងនៅក្នុងប្រទេសសិង្ហបុរី និង ត្រូវបានទទួលស្គាល់ពីគុណភាពលំដាប់ពិភពលោកចាប់តាំងពីឆ្នាំ 1932 មកម្ល៉េះ។ សព្វថ្ងៃ Tiger Beer គឺជាផលិតផលគុណភាពខ្ពស់លំដាប់ថ្នាក់លេខ ១ នៅក្នុងតំបន់អាស៊ី និង ជាស្រាបៀរមួយក្នុងចំណោមស្រាបៀរលើពិភពលោកដែលមានម៉ាកល្បី និង រីកចម្រើនលឿនបំផុតនៅទូទាំងពិភពលោក។ Tiger Beer ត្រូវបានដាក់លក់នៅលើទីផ្សារជាង ៥០ ប្រទេស នៅជុំវិញពិភពលោក។

មិនត្រឹមតែប៉ុណ្ណោះ Tiger Beer បានប្តេជ្ញាគាំទ្រដល់អ្នកជំនាន់ថ្មីដែលមានទេពកោសល្យក្នុងការបង្កើតនូវគំនិតច្នៃប្រឌិតថ្មី និង ហ៊ានបង្ហាញភាពខុសប្លែក របស់ខ្លួន។ Tiger Beer នឹងបន្តគាំទ្រ តាមរយៈការបង្កើតការភ្ញាក់ផ្អើលដែលពួកគេមិនអាចនឹកស្មានដល់ដូចជាកម្មវិធី «Uncaged Night» ពីជុំវិញពិភពលោក និង Uncage Street Food ឬ Air-ink Project។ សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ www.tigerbeer.com៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

ទិដ្ឋភាពនៃសម្រស់រូងភ្នំ ខេត្តកំពត ដែលលាក់ខ្លួនជាយូរមកហើយ ត្រូវបានលាតត្រដាងដោយ realme 9

ឧសភា ២៤, ២០២២
អត្ថបទក្រុមហ៊ុន

រង្វាន់ពិតៗ ឈ្នះពិតៗ ចាប់ពីថ្ងៃនេះដល់ ១៦ ខែសីហា រាល់ការជាវ Galaxy

ឧសភា ២៤, ២០២២
បច្ចេកវិទ្យា

ហេតុផលសំខាន់ៗក្នុងការសម្រេចចិត្តទិញ OPPO A96 លំដាប់ខ្ពស់ជំនាន់ថ្មី ទើបនឹងចេញក្តៅៗតម្លៃក្រោម $300

ឧសភា ២១, ២០២២
អត្ថបទក្រុមហ៊ុន

តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណា ទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?

ឧសភា ១៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០១៥ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់