អស្ចារ្យមែន ! ទូរទស្សន៍ QLED 2018 បង្ហាញខ្លួនក្នុងកម្មវិធីជួបជុំអាជីវករសាមសុងទូទាំងប្រទេស !
កាលពីយប់ថ្ងៃទី 14 ខែកក្កដា 2018 នាភោជនីយដ្ឋានទន្លេបាសាក់ 2 មានការរៀបចំពិធីជួបជុំរវាងគណៈគ្ រប់គ្រងរបស់ក្រុមហ៊ុនសាមសុង អាជីវករលក់ដុំ លក់រាយបរិក្ខាអេឡិកត្រូនិចសាមសុ ងទូទាំងប្រទេស និងអ្នកសារព័ត៌មានជាច្រើនក្រោ មបរិយាកាសសប្បាយរីករាយ និងភាតរៈភាពជាមួយកម្មវិធីដ៏សំបូ របែប និងស្រស់ស្រាយ ។
នេះជាកម្មវិធីពិសេសមួយក្នុងចំណោ មកម្មវិធីជាច្រើនរបស់សាមសុង និងដៃគូចែកចាយរបស់ខ្លួនដែលបា នបង្កើតឡើងសំរាប់លើកទឹកចិត្ត ក៏ដូចជាការថ្លែងអំណរគុណដល់អាជី វករលក់រាយទាំងអស់ដែលបានគាំទ្ រផលិតផលសាមសុងក្នុង មួយឆមាសដើមឆ្នាំ 2018 ក៏ដូចជាបណ្តាឆ្នាំកន្លងមក ហើយក៏ដើម្បីដាក់បង្ហាញនូវផលិ តផលទូរទស្សន៍ស៊េរីថ្មីផង ។
ក្រៅពីម្ហូបអាហារដ៏ពិសេស និងមានរសជាតិឈ្ងុយឆ្ងាញ់ពីភោជនី យដ្ឋានទន្លេបាសាក់ 2 ព្រមទាំងកម្មវិធីតន្ត្រីកំដរបរិ យាកាស ក្រុមហ៊ុនសាមសុងបានដាក់បង្ហាញជូ ននូវទូរទស្សន៍ស៊េរីថ្មី QLED 2018 ដែលបំពាក់នូវបច្ចេកវិទ្យា Q Picture ដែលផ្តល់នូវរូបភាពច្បាស់គ្មានគូ ប្រៀប ។ បច្ចេកវិទ្យា Q Style ផ្តល់នូវការរចនារូបរាងស្តើងស្អា ត និងទំនើបសំរាប់ការប្រើប្រាស់ ។
ចំណែក Q Smart គឺ ជាបច្ចេកវិទ្យាផ្តាច់មុខរបស់ទូ រទស្សន៍សាមសុងក្នុងការធ្វើឲអាយុ ប្រើប្រាស់របស់ទូរទស្សន៍កាន់តែ វែង និងផ្តល់ភាពងាយស្រួលផងដែរជាមួ យបច្ចេកវិទ្យាបញ្ជាដោយតេលេតែមួយ (One Remote Control) ។
ក្នុងឱកាសនោះដែរ លោក Seungho Choi អគ្គនាយកក្រុមហ៊ុនសាមសុងកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ ដៃគូពាណិជ្ជកម្មទូទាំងប្រទេសដែ លបានខិតខំលក់ផលិតផលក្រុមហ៊ុន និងគាំទ្រផលិតផលសាមសុងដែលជាលទ្ ធផលផលិតផលទាំងអស់បានទទួលជោគជ័ យនឹងឈរលេខរៀងលំដាប់លេខ 1 គ្រប់ផលិតផលទាំងអស់ ។ ពិតមែនតែយើងនៅមានចំណុចជាច្រើនត្ រូវពង្រឹងបន្ថែមទៀតជាមួយគ្នា តែជោគជ័យថ្ងៃនេះគឺជាជ័យលាភីរួ មរបស់យើង ហើយយើងនឹងដើរលើផ្លូវដ៏ត្រឹមត្រូ វនិងមានចីរភាពនេះជាបន្តទៀត ។
លោក Philippe Ngo – អគ្គនាយកក្រុមហ៊ុន SSB ដែលជាអ្នកចែកចាយផលិតផលបរិក្ខាអេ ឡិកត្រូនិចសាមសុងបានផ្តល់ចំណាប់ អារម្មណ៍ពិសេសថា ការគាំទ្ររបស់អាជីវករទូទាំងប្ រទេសចំពោះផលិតផលសាមសុងគឺមានសន្ ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំ ងក្លាពីផលិតផលជាច្រើនលើទីផ្សារ ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់ អ្នកប្រើប្រាស់និងអាជីវករទាំ ងអស់ចំពោះផលិតផលសាមសុង ។
លោក ឡុង ណារ៉ា – ម្ចាស់ក្រុមហ៊ុន គីម ឡេង ដែលជាក្រុមហ៊ុនចែកចាយមួយផ្សេងទៀ តក៏បានបង្ហាញពីគន្លឺះជោគជ័យរបស់ លោកមួយផងដែរគឺការពង្រីកប្រព័ន្ ធចែកចាយរបស់សាមសុង ដែលធ្វើឲផលិតផលនេះបានទៅដល់គ្រប់ ទីកន្លែងក្នុងប្រទេសកម្ពុជា បង្ករភាពងាយស្រួលដល់ការរកទិញ និងផ្តល់សេវាកម្មក្រោយពេលលក់យ៉ា ងប្រសើរជូនប្រជាពលរដ្ឋយើង ។
កញ្ញា មាន សុនីតា ដែលជាតារាតំណាងផលិតផលសាមសុងបា នបង្ហាញនូវមោទនភាព និងភាពរីករាយដែលបានសហការបំពេញកា រងារជាមួយផលិតផលសាមសុង ។ កញ្ញាបានមានប្រសាសន៍យ៉ាងខ្លីថា អាចមានឱកាសសហការណ៍ជាមួយសាមសុងគឺ ជាមោទនភាពរបស់យើងគ្រប់គ្នាមិនថា ខ្ញុំ អាជីវករ អ្នកសាព័ត៌មាន ឫដៃគូណាក្តី ព្រោះសាមសុងគឺជាផលិតផលលំដាប់អន្ តរជាតិនិងឈរលំដាប់លេខ 6 នៅ Inter-brand.
លោកស្រី ដែលជាអាជីវករអ្នកលក់រាយម្នាក់បា ននិយាយដោយភាពស្រស់ស្រាយថា សំរាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហា ងរបស់យើងមានកិត្តិយស កេរ្ត៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុងគឺជាដៃគូដ៏ល្ អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្ បត្តិខាងលើ ។
ក្រៅពីនេះ សំរាប់ពិធីដ៏ពិសេសនេះ ក្រុមហ៊ុនសាមសុងនិងដៃគូចែកចា យរបស់ខ្លួនបាននាំមកនូវកម្មវិធី លក់ពិសេសដើម្បីជាប្រយោជន៍និងជា កាដូពិសេសសំរាប់អ្នកលក់រាយរបស់ យើងផងដែរ ។ ហើយកម្មវិធីបានប្រព្រឹត្តទៅដោ យភាពអធិអធមជាមួយការចាប់រង្វាន់ ជាច្រើន និងការរាំលេងកំសាន្តប្រកបដោយមេ ត្រីភាពរីករាយ ។